Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ធី សុវណ្ណថា៖ សម រង្ស៊ី «មុខ​ក្រាស់»​មិន​ដក​រូប​ឡាន​នាង​ចេញ

ធី សុវណ្ណថា៖ សម រង្ស៊ី «មុខ​ក្រាស់»​មិន​ដក​រូប​ឡាន​នាង​ចេញ

«សម រង្សី ពិតជាមុខក្រាសណាស់ [ដែល]រហូតមកដល់ពេលនេះ [នៅ]មិនទាន់លុបរូបឡានរបស់ខ្ញុំ» នេះ ជាសំណេររបស់កញ្ញា ធី សុវណ្ណថា ដើម្បីរំលឹកជាថ្មី ទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីកញ្ញា បានសរសេរទាមទារ កាលពីប៉ុន្មានម៉ោងមុន ឲ្យដករូបថតមួយសន្លឹក ដែលបានថតជាប់រថយន្ដមួយគ្រឿង ហើយដែលអតីតតារាហ្វេសប៊ុករូបនេះ បានអះអាងថា ជារថយន្ដរបស់នាង។

ហេតុអ្វីបានជាទាមទារ ឲ្យដក? ព្រោះអតីតអ្នកគាំទ្រគណបក្សប្រឆាំងរូបនេះ គិតថា រូបរថយន្ដនោះ ជារូបរថយន្ដរបស់នាង ហើយនាងយោង «តាមច្បាប់កម្មសិទ្ធិឯកជន» និងយោង​មូលហេតុថា កញ្ញា«មិនពេញចិត្ត ឈប់គាំទ្រ CNRP» ទៀតហើយ។ ដោយសារតែបែបនេះ ទើបអតីតតារាបានសរសេរឡើង​ថា៖ «ស្នើលោក សម រង្សី លុបរូបឡាន ដែលជាកម្មសិទ្ធនាងខ្ញុំ ចេញពីកាឃោសនា CNRP ដែលបានផ្សាយ [កាលពី]ម្សិលម៉ិញ»។

អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានឆ្លៀតឱកាស ដើម្បីបន្ថែម«ផ្លែផ្កា» [...]

ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!

ខឹម វាសនា លត់អង្គការ ខុមហ្វ្រែល មួយទៀត!

«ខ្ញុំគិតថា សត្រូវបស់ខ្ញុំផ្តុំក្បាលគ្នាហើយ» ហើយបើតាមការសរសេរ របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលរៀបរាប់លើបណ្ដាញសង្គមនៅមុននេះ បានឲ្យដឹងថា «ក្រុមសម្រាម» ដែលជាសត្រូវរបស់ប្រធានគណបក្សរូបនេះ ត្រូវរាប់បញ្ចូលដែរ ចាប់ពីពេលនេះតទៅ ទាំងអង្គការជាតិមួយ ដែលមានឈ្មោះថា «គណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា» ហៅកាត់ជាភាសាអង់គ្លេសថា «Comfrel»។

ការចាត់បញ្ជី ពីសំណាក់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការមួយនេះ បានយកអត្ថបទរបស់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទៅបង្ហោះ នៅលើទំព័រហ្វេសប៊ុក «Comfrel» របស់ខ្លួន ដោយបានដកស្រង់សំណេរ នៅក្នុងអត្ថបទនេះ ទៅសរសេរអមជាមួយផង។ [...]

«សម្ដេច»​ សុខ អាន ជា​គោរមងារ​«សេះ​ហោះ»?

«សម្ដេច»​ សុខ អាន ជា​គោរមងារ​«សេះ​ហោះ»?

ការប្រកាសគោរមងារ «យ៉ាងប្រថុចញ៉ុច» តម្លើងជូនលោក សុខ អាន ពី«ឯកឧត្ដមបណ្ឌិតសុភាចារ្យ» ទៅជា «សម្ដេចវិបុលបញ្ញា» នៅតែពីរថ្ងៃ មុនថ្ងៃមរណភាពរបស់លោក កាលពីថ្ងៃទី១៥ ខែមីនាកន្លងមកនោះ បានបង្កចង្ងល់ទៅដល់អ្នកផងទាំងឡាយ ដែលតាមដានករណីនេះ យ៉ាងដិតដល់។ ជាពិសេសសារព័ត៌មានក្នុងស្រុកមួយ ឈ្មោះ «ដើមត្នោត» ដែលឧស្សាហ៍ទទួលបាន នូវឯកសារផ្លូវការ ជាពិសេសព្រះរាជ្យក្រិត្យ ស្ដីពីការតែងតាំងផងទាំងពួង នៅក្នុងរាជការបច្ចុប្បន្ន បានពន្យល់ នៅក្នុងការផ្សាយរបស់ខ្លួន ក្នុងថ្ងៃនេះថា គោរមងារជា«សម្ដេចវិបុលបញ្ញា» របស់លោក សុខ អាន ជាគោរមងារ«​សេះ​ហោះ»​  (ពន្យល់ឲ្យងាយយល់៖ គោរមងារនោះ ត្រូវបានបង្កើតឡើង ដោយក្លែងបន្លំ និង​ធ្វើដូចមែនទែន)​»។

នៅប៉ុន្មានម៉ោងមុននេះ អត្ថបទរបស់សារព័ត៌មានខាងលើ ត្រូវបានព្រះអង្គម្ចាស់ក្សត្រី ព្រះ​អា​នុ​ជ នរោត្ដម អារុណរស្មី យកមកចែករំលែក [...]

