Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ស្រវឹង​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​បុក​ដួល​សន្លប់​ធំ

ស្រវឹង​ដើរ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​បុក​ដួល​សន្លប់​ធំ

ពាក្យចាស់និយាយថា បើមិនពូកែ កុំ«ផឹក» ឬបើ«ផឹក» នៅដេកក្នុងផ្ទះ ឲ្យសុខស្រួល។ ព្រោះបើផឹកស្រវឹងហើយ ដើរ​ទៅ​ពេញផ្លូវថ្នល់ វាមិនត្រឹមតែបង្កទុក្ខទោស ដាក់ខ្លួនឯងទេ តែក៏នឹងបង្កឲ្យអ្នកផ្សេង ជួបគ្រោះជាមួយខ្លួនដែរ។ ដូចក្នុង​ករណីនេះ ដែលបានកើតឡើង  កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ រវាងម៉ូតូ និងអ្នកថ្មើរជើងម្នាក់ នៅ​តាម​បណ្តោយផ្លូវមន្នីរ៉េត។

គ្រោះថ្នាក់ដ៏អកុសល បានបង្ករឡើង ដោយបុរសម្នាក់ស្រវឹងដើរឆ្លងថ្នល់ និងយុវជនម្នាក់ ឈ្មោះ វណ្ណា ស្នាក់នៅ​បន្ទប់​ជួល ម្តុំសួនកាណាឌីយ៉ា រាជធានីភ្នំពេញ ដែលបាននបើកម៉ូតូ ប៉ះជាមួយបុរសស្រវឹង ធ្វើឲ្យដួលសន្លប់ភា្លមៗ នៅកន្លែង​កើតហេតុ។ ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនរងគ្រោះឈ្មោះ អុជ សុគុណ អាយុ៤៣ឆ្នាំ គ្មានសាច់ញាតិបងប្អូនទេ សព្វថ្ងៃរស់នៅជួយលក់ អ្នកជិតខាងនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន [...]

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ប្រតិកម្ម​នឹង​រូប​ហិង្សា​លើ​កុមារ​ម្នាក់

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ប្រតិកម្ម​នឹង​រូប​ហិង្សា​លើ​កុមារ​ម្នាក់

នៅថ្ងៃទី១៧ មីនានេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការអារម្មណ៍ជាខ្លាំង ទៅលើរូបថតរបស់កុមារាម្នាក់ ដែល​ត្រូវបានគេប្រើប្រាស់អំពើហិង្សាលើ។ ក្មេងប្រុសដែលមានវ័យ ប្រមាណ៥ឆ្នាំរូបនោះ ត្រូវបានគេចងភ្ជាប់ទៅនឹង​សរសរ​ផ្ទះ និងប្រើអំពើដាក់ហិង្សា យ៉ាងព្រៃផ្សៃ។

គេនៅមិនទាន់ដឹងថា តើអ្នកណាជាអ្នកប្រើអំពើហិង្សាឃោឃៅ លើកុមារាតូចម្នាក់នេះឡើយ រីឯអត្តសញ្ញាណ និង​ទី​កន្លែង​​កើតហេតុ ក៏គេនៅទាន់ដឹងច្បាស់។ ម្យ៉ាងទៀត ភាពពិតប្រាកដនៃរូបភាព ក៏នៅបង្កមន្ទិលនៅឡើយដែរ។

ទោះពិត ឬមិនពិត ប៉ុន្តែរូបភាពនៃការប្រើប្រាស់ អំពើហិង្សាលើកុមារារូបនោះ បានបង្កឱ្យមាន ការក្តៅក្រហាយ និង​ប្រតិកម្ម​យ៉ាងខ្លាំង ពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម។

អ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយហ្វេសប៊ុកម្នាក់ បានលើកឡើងថា៖ «តើក្មេងនេះមានទោសអី បានជាធ្វើបាប ដល់​ថ្នាក់ហ្នឹង? កូនគេ កូនយើង មិនថាមានកំហុសប៉ុណ្ណា ក៏មិនត្រូវប្រើអំពើហិង្សា យ៉ាងនេះដែរ។ [...]

