ISIS អំពាវនាវឲ្យប្រឆាំង អារ៉ាប៊ីសាអ៊ូឌីត និងគម្រាម អ៊ីស្ត្រាអែល
អស់រយៈពេលប្រមាណជា ៧ខែហើយ ដែលប្រមុខដឹកនាំ របស់ក្រុមរដ្ឋអ៊ីស្លាម លោកអាចារ្យ អាប៊ូបាក អាល់បាងដាឌី មិនបានបញ្ចេញសម្លេងរបស់ខ្លួន មកជាសាធារណៈ។ បើតាមគេហទំព័រ «SITE» ដែលមានជំនាញខាងតាមដានចលនា និងប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងថា នេះជាថ្មីម្ដងទៀត ដែលប្រមុខដឹកនាំរបស់ក្រុមភេរវជន ប្រកាន់អ៊ីស្លាមនិយមតឹង បានបញ្ចេញសម្លេងរបស់ខ្លួន ហើយត្រូវបានយកមកចែករំលែក ជាបន្តបន្ទាប់ នៅតាមបណ្ដាញសង្គម ទ្វីសធើរ នៅតាមប្រព័ន្ធទូរសាអេឡិចត្រូនិក។
ការថ្លែងរបស់ប្រមុខដឹកនាំ របស់ក្រុមរដ្ឋអ៊ីស្លាម បានធ្វើឡើង ទំនងជាបណ្ដាលមកពីភាពទ្រមខ្លួន ក្រោមការវាយសន្ធាប់ តាមផ្លូវអាកាស ពីសំណាក់កងកម្លាំងសម្ព័ន្ធមិត្ត នៅប្រទេសស៊ីរី និងអៀរ៉ាក់។ នៅក្នុងឃ្លាមួយរបស់លោក អាប៊ូបាក អាល់បាងដាឌី បានរិះគន់ប្រតិបត្តិការយោធា របស់ប្រទេសទាំង៣៤នេះ និងបានបរិហារប្រទេស អារ៉ាប៊ីសាអ៊ូឌីត ថាបានចូលរួមបង្កើតវាឡើង [...]