Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

«បើ​នរណា​នៅ​ជជែក​ពី ត្រាំ ចេញ​ទៅ​យក​ជើង​ហោះ​ហើរ​ នៅ​ថ្ងៃ​​ស្អែក»

«បើ​នរណា​នៅ​ជជែក​ពី ត្រាំ ចេញ​ទៅ​យក​ជើង​ហោះ​ហើរ​ នៅ​ថ្ងៃ​​ស្អែក»

ជើងហោះហើរមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ «United Airlines» ដែលហៀបនឹងហោះចេញ ពីក្រុង សាន់​ហ្វ្រាន់ស៊ីស្កូ (San Francisco​-អាមេរិក) ឆ្ពោះទៅក្រុង ពូអេតូវ៉ាឡារតា (Puerto Vallarta​-ម៉ិកស៊ិក) កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ បានទទួលរងនូវឧប្បត្តិហេតុមួយ ដ៏ចម្លែកខុសពីធម្មតា។

សារព័ត៌មាន «Washington Post» បានរាយការណ៍ ពីហេតុការណ៍នេះថា នៅពេលចូលមកក្នុង​យន្ដហោះ​ភ្លាមៗ អ្នកដំណើរពីរនាក់ ម្នាក់ជាបុរសស្បែកស និងម្នាក់ទៀតជាស្ត្រីស្បែកខ្មៅ បានធ្វើការ​វែកញែក​ឡើង​វិញ ពីជ័យជំនះរបស់លោក ដូណាល់ ត្រាំ (Donald Trump) និងគម្រោងនយោបាយ របស់​បេក្ខជន​​ឈ្នះ​ឆ្នោត​​ម្នាក់​នេះ។

បញ្ហា នៅត្រង់ថា ការជជែកវែកញែកនោះ បានឈានទៅដល់ជម្លោះ ស្រែកឆ្លងឆ្លើយគ្នា យ៉ាងខ្លាំងក្លា រហូត​ដល់​ម្នាក់ៗ យកចាញ់ឈ្នះរៀងៗខ្លួន។ នៅ​ចំពោះ​សភាពការណ៍នេះ មេបញ្ជាការបើកបរយន្ដហោះ បាន​លូក​ដៃ​ចូល​ធ្វើ​អន្តរាគមន៍ និងបានព្រមាន ទៅគ្រប់អ្នកដំណើរទាំងឡាយណា [...]

ថៃ៖ សម្លាប់​ជន​រួម​ជាតិ​ឯង​កាប់ជាដុំៗ ហើយ​ដាក់​បង្កប់​ក្នុង​ជញ្ជាំង

ថៃ៖ សម្លាប់​ជន​រួម​ជាតិ​ឯង​កាប់ជាដុំៗ ហើយ​ដាក់​បង្កប់​ក្នុង​ជញ្ជាំង

នគរបាលថៃបានប្រកាស កាលពីចុងសប្ដាហ៍នេះថា ជនសង្ស័យមានវ័យជាង៥០ឆ្នាំ និងជា​ជន​ជាតិ​អ៊ីស្ត្រាអែល​ម្នាក់ ត្រូវបានឃាត់ខ្លួន ពីបទសង្ស័យ​ក្នុងអំពើមនុស្សឃាត​ដ៏សាហាវមួយ ដែលបាន​រញ្ជួល​អស់​ទាំង​ប្រទេស​ថៃ។ ជនរងគ្រោះ ដែលជាជនជាតិអ៊ីស្ត្រាអែលដែរនោះ ត្រូវបានគេប្រទះឃើញសាកសព កាប់​ជា​ដុំៗ ដាក់​ខ្ចប់​ថង់​ផ្លាស្ទីក ក្នុងជញ្ជាំងបិតជិត នៃលំនៅដ្ឋានរបស់ជនសង្ស័យ ដែលស្ថិតនៅភាគខាងជើង រាជធានី​បាងកក។

អ្នកស៊ើបអង្កេតថៃ បានពន្យល់ថា ដំណើរដែលឈានទៅរកឃើញ ទង្វើមនុស្សឃាត ដ៏ស្ងាត់ស្ងៀម តែ​សាហាវ​មួយនេះ ដោយសារស្ថានទូតអ៊ីស្ត្រាអែល ប្រចាំនៅប្រទេសថៃ និងអ្នកជិតដិតម្នាក់ របស់ជនរងគ្រោះ បាន​ប្ដឹង​ទៅ​អាជ្ញាធរ កាលពីសប្ដាហ៍មុន ហើយបានស្នើសុំ ឲ្យអាជ្ញាធរស្វែងរកជនរងគ្រោះ ដែលបានបាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង។

» វីដេអូ បង្ហាញពីការចាប់ខ្លួនជនសង្ស័យ៖