បេសកកម្មរុករកយន្ដហោះបាត់ខ្លួន ចាប់ផ្ដើមធ្វើឡើងវិញ (vdo)
ការរុករកយន្ដហោះបាត់ខ្លួន ដែលត្រូវបានគេកំណត់ជាចុងក្រោយ ថាបានធ្លាក់នៅក្នុងលំហខាងត្បូង នៃមហាសមុទ្រឥណ្ឌានោះ បានត្រូវធ្វើឡើងវិញនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនានេះ បន្ទាប់ពីបានផ្អាកកាលពីថ្ងៃអង្គារម្សិលម៉ិញ ដោយសារតែធាតុអាកាសនៅកណ្ដាលសមុទ្រ មិនអំណោយផល និងមានរលកធំៗ។
រលកធំៗ នៅក្នុងមហាសមុទ្រឥណ្ឌា ថតដោយអ្នករុករករបស់ប្រទេសអូស្ត្រាលី។ (រូបថតផ្ដិតចេញពីវីដេអូ)
បាត់យន្ដហោះ - បេសកកម្មស្វែងរកយន្ដហោះ ដែលគេសង្ស័យថា បានធ្លាក់ក្នុងមហាសមុទ្រឥណ្ឌាខាងត្បូងនោះ បានចាប់បន្តធ្វើឡើងវិញនៅព្រឹកថ្ងៃពុធ ទី២៦ ខែមីនានេះ ដោយសារតែអាកាសធាតុមានភាពល្អប្រសើរជាងមុន។ បេសកកម្មនេះ បានផ្អាកកាលពីថ្ងៃអង្គារទី២៥ ម្សិលម៉ិញ នៅក្នុងរយៈពេលយ៉ាងតិច ២៤ម៉ោង [...]