នៅលោកខាងលិច ជា ស៊ីម ជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់
ប្រសិនបើជានៅក្នុងប្រទេសកម្ពុជា លោក ជា ស៊ីម ត្រូវបានគេលើកតម្កើន ថាជាវីរៈបុរសជាតិ និងត្រូវបានមនុស្សមួយចំនួន ថ្លែងរៀបឫកពារថា ចង់យកតម្រាប់តាមលោកនោះ ប៉ុន្តែសម្រាប់បណ្ដាសារព័ត៌មាននានា នៅបស្ចឹមលោក លោក ជា ស៊ីម មានឈ្មោះល្បីថា ជា«អតីតកម្មាភិបាល រត់ចោលជួរម្នាក់» របស់ក្រុមខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ អស់ជាង២លាននាក់ ក្នុងអំឡុងកាលនៃការកាន់អំណាច ពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩។
សារព័ត៌មាន នៅបស្ចឹមលោកជាច្រើន បានយកព្រឹត្តិការណ៍ នៃពិធីបុណ្យបូជាសព អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដែលថត និងរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានល្បីៗ ដូចយ៉ាង អាអេហ្វប៉េស (AFP) រ៉យធើរ (Reuters) ឬអេភី (AP) មកចុះផ្សាយ ទាំងសារព័ត៌មានបោះពុម្ភ ទាំងសារព័ត៌មាននៅតាមគេហទំព័រ។ សារព័ត៌មានទាំងនោះ បានសរសេរនៅលើចំណងជើង សឹងតែទាំងអស់ ដោយហៅលោក ជា ស៊ីម ដែលបានទទួលអនិច្ចកម្ម នៅអាយុ៨២ឆ្នាំ ភ្ជាប់ទៅនឹងអតីភាពរបស់លោក [...]