Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

អង្គការ​លីកាដូ៖ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ត្រូវ​បាន​រិតត្បិត

អង្គការ​លីកាដូ៖ សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា ត្រូវ​បាន​រិតត្បិត

ក្នុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះ ប្រទេសកម្ពុជាបានគ្របដណ្តប់ដោយ ការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិ​កាន់តែធ្ងន់ធ្ងរ បញ្ហាបោះឆ្នោត និងវប្បធម៌និទណ្ឌភាព (ភាពរួចទោស) ។នេះបើយោងលើរបាយការណ៍របស់​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ដែលបានចេញផ្សាយ ក្នុងពេលចុងក្រោយនេះ។


កងទាហ៊ានដែលមកពីកង​ឆ័ត្រ​យោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/​Samrang Pring)

សិទ្ធិ - លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ [...]

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ពង្រាង​​ច្បាប់​​ធានា​​ឯករាជ្យភាព​​របស់​​តុលាការ នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី​នៅ​ដើម​សប្តាហ៍ក្រោយ

ឆ្លើយតបទៅនឹងការផ្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៥ ដែលអះអាងថាកែទម្រង់ស៊ីជម្រៅនោះ សេចក្តីព្រាង​ច្បាប់បីសំខាន់ៗពាក់ព័ន្ធ នឹងប្រព័ន្ធយុត្តិធម៌ នឹងត្រូវទៅដល់ដៃគណៈរដ្ឋមន្រ្តីនៅដើមសប្តាហ៍ក្រោយនេះ មុននឹង​បញ្ជូនបន្តទៅកាន់រដ្ឋសភា។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - នាយក ខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក សម ប្រជាមានិត បានថ្លែងប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ មីនា នេះថា តាមគម្រោងសេចក្តីព្រាងច្បាប់៣ គឺ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និង​ព្រះរាជអាជ្ញា [...]

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

ផ្កាយ​រណប​អូស្ត្រាលី រក​ឃើញ​«វត្ថុពីរ» ទំនង​ជា​របស់​យន្ដហោះ​បាត់​ខ្លួន

នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ថាផ្កាយរណបរបស់ប្រទេសអូស្ត្រាលី បានឆ្លុះឃើញ​វត្ថុសំខាន់ពីរ ដែលទំនងជាមានការជាប់ទាក់ទងនឹង យន្ដហោះប៊ូអីង ៧៧៧ នៃជើងហោះហើរ MH370 ដែលបាន​បាត់ខ្លួនតាំងពី១២ថ្ងៃមកហើយ។


រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)

បាត់យន្ដហោះ - លោក តូនី អាប៊ុត (Tony Abbott) នាយករដ្ឋមន្ត្រីនៃប្រទេសអូស្ត្រាលី បានថ្លែងនៅពីមុខ​រដ្ឋសភា​ថា អាជ្ញាធរផ្នែកសុវត្ថិភាពនាវាចរណ៍ (AMSA) បានទទួលដំណឹងថ្មី និងគួរឲ្យជឿជាក់បាន ដោយយោងទៅលើ​ទិន្នន័យ ផ្ដល់ដោយប្រព័ន្ធផ្កាយរណបរបស់ប្រទេស ថាវត្ថុទាំងនេះអាចនឹងជាប់ទាក់ទងទៅនឹងការរុករកយន្ដហោះ [...]

ភ្នាក់ងារ FBI ពិនិត្យ​កំព្យូទ័រ​របស់​មេបញ្ជាការ​បើកបរ​យន្ដហោះ​បាត់​ខ្លួន

ភ្នាក់ងារ FBI ពិនិត្យ​កំព្យូទ័រ​របស់​មេបញ្ជាការ​បើកបរ​យន្ដហោះ​បាត់​ខ្លួន

អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី បានស្នើសុំជំនួយពីសំណាក់អេហ្វប៊ីអាយ (FBI) ដើម្បីធ្វើការពិនិត្យវិភាគ ទៅលើ​ទិន្នន័យក្នុងកំព្យូទ័រ ដែលត្រូវបានរៀបផ្គុំឡើង ជាឧបករណ៍ហ្វឹកហាត់បើកបរ របស់មេបញ្ជាការកាន់ចង្កូតយន្ដហោះ ប៊ូអ៊ីង ៧៧៧ នៃក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីជាង១០ថ្ងៃមកហើយ។


ឧបករណ៍ហ្វឹកហាត់របស់ លោក ហ្សាហារី អាមេដ សាដ៍ មេបញ្ជាការបើកបរយន្ដហោះ។ (រូបថត ហ្វេសប៊ុក)

បាត់យន្ដហោះ - មន្ត្រីអ្នកទទួលខុសត្រូវមួយរូបរបស់អាមេរិក ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ឲ្យដឹង នៅថ្ងៃពុធទី១៩ ខែមីនានេះថា រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បាន​ស្នើ​សុំឲ្យភ្នាក់ងារ [...]

ឧក្រិដ្ឋកម្ម​របស់​របប​កូរ៉េ​ខាង​ជើង ដូច​ក្នុង​របប​ខ្មែរ​ក្រហម នៅ​កម្ពុជា

ឧក្រិដ្ឋកម្ម​របស់​របប​កូរ៉េ​ខាង​ជើង ដូច​ក្នុង​របប​ខ្មែរ​ក្រហម នៅ​កម្ពុជា

របបកុម្មុយនីស - ឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិដោយ របបក្រុមព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង មានលក្ខណៈ​ប្រៀប​បានទៅទៅ ឧក្រិដ្ឋកម្មប្រព្រឹត្តិដោយពួក ណាហ្សី ហ៊ីត្លែ និងរបបប្រកាន់ពូជសាសន៍ពណ៌សម្បុរ និង​របប​ប្រល័យ​​ពូជសាសន៍ប៉ុលពត។ នេះជាសេចក្ដីសន្និដ្ឋាយ៉ាងម៉ឺងម៉ាត់ របស់លោក ម៉ៃឃើល គៀប៊ី (Michael Kirby) នាយក​គណកម្មាធិការស៊ើបអង្កេតមួយ របស់អង្គការសហប្រជាជាតិ (អ.ស.ប)។

លោក ម៉ៃឃើល គៀប៊ី បានថ្លែងនៅមុខក្រុមប្រឹក្សាសិទ្ធមនុស្ស របស់ អ.ស.ប យ៉ាងច្បាស់ៗថា «ប្រយុទ្ធ​ប្រឆាំង នឹង​អំពើយង់ឃ្នង របស់ពួកណាហ្សីនិយម ប្រកាន់ពណ៌សម្បុរ និងដូចពួកខ្មែរក្រហម ទាមទារឲ្យមាន​ភាព​​ខិតខំ​ប្រឹងប្រែង ពីសំណាក់ប្រទេសមហាអំណាចធំៗក្នុងលោក»។ លោកបានបន្ថែមថា វាគឺជាកតព្វកិច្ច​របស់​មនុស្សទាំងអស់គ្នា ក្នុង​ការប្រយុទ្ធប្រឆាំង នឹងការរំលោភសិទ្ធិមនុស្ស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...