អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ប្រតិកម្ម​នឹង​រូប​ហិង្សា​លើ​កុមារ​ម្នាក់

រូបភាពនៃការប្រើអំពើហឹង្សា ទៅលើកុមារាម្នាក់ ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណច្បាស់លាស់ បាន​បង្ក​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍ យ៉ាង​ខ្លាំង​នៅលើបណ្ដាញសង្គម។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 19, 2015
  • ប្រធានបទ: ហិង្សា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី១៧ មីនានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការអារម្មណ៍ជាខ្លាំង ទៅលើរូបថតរបស់កុមារាម្នាក់ ដែល​ត្រូវបានគេប្រើប្រាស់អំពើហិង្សាលើ។ ក្មេងប្រុសដែលមានវ័យ ប្រមាណ៥ឆ្នាំរូបនោះ ត្រូវបានគេចងភ្ជាប់ទៅនឹង​សរសរ​ផ្ទះ និងប្រើអំពើដាក់ហិង្សា យ៉ាងព្រៃផ្សៃ។

គេនៅមិនទាន់ដឹងថា តើអ្នកណាជាអ្នកប្រើអំពើហិង្សាឃោឃៅ លើកុមារាតូចម្នាក់នេះឡើយ រីឯអត្តសញ្ញាណ និង​ទី​កន្លែង​​កើតហេតុ ក៏គេនៅទាន់ដឹងច្បាស់។ ម្យ៉ាងទៀត ភាពពិតប្រាកដនៃរូបភាព ក៏នៅបង្កមន្ទិលនៅឡើយដែរ។

ទោះពិត ឬមិនពិត ប៉ុន្តែរូបភាពនៃការប្រើប្រាស់ អំពើហិង្សាលើកុមារារូបនោះ បានបង្កឱ្យមាន ការក្តៅក្រហាយ និង​ប្រតិកម្ម​យ៉ាងខ្លាំង ពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម។

អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយហ្វេសប៊ុកម្នាក់ បានលើកឡើងថា៖ «តើក្មេងនេះមានទោសអី បានជាធ្វើបាប ដល់​ថ្នាក់ហ្នឹង? កូនគេ កូនយើង មិនថាមានកំហុសប៉ុណ្ណា ក៏មិនត្រូវប្រើអំពើហិង្សា យ៉ាងនេះដែរ។ បុគ្គលណា​ប្រព្រឹត្តយ៉ាង​នេះ នឹងទទួលទោសទណ្ឌ ថ្ងៃណាមួយមិនខាន»។

មិនមែនតែអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នេះទេ ដែលបានបញ្ចេញប្រតិកម្ម លើភាពនៃការប្រើប្រាស់ អំពើហិង្សានេះ តែ​អ្នកប្រើប្រាស់ បណ្តាញសង្គមរាប់ពាន់ផ្សេងទៀត សុទ្ធតែបានប្រតិកម្មទៅនឹងករណីនេះ។ រីឯរូបភាពទាំងពីរខាងលើ ដែល​ត្រូវបានបង្ហោះនៅលើទំព័រមួយ ត្រូវបានចែករំលែកបន្ត ឡើងជិតដល់៥ពាន់នាក់ គ្រាន់តែក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...