ក្រុងសិរីសោភ័ណ្ឌ៖ គ្រោះថ្នាក់ចរាចរណ៍កើនឡើង ព្រោះភ្លើងស្តុបដាច់អស់
បន្ទាប់ពីភ្លើងស្តុបនៅ ភូមិសុភី ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនេះ បានដាច់អស់ជាងពីរខែរួច អ្នកបើកបរទាំងអស់ នៅលើទ្រូងផ្លូវ មិនបានប្រយ័ត្ន ឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលធ្វើចរាចរណ៍ បង្កឲ្យគ្រោះថ្នាក់នៅទីនោះ មានការកើនឡើងជាងមុន។ កើនឡើង រហូតដល់អ្នកភូមិខ្លះ គិតថា មានជើង«កប» ហើយមិនសូវ ហ៊ានចេញទៅណាមកណាទេ ជាពិសេសនៅពេលយប់ បើទោះជមានការចាំបាច់ ក៏ដោយ។
ចំពោះរឿងរ៉ាវទាំងអស់នេះ លោក អាត់ ខែម អគ្គស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា លោកទទួលស្គាល់ថា មានគ្រោះថ្នាក់ច្រើនជាងមុន ព្រោះបើផ្លូវមានភ្លើងស្តុបធម្មតា នៅតែអ្នកធ្វើដំណើ មិនចង់គោរពផង ចុះទំរាំដាច់ភ្លើងសញ្ញាចររចរណ៍ទៀត កាន់តែមិនស្តាប់ទៀត។ លោកបានបញ្ជាក់ ចំពោះករណីនេះ [...]