Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ច្បាប់ គ.ជ.ប ថ្មី កំពុង​ត្រូវ​បាន​ពិគ្រោះ​យោបល់ ក្នុង​សិក្ខា​សាលា​លើក​ទី១ នៃ​រដ្ឋសភា

ច្បាប់ គ.ជ.ប ថ្មី កំពុង​ត្រូវ​បាន​ពិគ្រោះ​យោបល់ ក្នុង​សិក្ខា​សាលា​លើក​ទី១ នៃ​រដ្ឋសភា

ដោយមានអ្នកចូលរួម ប្រមាណជិត៥០០នាក់ ពីតំណាងគណបក្សនយោបាយទាំងពីរ ពីអង្គការសង្គមស៊ីវិល បណ្តា​ស្ថាប័ន និងក្រសួងរដ្ឋមួយចំនួន និងការចូលរួមរបស់មហាជនផថនោះ អង្គសិក្ខាសាលាពិគ្រោះយោបល់ ពីសេចក្ដី​ព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត បានផ្ដើមដំណើរការរបស់ខ្លួនហើយ កាលពី​ម៉ោង​ជិត៩ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនានេះ នៅក្នុងវិមានរដ្ឋសភា។ អ្នកចូលរួមទាំងអស់ ចាំបាច់ត្រូវបានចុះឈ្មោះជាមុន ដើម្បី​បានចូលរួម និងមានឱកាសត្រឹមតែ៣នាទីម្នាក់ ដើម្បីបញ្ចេញនូវគំនិតយោបល់ រួមទាំងការចោទសួរនានា។

សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាង សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ជា​សមិទ្ធិ​ផលរួមគ្នាមួយ ចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ ដែលបានបង្ខំសង្រួមចិត្តថ្លើម លើខ្លឹមសារ នៃសេចក្ដីព្រាង សេចក្តីស្នើច្បាប់បោះឆ្នោតថ្មី [...]

អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ជាប់​ចោទ​ពី​បទ​«លាង​ប្រាក់​»

អតីត​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង ជាប់​ចោទ​ពី​បទ​«លាង​ប្រាក់​»

លោក ក្លូដ ហ្គេអង់ (Claude Guéant) ត្រូវបានចៅក្រមស៊ើបអង្កេតបារាំង ចោទប្រកាន់ក្នុងជំហានដំបូង កាលពី​យប់​ថ្ងៃ​សៅរ៍នេះ ដើម្បីសាកសួរចម្លើយ ពីបទ«កុហក លាងសម្អាតការលួចបន្លំប្រាក់បង់ពន្ធ និងបន្លំប្រាក់បង់ពន្ធ»។ នេះបើ​តាមសម្ដីផ្ទាល់ របស់លោក ហ្វីលីព ប៊ូឆេ អែល-ហ្គូហ្សី (Philippe Bouchez el-Ghozi) មេធាវីការពារក្ដីឲ្យលោក ក្លូដ ហ្គេអង់។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអតីតដៃស្ដាំ របស់អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី ត្រូវ​បាន​ចៅក្រមសាកសួរ នៅក្នុងថ្ងៃដដែល និងត្រូវបានឃាត់ខ្លួន កាលពីថ្ងៃម្សិលម៉ិញ ដោយនគរបាលយុត្តិធម៌បារាំង។

នគរបាលបារាំង កំពុងធ្វើការអង្កេត ទៅលើសំនុំរឿងសង្ស័យមួយ ទាក់ទងនឹងការផ្ដល់ថវិការ ពីសំណាក់អតីតមេដឹកនាំ​របបផ្ដាច់ការ លោក មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) នៅប្រទេសលីប៊ី មកផ្គត់ផ្គង់យុទ្ធនាការបោះឆ្នោត ជ្រើស​រើស​ប្រធានាធិបតី របស់បេក្ខជនលោក នីកូឡា សាកូហ្សី [...]

ប្រកាស​ថា​«ការ​បាត់​យន្ដហោះ MH370 ជា​ឧប្បត្តិ​ហេតុ» មាន​អាថ៌កំបាំង?

ប្រកាស​ថា​«ការ​បាត់​យន្ដហោះ MH370 ជា​ឧប្បត្តិ​ហេតុ» មាន​អាថ៌កំបាំង?

«ក្នុងក្ដីរន្ធត់ដក់ជាប់ក្នុងបេះដូង និងក្ដីក្រៀមក្រំក្រៃលែង ដែលយើងសូមប្រកាសជាផ្លូវការ ក្នុងនាមរដ្ឋាភិបាល​នៃ​ប្រទេស​ម៉ាឡេស៊ី ថាយន្ដហោះ នៃភ្ជាប់ជើងហោះហើរ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ បានជួបគ្រោះថ្នាក់ ដោយឧប្បត្តិហេតុមួយ»។ នេះជាការថ្លែងរបស់ ប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី កាល​ពីថ្ងៃទី២៩ ខែមករាកន្លងមក នៅចំពោះមុខអ្នកសារព័ត៌មាន មកពីគ្រប់ទិសទី ក្នុងពិភពលោក។

ការប្រកាសនេះ អនុញ្ញាតឲ្យគេអាចបិទ សំនុំរឿងស៊ើបអង្កេត ទាក់ទងនឹងការបាត់ខ្លួន យ៉ាងអាថ៌កំបាំង នៃយន្ដហោះ​ប៊ូអីង (Boeing 777) ជាមួយនឹងអ្នកដំណើរ ទាំង២៣៩នាក់ នៅលើយន្ដហោះ កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤​កន្លង​ទៅ។ តែការប្រកាស ដែលដូចជាបានចាត់ទុក ថាគ្មានរឿងអ្វីកើតឡើងនេះ បង្កឲ្យមានសង្គ្រាមពាក្យសម្ដី បានផ្ទុះ​ឡើង។ សម្រាប់គ្រួសារនៃជនរងគ្រោះ ការប្រកាសរបស់អាជ្ញាធរ ម៉ាឡេស៊ី វាប្រៀបបាននឹងយកសាំង មកចាក់​បន្ថែម​នៅលើភ្លើង [...]

