កម្ពុជា៖ អតីតបងធំទីពីរនៃរបបខ្មែរក្រហម ទទួលកំហុសជាលើកដំបូង
ក្រោយពីត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៧ និងកំពុងត្រូវបានជំនុំជម្រះ ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ អតីតបងធំទីពីរនៃរបបខ្មែរក្រហម លោក នួន ជា អាយុ៨៦ឆ្នាំ បានទទួលកំហុសជាលើកដំបូង នៅក្នុងសកម្មភាពបោសសម្អាតប្រទេស ក្នុងអំឡុងរយៈពេលនៃការកាន់អំណាចរបស់ក្រុមលោក ពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ ដែលបានបង្កឲ្យប្រជាជនកម្ពុជាស្លាប់ជិត២លាននាក់។
អតីតសមមិត្តនួន ជា បងធំទីពីរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាការកាត់ក្ដី។
«ខ្ញុំមិនស្វែងរក ការបញ្ឈៀសការទទួលខុសត្រូវរបស់ខ្ញុំទេ» នេះជាសម្ដីប្រកាសរបស់បុរសចំណាស់រូបនេះ នៅក្នុងសវនាការកាត់ក្ដីនៃអង្គជំនុំជម្រះ របស់សាលាក្ដីអន្តរជាតិនៅរាជធានីភ្នំពេញ។ លោកនួន ជា [...]