ប្រតិកម្មភ្លាមៗចំពោះការបង្ក្រាបបាតុករ នៅមុខស្ថានទូតយួន
ក្រុមយុវជន ព្រះសង្ឃ ប្រមាណជាង៥០នាក់ ដែលគ្រោងមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យប្រទេសវៀតណាមនេះ សុំទោសធាសាធារណៈ ដែលមន្ត្រីស្ថានទូតរបស់ខ្លួន បានអះអាងថា ទឹកដីខ្មែរកម្ពុជាក្រោមជារបស់ខ្លួននោះ។ ការជួបជុំនេះ នៅមុខក្រសួងសុរិយោដី ទល់មុខស្ថានទូតវៀតណាម មិនទាំងបានប្រាំនាទីផង តែត្រូវបានបំបែក ដោយក្រុមសន្តិសុខសម្រុះ របស់ខណ្ឌក្នុងរាជធានីប្រមាណជាងមួយរយនាក់ ហើយបានបង្កឲ្យមានប្រតិកម្មភ្លាមៗ នៅនឹងកន្លែងដោយក្រុមអ្នកតវ៉ា។

លោក ម៉ៅ ពិសេស (ពាក់អាវស កណ្ដាល) ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ឈរលើចិញ្ចើមផ្លូវ មុខក្រសួងដែនដីនគរូបនីយកម្ម។ (រូបថត MONOROOM.info/ O. Vary)
ការបញ្ចេញមតិ - [...]



