«Harmony of the Seas» នាវាទេសចរណ៍ធំជាងគេ លើលោក
«Harmony of the seas» ជានាវាទេសចរណ៍ខ្នាត«យក្ស» ដែលទើបត្រូវបានគេរុញទម្លាក់ទឹក កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីវាស្ថិតក្នុង ការដ្ឋានសាងសង់នាវានេះ រាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣កន្លងមក។
ជាស្នាដៃដ៏ធំសម្បើម និងពោរពេញដោយភាពសម្បូរបែប សម្រាប់នាវាមួយ ដែលមានបណ្ដោយប្រវែង ៣៦២ម៉ែត្រ និងទទឹង៦៦ម៉ែត្រ និងដែលត្រូវបញ្ជូន ទៅក្រុមហ៊ុនម្ចាស់បញ្ជាទិញ ដែលជាសាខាមួយ របស់សាជីវកម្មអាមេរិកដ៏ធំ ឈ្មោះ «Royal Caribbean Cruises Ltd» ហៅកាត់ជាភាសាអង់គ្លេស «RCCL»។
តាមពិតទៅ សាជីវកម្មមួយនេះ ធ្លាប់បញ្ជាទិញនាវាទេសចរណ៍ធំៗដូច្នេះ ពីសហគ្រាស ស៊ាំងណាហ្សែ បារាំង ចំនួន១២នាវាហើយ ក្នុងនោះមាននាវា ខ្នាតយក្សដូច្នេះចំនួនពីរ ដែលមានប្រវែងបណ្ដោយ ៣៦២ម៉ែត្រដូចគ្នា ដោយគ្រាន់តែនាវាទាំងពីរនោះ មានប្រវែងទទឹងត្រឹមតែ ៦៥ម៉ែត្រប៉ុណ្ណោះ។ រីឯករណីពិសេសរបស់នាវាថ្មីនេះ គឺសង្កត់ធ្ងន់ទៅលើ ការសន្សំសំចៃផ្នែកថាមពល [...]