ក្រឡាបញ្ជីម្នាក់ទៀតមានខ្លួន បន្ទាប់ពីឃុំខ្លួន ពេជ្រ ព្រហ្មមុន្នី?
ក្រឡាបញ្ជីមួយរូប ដែលមានប្អូនជាមេធាវីការពារក្ដី ឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ កំពុងរត់ឆ្លេឆ្លា រកអ្នកនេះឬអ្នកនោះឲ្យជួយខ្លួន បន្ទាប់ពីឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ននោះ។ នេះជាការសរសេរបញ្ជាក់ របស់មន្ត្រីក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
លោក ផែង វណ្ណៈ ដែលជាមន្ត្រីស្និត នឹងគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពពីមន្ត្រីតុលាការរាជធានី មកសរសេរបន្តទៀតថា មេធាវីការពារក្ដីរូបនោះ ជាមួយនឹងលោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាអ្នកទៅធនាគារមួយ ដើម្បីទទួលលុយថ្លៃសេវ៉ារត់ការ។ លោកបានសរសេរថា៖ «គេសង្កេតឃើញ លោកក្រឡាបញ្ជីរូបនោះ ទៅជួបនាយអាវុធហត្ថជាន់ខ្ពស់ម្នាក់។ ប៉ុន្តែគេមិនដឹងថា តើលោកក្រឡាបញ្ជីរូបនោះ មានកិច្ចការអ្វីនោះទេ។»
លោក ផែង វណ្ណៈ ក៏មិនបានបង្ហើបឲ្យដឹង ពីឈ្មោះរបស់ក្រឡាបញ្ជីនោះដែរ ដោយគ្រាន់តែសរសេរបញ្ជាក់ថា [...]