Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ឆក់​កាបូប​មិន​បាន​សម្រេច តែ​ត្រូវ​អាជ្ញាធរ រួម​នឹង​ពលរដ្ឋ​ចាប់​បាន​សម្រេច

ឆក់​កាបូប​មិន​បាន​សម្រេច តែ​ត្រូវ​អាជ្ញាធរ រួម​នឹង​ពលរដ្ឋ​ចាប់​បាន​សម្រេច

ការលួចឆក់ប្លន់ ហាក់​បាន​កម្រើក​ឡើង​វិញ នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ជា​ពិសេស​នៅ​កណ្ដាល​ថ្ងៃ និង​ហ្វូង​មនុស្ស​ដោយ​ស្រស់ៗ​តែ​ម្ដង។ ហើយ​ករណី​ខ្លះ ប្រសិន​ជា​គ្មាន​ប្រតិកម្ម​ពី​ជន​រង​គ្រោះ ឬ​គ្មាន​ការ​ធ្វើ​អន្តរាគមន៍ ពី​ពលរដ្ឋ​នៅ​ក្បែរ​ខាង​ទេ ជន​ល្មើស​ច្បាស់​ជា​អាច​គេច​ខ្លួន​រួច ដោយ​«សុវត្ថិភាព»។ ប៉ុន្តែ​ករណី​ឆក់​កាបូប​មិន​បាន​សម្រេច​លើក​នេះ ដែល​បាន​កើត​ឡើង​ទៀត​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ​ជន​សង្ស័យ​ត្រូវ​បាន​កង​កម្លាំង​នគរបាល​ធ្វើ​អន្តរាគមន៍​ភ្លាមៗ រួម​ជា​មួយ​នឹង​ពលរដ្ឋ​នៅ​នឹង​កន្លែង​ផង ព្រួត​គ្នា​តាម​ចាប់​លុះ​ត្រា​សម្រេច។

ហេតុការណ៍​បាន​កើត​ឡើង នៅ​វេលា​ម៉ោង៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា នៅ​លើ​កំណាត់​ផ្លូវ៤៥៤ សង្កាត់​ទួល​ទំពូង​ពីរ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ សាក្សី​នៅ​នឹង​កន្លែង​បាន​ឲ្យ​ដឹង​ថា សកម្មភាព​នេះ បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ពីរ​នាក់ [...]

ដាក់​ថ្នាំ​ចាប់​ក្មេង​ស្រី នៅ​មុខ​ពេទ្យ​លោក​សង្ឃ

ដាក់​ថ្នាំ​ចាប់​ក្មេង​ស្រី នៅ​មុខ​ពេទ្យ​លោក​សង្ឃ

ឪពុកក្មេងស្រីម្នាក់ ក្នុង​ចំណោម​ក្មេង​ស្រី​ពីរ​នាក់ បាន​លើក​ឡើង ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ពេល​លោក​កំពុង​អង្គុយ​លើ​ម៉ូតូ រងចាំ​ដឹក​ភ្ញៀវ​នៅ​មុខ​ច្រក​ចូល​ភូមិ​ត្រពាំង​ឈូក ជិត​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ ហៅ​ពេទ្យ​លោក​សង្ឃ​នោះ ក៍​បាន​ឃើញ​កូន​ស្រី​របស់​ខ្លួន​ម្នាក់ ក្នុង​ចំណោម​ក្មេង​ស្រី​បី​នាក់ លោក​មាន​ការ​ងឿង​ឆ្ងល់​ប៉ុន្តែ​មិន​បាន​ចាប់​អារម្មណ៍​នោះ​ទេ។ ពេល​នោះ​ លោក​​ស្រែក​សួរ​ទៅ​កូន​ថា «អា​ស្រី​កូន​ឯង មក​ទី​នេះ​ធ្វើ​អី?»

