មន្រ្តីក្រសួងបរិស្ថានច្រានចោលរបាយការណ៍ NGO ស្តីពី«កិច្ចការពារព្រៃឈើ»
អង្គការដែលធ្វើការសហការ ជាមួយរដ្ឋាភិបាល ហើយបែរមករិះគន់រដ្ឋាភិបាលនោះ ក៏មានន័យស្មើនឹងអង្គការនោះ មិនទទួលស្គាល់ការងាររបស់ខ្លួន ក្នុងរយៈកាលកន្លងមក យ៉ាងដូច្នោះដែរ។ នេះជាការអះអាងរបស់លោក ស្រ៊ុន ដារិទ្ធិ នាយកខុទ្ធកាល័យរដ្ឋមន្ត្រី និងជាទីប្រឹក្សាអមក្រសួងបរិស្ថាន ដើម្បីច្រានចោលនូវរបាយការណ៍ អង្គការក្រៅរដ្ឋាភិបាល ដែលតែងតែរិះគន់រដ្ឋាភិបាល។ លោក ស្រ៊ុន ដារិទ្ធិ បានហៅរបាយការណ៍ របស់អង្គការទាំងនោះ ថាមិនបានឆ្លុះបញ្ចាំង នូវអ្វីជាភាពជាក់ស្តែង ទាំងភាពវិជ្ជមាន និងភាពអវិជ្ជមាននោះឡើយ។ លោកបានបញ្ជាក់ថា៖ «សូម្បីតែឈ្មោះ នៃរបាយការណ៍នោះ ក៏បង្ហាញនូវភាពលំអៀង និងចោទប្រកាន់ មកលើរដ្ឋាភិបាលដែរ។»
ថ្លែងក្នុងវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា(NGOF) ដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនូវរបាយការណ៍ស្រាវជ្រាវស្តីពី «ការកាប់ឈើ និងបរិបាលកិច្ច នៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា» [...]