
ឌុយតែតេ ហៅកងទ័ពឲ្យជួយ «សម្លាប់» អ្នកជួញគ្រឿងញៀន
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) បានប្រកាសជាសាធារណៈ នៅថ្ងៃព្រហ្បត្តិ៍នេះ ថាកងទ័ពជាតិរបស់ប្រទេស នឹងដើរតួយ៉ាងសំខាន់ នៅក្នុងសង្គ្រាមដ៏រង្គាលរបស់លោក ប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ លោកប្រធានាធិបតី បានសន្យាជាថ្មីថា នឹងផ្ដាច់ជីវិត ក្រុមអ្នកជាប់ពាក់ព័ន្ធ ក្នុងគ្រឿងញៀន (ទាំងអ្នកជួញដូរ ទាំងអ្នកប្រើប្រាស់) ឲ្យបានកាន់តែច្រើនថែមទៀត។
លោកប្រធានាធិបតី បានថ្លែងឡើងថា៖ «ខ្ញុំនឹងប្រើប្រាស់កម្លាំងយោធា របស់ប្រទេសហ្វីលីពីន ដោយសារបញ្ហា នៃគ្រឿងញៀន គឺជាការគម្រាម សម្រាប់សន្តិសុខជាតិ។ ហើយខ្ញុំនឹងហៅកងទ័ព ឲ្យចូលជួយទាំងស្រុង ក្នុងរឿងនេះ។»។
ការប្រកាសរបស់លោក រ៉ូឌ្រីចូ ឌុយតែតេ បានធ្វើឡើងមួយថ្ងៃ ក្រោយការចេញរបាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International» ដែលចេញផ្សាយ [...]