Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅ និងជន២០នាក់ផ្សេងទៀត បានបញ្ជូន​មកដល់រាជធានីភ្នំពេញហើយ ដើម្បីរង់ចាំងការបើកសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

សិទ្ធិ - «ជាការពិតហើយអ្នកទាំង២១នាក់នោះ បានបញ្ជូនពីពន្ធនាគារទៅភ្នំពេញ តាំងពីម៉ោងប្រាំមួយព្រឹក ហើយ​ឥឡូវទៅដល់ភ្នំពេញហើយ។ ហើយការបញ្ជូននេះ ដើម្បីរង់ចាំសវនាការតុលាការរាជធានីភ្នំពេញថ្ងៃទី២៥ មេសា»។ នេះជាការថ្លែងរបស់លោក គា សុវណ្ណ ប្រធានពន្ធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៣ [...]

ជម្លោះ​ដី​ធ្លី​ជា​មួយ​ភរិយា ស៊ុយ សែម៖ ពលរដ្ឋ​២​នាក់ រត់​គេច​ខ្លួន​ដើម្បី​សុវត្ថិភាព

ជម្លោះ​ដី​ធ្លី​ជា​មួយ​ភរិយា ស៊ុយ សែម៖ ពលរដ្ឋ​២​នាក់ រត់​គេច​ខ្លួន​ដើម្បី​សុវត្ថិភាព

ពលរដ្ឋ២នាក់ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លីដ៍រ៉ុំារ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេឌីស៊ី អន្តរជាតិ របស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានបដិសេធ​ពុំទទួល​យកសំណង ដែលទូរទាត់ជាកញ្ចប់ បានរត់ចោលផ្ទះដើម្បីសុវត្ថិភាព បន្ទាប់បានទទួលលិខិតកោះ​ហៅ​ពី​ប៉ូលីស នៅ​ខណៈពលរដ្ឋ១៥គ្រួសារ ដែលបានទទួលយកសំណងហើយនោះ បានបឹ្តងទាមទារសំណងបន្ថែម​ទៀត​ពីក្រុមហ៊ុន។


រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)

ជម្លោះដីធ្លី - លោក រាជ ស៊ីម៉ា តំណាងប្រជាពលរដ្ឋ ដែលបដិសេធទទួលយកសំណងជាកញ្ចប់ ហើយកំពុងរត់គេច​ខ្លួនដើម្បីសុវត្ថិភាព ជាមួយបណ្តឹងព្រហ្មទណ្ឌបីបណ្តឹងនោះ [...]

ណៃ វ៉ង់ដា៖ អ្នក​វាយដំ​ទៅ​លើ​អ្នក​ការសែត ជា​ក្រុម​​សន្ដិសុខ​«បីសាច»

ណៃ វ៉ង់ដា៖ អ្នក​វាយដំ​ទៅ​លើ​អ្នក​ការសែត ជា​ក្រុម​​សន្ដិសុខ​«បីសាច»

បន្ទាប់ពីមានការវាយដុំ ជាដំណំទៅលើអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែមេសា នៅទីលានប្រជាធិបតេយ្យ​នោះមក មន្ត្រីអ្នកច្បាប់ និងជាតំណាងខាងអង្គការសង្គមស៊ីវិល បានសម្ដែងប្រតិកម្មថា គឺជារឿងមួយដែលមិនអាច​ទទួលយកបាន និងថាអ្នកប្រព្រឹត្តិត្រូវតែមានទោស។ មន្ត្រីរូបនោះ បានហៅអ្នកប្រព្រឹត្តិដៃដល់ទាំងនោះ ថាជាក្រុម​សន្ដិសុខ«បីសាច»។


សន្តិសុខ«បីសាច» បានបោចសក់ក្បាល រួចឡើងជង្គង់ ទៅលើនរណា ដែលនៅទើសមុខ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សិទ្ធិសារព័ត៌មាន - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នែកច្បាប់ នៃអង្គការសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានហៅការប្រើអំពើហិង្សា ទៅលើអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យ [...]

ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

ក្រសួង​​មហាផ្ទៃ​​ថា គម្រោង​បង្កើត​គណបក្ស សួន សេរីរដ្ឋា ទំនង​គ្មាន​ផ្លូវ

ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានលើកឡើងថា លោក សួន សេរីរដ្ឋា មានឱកាសតិចតួចណាស់​ក្នុងការចុះ​ឈ្មោះចលនាអំណាចពលរដ្ឋខ្មែររបស់លោក ឲ្យទៅជាគណបក្សនយោបាយមួយ នៅក្នុងប្រទេសកម្ពុជា។ ឱកាស​តិចតួច ដោយសារលោក សួន សេរីរដ្ឋា បានបង្កើតកម្លាំងប្រដាប់អាវុធខុសច្បាប់ និងកំពុងប្រឈមមុខ​នឹងការចាប់​ខ្លួនពីកម្លាំងសមត្ថកិច្ច។ លោកសួន សេរីរដ្ឋា ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ថាលោកគ្រោងនឹងចុះឈ្មោះ​អង្គការរបស់លោក ឲ្យទៅជាគណបក្សនយោបាយ នៅខែក្រោយនេះ។


ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា។ (រូបថតហ្វេសប៊ុក)

នយោបាយ - «ចលនាអំណាចពលរដ្ឋខ្មែររបស់លោក សួន សេរីរដ្ឋា ទំនងជាមិនអាចចុះឈ្មោះ ទៅជាគណបក្ស​នយោបាយ នៅក្នុងប្រទេសកម្ពុជាបានទេ» [...]

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

«ប្តឹង? ឲ្យដាក់សិនមក រឿងស្អី ខ្ញុំមិនទាន់ដឹងរឿងអ្វីផង» នេះជាការថ្លែងបញ្ជាក់យ៉ាងខ្លីរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ ពីបញ្ហានៃការ​គ្រោងដាក់ពាក្យបណ្តឹងប្តឹង លោក សុខ ពេញវុធ ដែលជាសេនាធិការផ្ទាល់របស់ខ្លួនលោក ដោយលោកស្រី មួរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធច្បាប់ - ជាមួយនឹងគម្រោងប្តឹងព្យួតំណែង ឬព្យួរការងាររបស់លោកសុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...