សង្គមស៊ីវិល៖ សាលក្រមផ្ដន្ទាទោសមេធាវី ជូង ជូងី ក្នុង«សវនាការដ៏អយុត្តិធម៌»
«មេធាវីសិទ្ធិមនុស្ស ប្រឈមនឹងការជាប់ពន្ធនាគារ បន្ទាប់ពីសវនាការ ដ៏អយុត្តិធម៌»។ នេះជាចំណងជើង នៃសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ របស់មជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីសាលាដំបូង ខេត្តកណ្តាល សម្រេចផ្តន្ទាទោសលោក មេធាវី ជូង ជូងីកាលពីថ្ងៃទី១៣ ខែមីនា ម្សិលម៉ិញនេះ។
ក្នុងសេចក្រីប្រកាសព័ត៌មានបន្ទាន់នោះ បានសរសេរថា៖ «មេធាវីសិទ្ធិមនុស្សលោក ជូង ជូងី ត្រូវបានផ្តន្ទាទោស បន្ទាប់ពីសវនាការដ៏អយុត្តិធម៌ ពីបទ “ផ្ដល់មធ្យោបាយលួចរត់” តាមមាត្រា ៥៦៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ បន្ទាប់ពីគាត់ បានជួយឲ្យកូនក្តីរបស់គាត់ ចេញពីពន្ធនាគារ។»
មជ្ឈមណ្ឌលសិទ្ធិមនុស្ស បានទទួលស្គាល់ថា លោក ជូង ជូងី ជាមេធាវីម្នាក់ ដែលហ៊ានចេញមុខការពារ ឬតំណាងឲ្យកូនក្តីនយោបាយ សំខាន់ៗមួយចំនួន ដូចជា លោក សម រង្ស៊ី ដែលជាមេដឹកនាំ នៃគណៈបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ [...]