ឈូសឆាយបើកផ្លូវ ប៉ះពាល់ដល់ពលរដ្ឋប្រាំគ្រួសារ នៅឬស្សីកែវ
ទំនាស់ដីធ្លីមួយនេះ កើតឡើង ខណៈពេលដែលគម្រោង ឈូសឆាយបើកផ្លូវ របស់សាលារាជធានីភ្នំពេញ ចំនួន៧ខ្សែ កំពុងដំណើរការ ហើយបានប៉ះពាល់ទៅដល់ពលរដ្ឋ ប្រាំគ្រួសារ នៅភូមិបឹងឈូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ក្នុងចំណោមផ្លូវទាំង៧នោះ គឺផ្លូវ១៨០៨ នេះដែលត្រូវប៉ះពាល់ ដល់ផ្ទះពលរដ្ឋប្រាំគ្រួសារ ហើយការឈូសឆាយ បានដំណើរការទៅជិតដល់លំនៅដ្ឋាន របស់ពួកគាត់។ អ្នកទាំងប្រាំគ្រួសារនោះ អះអាងថា នឹងមិនអាចរើចេញទេ បើគ្មានសំណងត្រឹមត្រូវ ហើយបានសំអាងហេតុផលថា ពួកគាត់បានរស់នៅទីនេះ តាំងពីឆ្នាំ១៩៩៦មក និងមានឯកសារស្នាក់នៅត្រឹមត្រូវ។
អ្នកស្រី ម៉ៅ ពៅ ជាពលរដ្ឋម្ចាស់ដី ដែលកំពុងទាមទារ មិនឲ្យអាជ្ញាធរចាក់ដីបំពេញធ្វើផ្លូវ បានប្រាប់អ្នកសារព័ត៌មានថា គាត់មានលិខិតស្នាក់នៅត្រឹមត្រូវ ចេញពីសង្កាត់ទួលសង្កែ ក្នុងទំហំដី ២០០ម៉ែត្រការេ។ អ្នកស្រីថា គាត់មិនអាចចាកចេញ ដោយគ្មានសំណងត្រឹមត្រូវនោះទេ ព្រោះបើតាមការវ៉ាស់វែងប៉ាន់ស្មាន់នៅ តែបន្តិចទៀត [...]