មុនពេលស្រែកឡើងនោះ ឪពុក​ក្មេង​រូប​នេះ​បាន​ឃើញ​ស្រី្ត​ម្នាក់ កំពុង​លើក​ក្មេង​ស្រី​ម្នាក់​ទៀត ក្នុង​ចំណោម​កុមារី​បី​នាក់ ដាក់​លើ​កង់​បី។ នៅ​ពេល​ដែល​លឺ​សម្រែក​របស់​លោក ស្រាប់​តែ​ស្រ្តី​ម្នាក់​នោះ បាន​ប្រញាប់​ប្រញាល់​ចេញ​កង់​បី​នោះ​ទៅ​បាត់ ដោយ​ទុក​កុមារី​ពីរ​នាក់ ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ។ ជា​មួយ​នឹង​ភាព​ងឿង​ឆ្ងល់ ដែល​មាន​កាន់​តែ​ខ្លាំង [...]

ព្រះសង្ឃ លួន សុវ៉ាត រង​ការ​ចោទ​ប្រកាន់​«ស្រមោល»​ថ្មី​ទៀត​ពី​តុលាការ

ព្រះសង្ឃ លួន សុវ៉ាត រង​ការ​ចោទ​ប្រកាន់​«ស្រមោល»​ថ្មី​ទៀត​ពី​តុលាការ

តុលាការសាលាដំបូងរាជធានី បាន​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់ ទៅ​លើ​ព្រះតេជ​គុណ លួន សុវ៉ាត ទាក់ទង​នឹង​សំនុំ​រឿង​៣៣៩៥​ហើយ ដោយ​សម្រេច​ថា ការ​ចោទ​ប្រកាន់​នោះ​ខុស​បច្ចេកទេស ហើយ​គ្មាន​ភ័ស្តុតាង​ណា មក​បំភ្លឺ​បទ​ល្មើស​ និង​ការ​ចោទ​ប្រកាន់​ ក្នុង​សំនុំ​រឿង​នេះ​បាន​ឡើយ។ នេះ​បើ​តាម​សង្ឃ​ដីការ​របស់​ព្រះ​សង្ឃ លួន សុវ៉ាត ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ពី​ព្រះអង្គ​ចេញ​ពី​សវនាការ​សាលា​ដំបូង កាល​ពី​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា​នេះ។

ប៉ុន្តែ​ព្រះ​សង្ឃ​ដែល​ល្បី​ខាង​ការ​ចូល​រួម​យ៉ាង​សកម្ម ក្នុង​បញ្ហា​សង្គម​ និង​ជា​ម្ចាស់​ពាន​រង្វាន់​សិទ្ធិ​មនុស្ស ពី​សហគមន៍​​អ៊ឺរ៉ុប​​អង្គ​​នេះ បាន​អះ​អាង​ថា ព្រះអង្គ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ក្នុង​ករណី​«ស្រមោល»​ថ្មី​មួយ​ទៀត នៅ​ក្នុង​សំនុំ​រឿង ៣៤៧៦។

សំនុំរឿង ៣៤៧៦នេះ ព្រះតេជគុណ លួត សុវ៉ាត ខ្លួនព្រះអង្គ បានមានសង្ឃដីការថា [...]

អ្នក​លក់​បន្លែ និង​កង​សន្តិសុខ ឈ្លោះ​គ្នា​ផ្អើល​ដល់​តំណាង​រាស្ត្រ

អ្នក​លក់​បន្លែ និង​កង​សន្តិសុខ ឈ្លោះ​គ្នា​ផ្អើល​ដល់​តំណាង​រាស្ត្រ

ករណីជម្លោះនៅតាមដងផ្លូវខ្លះ ពិបាក​នឹង​ពន្យល់​គ្នា​ឲ្យ​បាន​យល់​ណាស់ ប្រសិន​បើ​ភាគី​ម្ខាងៗ ចង់​តែ​យក​ឈ្នះ​តែ​រៀង​ខ្លួន​នោះ។ ប៉ុន្តែ​បើ​មាន​តំណាង​អាជ្ញាធរ ឬ​ក៏​តំណាង​រាស្ត្រ​ចូល​ជួយ​អន្តរាគមន៍ ករណី​ជម្លោះ​អាច​នឹង​ងាយ​ដោះ​ស្រាយ ហើយ​អាច​បញ្ចប់​បាន​ឆាប់​ជាង​មុន។

