ក្រសួងធ្វើការដេញថ្លៃ«រ៉ែខ្សាច់» ដើម្បីបើកផ្លួវនាវាចរណ៍
នាព្រឹកថ្ងៃទី៣ ខែឧសភានេះ ជាថ្ងៃដំបូងក្នុងការផ្តើមប្រកាស ស្វែងរកក្រុមហ៊ុន មានសិទ្ធិទទួលបាន នូវការធ្វើអាជីវកម្មរ៉ែខ្សាច់ ចំនួន«៤ឡូតិ៍» ក្នុងតំបន់ដោយឡែកៗពីគ្នា។ ការរប្រកាសជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន ធ្វើអាជីវកម្មបូមខ្សាច់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ហូ វិចិត្រ បានលើកឡើងថា ការដាក់ឲ្យមានការដេញថ្លៃនេះ ក្នុងគោលបំណងស្តារផ្លូវនាវាចរណ៍ តាមដងទន្លសមេគង្គ ស្ថិតក្នុងតំបន់ប្រវ៉ាយស្តៅ តាឯក ស្រុកកងមាស ខេត្តកំពង់ចាម និង ក្នុងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោករដ្ឋលេខាធិការ បានរៀបរាប់ថា ការប្រកាសដាក់ឲ្យដេញថ្លៃនេះ ត្រូវបានធ្វើឡើង តាំងពីថ្ងៃទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥នេះ។ លោកថា ក្នុងរយៈពេលនេះ ឃើញមានក្រុមហ៊ុនប្រមាណ៤០ ក្រុមហ៊ុន ដែលបាន«ទិញឯកសារដេញ»ថ្លៃ ចំនួន៦២ច្បាប់ សម្រាប់រ៉ែខ្សាច់ ទាំង៤ឡួតិ៍ ក្នុងនោះឡូតិ៍លេខ១ [...]