Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បារាំងប្រាប់កម្ពុជា ឲ្យត្រឡប់​មក​រក​​មាគ៌ា​ប្រជាធិបតេយ្យ​វិញ

បារាំងប្រាប់កម្ពុជា ឲ្យត្រឡប់​មក​រក​​មាគ៌ា​ប្រជាធិបតេយ្យ​វិញ

នៅក្នុងទិដ្ឋភាព នៃដំណើរឆ្ពោះទៅរកការបោះឆ្នោតជាតិ ឆ្នាំ២០១៨ខាងមុខ សាធារណរដ្ឋបារាំង សូមអំពាវនាវទៅអាជ្ញាធររដ្ឋាភិបាលកម្ពុជា ឲ្យដើរតាមគន្លងប្រជាធិបតេយ្យ ដែលអាចទទួលយកបានវិញ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង ប្រតិកម្មទៅនឹងព្រឹត្តិការណ៍ចាប់ចង មេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន។

ប្រទេសបារាំង តាមរយៈសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំង ដែលបានមកដល់ ដៃអ្នកសារព័ត៌មាន នៅថ្ងៃម្សិលម៉ិញ បានសំដែងការព្រួយបារម្ភ «ចំពោះការចាប់ខ្លួន លោក កឹម សុខា  ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា [...]

អូស្ត្រាលី ថា​ការ​ចាប់​ខ្លួន កឹម សុខា បង្ហាញ​ពី​ស្ថានភាព​នយោបាយ​«កាន់​តែ​អាក្រក់»

អូស្ត្រាលី ថា​ការ​ចាប់​ខ្លួន កឹម សុខា បង្ហាញ​ពី​ស្ថានភាព​នយោបាយ​«កាន់​តែ​អាក្រក់»

«អូស្ត្រាលីមានក្តីបារម្ភ ជាពិសេសលើការចាប់ខ្លួន របស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំង សង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ការចាប់ខ្លួននេះ បង្ហាញនូវការវិវត្តន៍កាន់តែអាក្រក់ទៅ នៃស្ថានភាពនយោបាយ មុនពេលការបោះឆ្នោតជាតិ នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។» នេះ ជាអ្វី ដែលអាចអានបាន នូវសេចក្ដីថ្លែងការណ៍ សរសេរជាភាសាអង់គ្លេស និងបកប្រែជាខេមរភាសា ផ្សាយចេញពីស្ថានទូតអូស្ត្រាលី ប្រចាំនៅក្នុងប្រទេសកម្ពុជា។

លោក កឹម [...]

អង់គ្លេស​ថា​ទង្វើ​រដ្ឋាភិបាល​កម្ពុជា នាំ​គ្រោះ​ដល់​លិទ្ធិ​ប្រជាធិបតេយ្យ

អង់គ្លេស​ថា​ទង្វើ​រដ្ឋាភិបាល​កម្ពុជា នាំ​គ្រោះ​ដល់​លិទ្ធិ​ប្រជាធិបតេយ្យ

ក្នុងទិដ្ឋភាព ដើម្បីធ្វើឲ្យការបោះឆ្នោតជាតិកម្ពុជា ក្នុងឆ្នាំខាងមុខ មានលក្ខណៈសេរី និងយុត្តិធម៌ លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុក តំបន់អាស៊ី និងតំបន់មហាសាគរប៉ាស៊ីភិច នៃការិយាល័យការបរទេស និងកិច្ចការ ខមមិនវៀល (Commonwealth) របស់ចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍មួយ អំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវស្ដារស្ថានការណ៍ឡើងវិញ បន្ទាប់ពីចំណាត់ការជាច្រើន ត្រូវបានអាជ្ញាធរកម្ពុជា អនុវត្តន៍ ដើម្បីបិទ (ឬឈានទៅបិទ) ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយចុងក្រោយបង្អស់នេះ មេដឹកនាំបក្សប្រឆាំងមួយរូប ត្រូវបានចាប់ខ្លួនថែមទៀត។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ម៉ាក ហ្វៀល បានសំដែងការព្រួយបារម្ភ ដ៏ពន់ពេករបស់លោក [...]

ឧត្ដម​ស្នងការ អ.ស.ប រិះគន់ ហ៊ុន សែន ដែល​ថា កឹម សុខា មាន​ទោស

ឧត្ដម​ស្នងការ អ.ស.ប រិះគន់ ហ៊ុន សែន ដែល​ថា កឹម សុខា មាន​ទោស

មាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា បានចែងថា៖ «(...) វិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ ដល់ជនជាប់ចោទ។ ជនជាប់ចោទណា​ក៏ដោយ ត្រូវទុកជាមនុស្សឥតទោស ដរាបណាតុលាការ មិនទាន់កាត់ទោសជាស្ថាពរ ។ ជនគ្រប់រូបមានសិទ្ធិការពារខ្លួន តាមផ្លូវតុលាការ។»។ ប៉ុន្តែសម្រាប់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច នៅក្នុងប្រទេសកម្ពុជា តែងបានថ្លែង​ជាសាធារណៈ ចាត់ទុកអ្នកនយោបាយទាំង​ឡាយ​ណា ដែលរងការចាប់ខ្លួន ដោយក្រុមអាជ្ញាធរ ក្រោមបញ្ជារបស់លោកនោះ សុទ្ធតែជា«ជនមានទោស»ទាំងអស់។

ការថ្លែងជាសាធារណៈ របស់បុរសខ្លាំងកម្ពុជា ក្នុងរយៈពេល ពីរថ្ងៃជាប់គ្នា (ថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងមកនេះ) ចំពោះការចាប់ខ្លួន លោក កឹម សុខា សុទ្ធតែបានកំណត់រួចជាស្រេច ថាមេដឹកនាំបក្សប្រឆាំងរូបនេះ មានទោស«ក្បត់ជាតិ» បន្ទាប់ពីវីដេអូក្លីប នៃការថ្លែងរបស់លោក កឹម សុខា កាលពីចុងឆ្នាំ២០១៣ ត្រូវបានម្ចាស់ទំព័រហ្វេសប៊ុក [...]

សាលា​ដំបូង​ចោទ​ កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​«សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស»

សាលា​ដំបូង​ចោទ​ កឹម សុខា ជា​ផ្លូវ​ការ​ពី​បទ​«សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស»

ជាមួយនឹងបទ «សន្ទិដ្ឋិភាពជាមួយបរទេស» នេះ ប្រសិនជាតុលាការរងឃើញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពិតជាបានប្រព្រឹត្តិ​កំហុសមែននោះ លោកអាចនឹងរងការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ពី១៥ ទៅ៣០ឆ្នាំ។

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន។

«បទល្មើសជាក់ស្ដែង» បើតាមអយ្យការអមសាលាដំបូង...

សេចក្ដីថ្លែងការណ៍ ចេញផ្សាយក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...