វីដេអូទាំងស្រុង ពីជម្លោះកូនឧកញ៉ា ឆ្លុះបញ្ចាំងពីសង្គមខ្មែរ
ដូចការធ្វើអត្ថាធិប្បាយ នៅក្នុងវីដេអូស្រាប់ យុវជន ទ្រី ដាលុច ដែលជាកូន របស់លោកឧកញ៉ា ទ្រី ភាព បានសម្លឹងមើល ដោយក្រសែភ្នែកឌឺដង ដាក់យុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដែលជាកូនរបស់លោកឧកញ៉ា ឌួង ងៀប។ សកម្មភាពនេះ បញ្ជាក់ថាយុវជន ទ្រី ដាលុច ទំនងជាបានស្គាល់យុវជន ឌួង ឧត្ដមឆវិន រួចហើយ មុននឹងឈាន ទៅសម្លឹងឌឺដងគ្នា យ៉ាងដូច្នេះ។
ហេតុការណ៍បន្ទាប់ពីនេះ គេសង្កេតឃើញ ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងគណបក្សកាន់អំណាចជាច្រើន បានផ្សាយអត្ថបទ ឬបង្ហាញរូបភាពជាច្រើន ជារបាយការណ៍របស់អាជ្ញាធរ ក្នុងលក្ខណៈដាក់ទំងន់ ទៅលើតែម្ខាង គឺភាគីយុវជន ឌួង ឧត្តមឆវិន ហៅ ឌួង ឆាយ ឬ ជ្រូក ដូចជាប្រើពាក្យថា យុវជន ឌួង ឆាយ បានដើរចូលមក ដោយមាន«ដំណើរកាង» ឬយុវជននេះ បានសម្លឹងមុខ យុវជន ទ្រី ដាលុច ដើម្បីបង្ករឿងជាដើម។
មិនត្រឹមតែប៉ុណ្ណឹង ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មិនបានចេញផ្សាយឈ្មោះ លោកឧកញ៉ា ទ្រី ភាព សូម្បីតែមួយដងឡើយ [...]