កឹម សុខា និយាយថាគេកាត់តសម្លេងគាត់ ត្រូវបានប្ដឹងពីបទបរិហារកេរ្តិ៍
គេបានដឹងជាមុនរួចហើយ ពីរឿងថា លោក ជុំ ម៉ី នឹងប្ដឹងលោកកឹម សុខា ទៅតុលាការទាក់ទងនឹងសម្ដីដែលបាននិយាយ គុកទួលស្លែង ជាគុកសិប្បនិមិត្ត។ ប៉ុន្តែវាចម្លែកអស្ចារ្យនោះ ត្រង់ពាក្យសម្ដីទាំងនោះ ដែលលោកកឹម សុខា ខ្លួនឯងធ្លាប់បានបដិសេធថា លោកមិនបាននិយាយទេ តែនៅពេលនេះ ជនដែលធ្លាប់រងគ្រោះនៅគុកទួលស្លែង បានប្ដឹងលោកឡើងទៅតុលាការ ពីបទបរិហារកេរ្ត៍។
លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)
លោក ជុំ ម៉ី តាមរយៈលោកមេធាវី គួយ ធុនណា បានដាក់ពាក្យបណ្ដឹងមួយ ប្ដឹងប្រឆាំងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ [...]