ខឹម វាសនា ព្រមាន​សមាជិក​ឲ្យ​ឈប់​ជជែក​ឬ​ចែក​រំលែក​ការ​បង្ហោះរបស់​អ្នក​ប្រឆាំង​ខ្លួន

ខឹម វាសនា ព្រមាន​សមាជិក​ឲ្យ​ឈប់​ជជែក​ឬ​ចែក​រំលែក​ការ​បង្ហោះរបស់​អ្នក​ប្រឆាំង​ខ្លួន

ពាក្យ«ប្រជាធិបតេយ្យ» នៅក្នុង​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ចាំបាច់ត្រូវអនុលោម តាម«វិន័យ» ដែលដាក់ចុះមកឲ្យអនុវត្តន៍ ដោយប្រធានគណបក្ស។ វិន័យនោះ មានដូចជា ហាមសមាជិក ឬអ្នកគាំទ្ររបស់គណបក្ស មិនឲ្យ «Share Comment​ ឬ Capture មក Post អ្វីទាំងអស់» នូវការបង្ហោះ មតិ យោបល់ ឬការលើកឡើង របស់នរណាក៏ដោយ ដែលមាននិន្នាការប្រឆាំង នឹងគណបក្សមួយនេះ បន្ទាប់ពីប្រធានគណបក្ស មើលឃើញ និងចាត់ទុកអ្នកទាំងនោះ ថាជា«សម្រាម»។

ប្រធាន​គណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថែមទាំងបានព្រមាន ទៅកាន់ក្រុមសមាជិក ឬអ្នកគាំទ្ររបស់លោក ថាលោកនឹង ប្លុក (Block) អ្នកនោះចោលចេញ ពីគណនេយ្យរបស់លោកផងទៀត ប្រសិនណាជាសមាជិក ឬអ្នកគាំទ្ររូបនោះ នៅតែ«ធ្វេសប្រហេស» មិនធ្វើតាមវិន័យខាងលើ។


សារព័ត៌មាន«TOMO» ធ្វើ​វីដេអូ​ថ្មី ចំអក​ឲ្យ​ស្ដេច​ថៃ

សារព័ត៌មាន«TOMO» ធ្វើ​វីដេអូ​ថ្មី ចំអក​ឲ្យ​ស្ដេច​ថៃ

ព្រះមហាក្សត្រថៃ កាលនៅជាព្រះអង្គម្ចាស់ បានចេញដើរកម្សាន្ដ ទៅតាមចំណង់ចំណូលចិត្ត និងសេរីភាពរបស់ទ្រង់ នៅក្នុងផ្សារទំនើបមួយ ដែលគេគិតថា ជាផ្សារទំនើប នៅក្នុងក្រុងម៉ូនិច ប្រទេសអាល្លឺម៉ង់។ ហើយការចេញប្រព្រាតផ្សារនេះ ត្រូវបានអ្នកស្គាល់ទ្រង់ ថតជាវីដេអូ មុននឹងយកវីដេអូនេះ មកទម្លាយតៗគ្នា ជាពិសេសយកមកបង្ហោះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។ នៅទីបំផុត អាជ្ញាធរថៃបែរជាគម្រាម​បិតហ្វេសប៊ុក ប្រសិនជាបណ្ដាញសង្គមដ៏ធំមួយនេះ មិនព្រមលុបចេញ នូវទំព័រហ្វេសប៊ុកច្រើនរយទំព័រ ដែលបានបង្ហោះវីដេអូខាងលើនោះទេ។

សារព័ត៌មាន «TOMO» ជំនាញខាងធ្វើអាត្ថាធិប្បាយជារូបភាព ទៅលើព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងពិភពលោក បានចោទជាសំនួរឡើងថា៖ «និយាយឲ្យពិតទៅ តើវាជាកំហុស របស់ហ្វេសប៊ុកឬ?»។

សារព័ត៌មានចម្រុះភាសា «TOMO» ផ្សាយនៅលើបណ្ដាញអ៊ិនធើណែត និងមានទីតាំង នៅក្នុងរដ្ឋធានី តៃប៉ិ ប្រទេសតៃវ៉ាន់ ក៏បានធ្វើវីដេអូមួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...