អគ្គិសនីកម្ពុជា ចាប់អនុវត្តន៍យន្តការជំហានទី១ ជួយកម្មករ
ក្រុមអ្នកបច្ចេកទេសរបស់អគ្គិសនីកម្ពុជា នឹងចុះអនុវត្តន៍ការងាររបស់ខ្លួន តភ្ជាប់ចរន្ដ និងបណ្ដាញឲ្យកម្មករ នៅក្នុង៣ខណ្ឌ ក្នុងជំហានដំបូង ចាប់ពីថ្ងៃទី២៩ ខែមករានេះតទៅ។ នេះបើតាមលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ថ្លែងកាលពីថ្ងៃទី២២ ខែមករាម្សិលម៉ិញ។
ការដាក់ឲ្យដំណើការបីខណ្ឌដំបូងនេះ មានធ្វើនៅតាមសង្កាត់មានដូចជា សង្កាត់ទួលសង្កែ (ខណ្ឌឬស្សីកែវ) សង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោម (ខណ្ឌមានជ័យ) សង្កាត់ដង្កោ (ខណ្ឌដង្កោ) ដោយយោងទៅលើសំភារៈ ដែលមានស្រាប់នៅក្នុងដៃ និងយោងទៅលើចំនួនកម្មករ នៅក្នុងតំបន់នោះ មានចំនួនច្រើន។
លោក កែវ រតនៈ បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលមួយខែទៀតយ៉ាងយូរ ឧបករណ៍អគ្គិសនីដែលបានបញ្ជាទិញ នឹងមានគ្រប់គ្រាន់សម្រាប់ តភ្ជាប់ដល់គ្រប់ផ្ទះជួល នៅក្នុងរាជាធានីភ្នំពេញទាំងមូល។ មិនតែប៉ុណ្ណោះ [...]