នេះជាករណីជម្លោះមួយ ដែល​បាន​កើត​ឡើង នៅ​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​នេះ រវាង​អ្នក​លក់​បន្លែ​ជា​ស្ត្រី​មួយ​រូប និង​កង​កម្លាំង​សន្ដិសុខ​បី​នាក់ ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង រហូត​មាន​ប្រតិកម្ម​ចូល​ជួយ​អន្តរាគមន៍ ពី​សំណាក់​តំណាង​រាស្ត្រ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ។

សាក្សីដែលឃើញហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងថា ឡានសន្តិសុខមួយគ្រឿង ដែលបើកបរដោយកង​សន្ដិសុខ​ម្នាក់ឈ្មោះ កុយ កេង បានបើកមកកិនកញ្ជើរបន្លែ របស់ស្ត្រីលក់បន្លែឈ្មោះ តិប ចិន្តា និងបន្ទាប់មក [...]

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ជួយ​រក​ឃាតករ​បាញ់ អ៊ឺង ម៉េងជឺ ជំនួស​សមត្ថកិច្ច?

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ជួយ​រក​ឃាតករ​បាញ់ អ៊ឺង ម៉េងជឺ ជំនួស​សមត្ថកិច្ច?

អ្នកប្រើប្រាស់បណ្ដាញសង្គម រាប់​តាំង​ពី​កញ្ញា ធី សុវណ្ណថា - លោក ឆាំ ឆានី - និង​លោក ប៉ាង សុខឿន (ខ្មែរ​សុវណ្ណ​ភូមិ) និង​ម្ចាស់​ទំព័រ​ជា​ច្រើន សុទ្ធ​​តែ​​បាន​​អះ​អាង​ដាក់​​ភាព​​សង្ស័យ​​ទៅ​​លើ កម្លាំង​សមត្ថកិច្ច​មួយ​រូប ដែល​បាន​ចុះ​ទៅ​ធ្វើការ​វាស់​វែង ដល់​កន្លែង​កើត​ហេតុ នៃ​ឃាតកម្ម​បាញ់​«ឆៅ»​ទៅ​លើ​រូប​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ កាល​ពី​យប់​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ក្បែរ​រង្វង់​មូល​អាង​ទឹក រាជធានី​ភ្នំពេញ។

នៅភ្ជាប់ជាមួយនឹងរូបថត ដែល​បាន​ធ្វើការ​ប្រៀប​ផ្ទឹម​គ្នា​រវាង​ឃាតករ​ឈរ​ជំទែង​បាញ់ និង​មន្ត្រី​នគរបាល​ដែល​ចុះ​មក​ធ្វើការ​អង្កេត នៅ​នឹង​កន្លែង​កើត​ហេតុ កញ្ញា ធី សុវណ្ណថា តារា​ហ្វេសប៊ុក​ល្បី​ឈ្មោះ បាន​សរសេរ​​ថា៖ «ដូច​ឃាតករ ៩៩% សំបុរ​ស្រអែម កំពស់​១.៧​ម៉ែត្រ មួក​ខ្មៅ អាវ​មូរ​ដៃ នាឡិកា ខោរ​ពណ៌​ប្រផេះ សោរ​ឡាន ស្បែក​ជើង​ខ្មៅ សូម​សមត្ថកិច្ច​សើប​អង្កេត ម្នាក់​នេះ​ជា​បន្ទាន់»។

រីឯ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...