យន្ដហោះបាត់ខ្លួន មិនអាចបន្តធ្វើការហោះហើរ បន្ទាប់ពីបាត់ពីរ៉ាដា?
វ៉លស្ទ្រីត ជូណល (Wall street journal) ការសែតដ៏ធំមួយរបស់អាមេរិក ទើបនឹងចុះផ្សាយបញ្ជាក់ការអះអាងរបស់ខ្លួនថា យន្ដហោះប៊ូអ៊ីង របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ ទំនងជានៅបន្តហោះហើរ បានរយៈពេល៤ម៉ោងទៀត បន្ទាប់ពីយន្ដហោះនេះ បានបាត់ការទាក់ទងមកផែនដី។ ប៉ុន្តែការអះអាងរបស់ការសែតខាងលើនេះ ត្រូវបានអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ទាត់ចោល។ តើការសែតនេះសរសេរ ពីអ្វីខ្លះ?
រូបភាពបង្ហាញពីបន្ទប់បើកបរយន្ដហោះ ជាមួយនឹងអ្នកបើកយន្ដហោះនៅជាមួយនោះ។ (រូបថត wsj.com)
បាត់យន្ដហោះ - អ្នកស៊ើបអង្កេត និងអ្នកស្រាវជ្រាវអាមេរិក ត្រូវបានដកស្រង់សម្ដី ដោយការសែតដ៏ធំនៅទីក្រុង ញ៉ូយក ថាយន្ដហោះប៊ូអ៊ីង ៧៧៧ [...]