
ឃាតកម្ម កែម ឡី៖ វីដេអូកាម៉េរ៉ាសុវត្ថិភាពបង្ហាញសកម្មភាព នៅក្នុងហាងទំនិញ
ជាវីដេអូ ដែលគួរតែបង្ហាញ ជាសាធារណៈតាំងពីយូរមកហើយ និងមិនចាំបាច់ទុកដល់ថ្ងៃបើកសវនាការ ទើបបញ្ចេញដូច្នេះនោះទេ ដោយហេតុថា ក្នុងវីដេអូថត ដោយកាម៉េរ៉ាសុវត្ថិទាំងនោះ មិនបានបង្ហាញអ្វី ឲ្យច្បាស់ឡើយ ដែលផ្ទុយពីការអះអាង របស់អាជ្ញាធរ និងតុលាការ ដែលសំអាងហើយសំអាងទៀតថា ចង់ទុកវីដេអូនេះ ដើម្បីធ្វើការស្រាវជ្រាវ និងអង្កេត។
តែនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧នេះ វីដេអូដ៏ចម្រូងចម្រាស់ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយ ដែលស្ថិតនឹងរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកមកបង្ហោះផ្សាយ នៅលើគេហទំព័ររបស់ខ្លួន។ គេហទំព័រនោះ បានយកវីដេអូនេះ ទៅបង្ហោះបន្ថែម នៅក្នុងបណ្ដាញសង្គម ដោយសរសេរធ្វើអត្ថាធិប្បាយបន្ថែម ដូច្នេះថា៖ «ទស្សនាវីដេអូជាក់ស្តែង ! ជួប សម្លាប់ បាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តារម៉ាតកាល់តិច (Video inside)»។
នៅក្នុងវីដេអូ ដែលដាក់ថ្ងៃខែ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ គេឃើញជនពាក់អាវខ្មៅ និងពាក់មួក [...]