ទិវា​៨មិនា នៅ​សាកល​វិទ្យាល័យ​ស្វាយ​រៀង និយាយ​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា

ទិវា​៨មិនា នៅ​សាកល​វិទ្យាល័យ​ស្វាយ​រៀង និយាយ​ពី​ការ​លុប​បំបាត់​អំពើ​ហិង្សា

ជាមួយនឹងការចូលរួម របស់និស្សិត សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប្រមាណជាង២០០នាក់ សាកល​វិទ្យា​ល័យស្វាយរៀង បានប្រារព្ធទិវាសិទ្ធនារី អន្តរជាតិ ៨មិនា នៅថ្ងៃទី០៧ ខែមិនាឆ្នាំ២០១៥ ដោយផ្តោតសំខាន់ទៅលើ ការ​លុបបំបាត់អំពើហិង្សាលើស្រ្តី និងកុមារ។កម្មវិធី ដែលចាប់ផ្ដើម ពីម៉ោង៩ព្រឹក និងបិទបញ្ជប់នៅម៉ោង១១និង៣០នាទី នេះ ក៏មានការប្រកួតប្រជែង សួរឆ្លើយទាក់ទងនឹងសិទ្ធិស្ត្រី ចូលរួមដោយនិស្សិត១២ក្រុម ដើម្បីទទួលរង្វាន់អនុស្សាវរីយ៍ នៅ​ថ្ងៃ​ដ៏វិសេសវិសាលរបស់ស្ត្រីនេះដែរ។

សាកលវិទ្យាធិការលោក គង់ សារ៉ាវុទ្ធ បានថ្លែងឲ្យដឹង ពីការដឹងគុណ និងភាពវិសេសវិសាល របស់ស្រ្តីក្នុងលោក ដែល​មានចំណុច ដែលបុរសមិនអាចធ្វើបាន តែនាងអាចធ្វើបាន។ ក្នុងនោះ លោកបានពន្យល់ណែនាំគរុនិស្សិត ដែល​នឹង​ត្រូវ​ចេញទៅបង្រៀន នៅតាមមូលដ្ឋាន នាថ្ងៃអនាគត ឲ្យផ្តោតទៅលើបញ្ហាស្រ្តី ជាពិសេសឲ្យរូបភាពទាំងនេះ ស្តែងចេញ​តាម​​រយៈការអប់រំ។

[...]
សាលា​រាជធានី​សម្រេច​ដាក់​វិថី​សុធារស ឱ្យ​ធ្វើ​ដំណើរ​បាន ពី​ស្ដុប​ជលផល​ វិញ

សាលា​រាជធានី​សម្រេច​ដាក់​វិថី​សុធារស ឱ្យ​ធ្វើ​ដំណើរ​បាន ពី​ស្ដុប​ជលផល​ វិញ

សេចក្ដីជូនដំណឹងមួយ របស់ សាលារាជធានីភ្នំពេញចេញផ្សាយ​ នៅថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០១៥នេះ បានផ្សាយដឹង​សារ​ជាថ្មី ស្ដីពីការពង្រីក កំណាត់វិថីសម្ដេច សុធារស ចាប់ពីចំណុចស្ដុបចំការមន ឬស្ដុបជលផល មកដល់ចំណុចផ្លូវកែង​ខាង​ជើង ជាប់របងស្ថានទូតរុស្សី និងការសម្រួល ដាក់ឱ្យមានចរាចរណ៍ឯកទិស ជាបណ្ដោះអាសន្ន កំណាត់ផ្លូវមួយចំនួន ជា​ពិសេស​កំណាត់ផ្លូវសម្ដេច សុធារស នេះតែម្ដង។

សេចក្ដីជូនដំណឹងរបស់សាលា រាជធានីភ្នំពេញ បានឱ្យដឹងថា ការសម្រេចចរាចរណ៍ឯកទិស នៅលើកំណាត់ ផ្លូវមួយនេះ ដើម្បីបញ្ជៀសការកក ស្ទះចរាចរណ៍ ដែលតែងតែកើតមានឡើង។ ប៉ុន្តែការសម្រេចឲ្យធ្វើចរាចរណ៍ ឯកទិសនេះ មាន​លក្ខណៈ​ជាបណ្ដោះអាសន្ន ដោយកំណត់រយៈពេលត្រឹម៣ខែប៉ុណ្ណោះ។

ការផ្លាស់ប្ដូរជំហររបស់សាលារាជធានី បានធ្វើឡើង បន្ទាប់ពីមានប្រតិកម្ម របស់ពលរដ្ឋអ្នកដែលរស់នៅ តាមដងផ្លូវ​សម្ដេច​សុធារសនេះ ដែលបានហៅការសម្រេច ដាក់ឲ្យមានចរាចរណ៍ឯកទិស កាលពីប៉ុន្មានថ្ងៃមុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...