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសទូនេស៊ី (ទ្វីបអាហ្វ្រិកខាងជើង) លោក មហាមេដ អាលីអារ៉ូយ (Mohamed Ali Aroui) បានថ្លែងអះអាង តាមវិទ្យុមួយថា៖ «ការវាយប្រហារមួយ បានធ្វើទៅលើ សារមន្ទីរជាតិ បារដូ ដោយភេវជន​ពីរ​នាក់ ឬអាចច្រើនជាងនេះ ប្រដាប់ដោយអាវុធ អាកាស្វ័យប្រវត្តិ»។ សារមន្ទីរជាតិ បារដូ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពី​អាគារ​រដ្ឋសភា​ជាតិ នៃប្រទេសទូនេស៊ី។

លោក អាលីអារ៉ូយ បានរាយការណ៍ទៀតថា៖ «មានជនរងគ្រោះ ដល់ជីវិត ៨នាក់ ក្នុងនោះ ៧នាក់ជាជនបរទេស និង​ម្នាក់​ជាជនជាតិទូនេស៊ី»។

បើតាមអ្នកនាំពាក្យដដែល បានឲ្យដឹងថា ទេសចរណ៍ច្រើនរយនាក់ កំពុងស្ថិតនៅក្នុងសារមន្ទីរ នៅមុខពេលការ​វាយ​ប្រហារ បានកើតឡើង។ ប៉ុន្តែទេសចរណ៍មួយភាគធំ ត្រូវបានជម្លៀសចេញ។ លោកមិនបានថ្លែងអះអាង ដូចប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើន ដែលរាយការណ៍ថា នៅមានចំណាប់ខ្មាំង កំពុងរងគ្រោះនៅឡើយ នៅក្នុងហេតុការណ៍នេះ។ លោក​គ្រាន់តែបញ្ជាក់ថា៖ [...]

មួយ​ថ្ងៃ​នៅ​ភ្នំពេញ អំពើ​ប្លន់​កើត​ឡើង​៣កន្លែង អារ​ក​ស្លាប់​មួយ

មួយ​ថ្ងៃ​នៅ​ភ្នំពេញ អំពើ​ប្លន់​កើត​ឡើង​៣កន្លែង អារ​ក​ស្លាប់​មួយ

តើអ្នកមានសម្ភារៈល្មមៗ ត្រឹមតែម៉ូតូមួយគ្រឿង ខ្សែរក ឬទូរស័ព្ទ ដែលរស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវនៅតែក្នុង​ផ្ទះ​រហូត ឬយ៉ាងណា? ចម្លើយខ្លីបំផុត ហើយស្រួលយល់ទៀត៖ ទេ! គ្រាន់តែនៅពេលចេញក្រៅ ត្រូវយ៉ាងហោច​មាន​អង្គរក្ស ឆ្វេងស្ដាំ ដើម្បីតាមការពារ និងបន្លាចគេឯងផង! ព្រោះបើមិនអញ្ចឹងទេ មិនដឹងថា តើយប់ស្អែក ឬខានស្អែក នឹង​ដល់វេន ប៉ះចំលើនរណាទៀតឡើយ។

ករណីប្លន់ ឬសង្ស័យថា ជាករណីប្លន់ យ៉ាងហោចចំនួន៣បានកើតឡើង នៅក្នុងថ្ងៃទី១៧ ខែមីនា ម្សិលម៉ិញនេះ។ ករណី​ទីមួយ បានកើតឡើង កាល​ពី​​វេ​លា​​ម៉ោង ២​​និង​៣​០ នា​ទី រំ​ល​ង​អ​ធ្រា​ត្រថ្ងៃទី១៦ ឈា​ន​ចូល​​ថ្ងៃ​ទី​​១៧ ខែ​មី​នានេះ ទៅ​លើ​មនុស្សមួយក្រុម ដែលមានគ្នាដល់ទៅ៤នាក់ ជិះម៉ូតូស្គូពី ពីរគ្រឿង នៅតាមបណ្តោយ​ផ្លូវ​លេខ​១៤១ ស្ថិតក្នុង​សង្កាត់ ​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​ ជន​រងគ្រោះទាំងបួន ប្រុសម្នាក់ និងស្រីបីនាក់ ដែល​ត្រឡប់មកពី​ដើរលេង នៅ​កោះ​ពេជ្រ​វិញ មកដល់​មុខផ្ទះ [...]

រក​ឃើញ​វត្ថុ​ដំបូង ពី​យន្ដហោះ​បាត់​ខ្លួន MH370?

រក​ឃើញ​វត្ថុ​ដំបូង ពី​យន្ដហោះ​បាត់​ខ្លួន MH370?

តើវត្ថុនេះ ពិតជាគ្រឿងប្រដាប់ប្រដា របស់យន្ដហោះប៊ូអីង (Boeing 777) ដែលបានបាត់ខ្លួន តាំងពីជាងមួយឆ្នាំមកនោះ មែនឬ? វត្ថុនោះ ជាកន្សែងជូតដៃ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានអណ្ដែងមកទើរ នៅលើ​ឆ្នេរភាគខាងលិច នៃកោះអូស្ត្រាលី។

វត្ថុនេះ ត្រូវបានរកឃើញ ដោយពីរនាក់ប្ដីប្រពន្ធចូលនិវត្តន៍មួយគូ ខណៈពេលដែលអ្នកទាំងពីរ បានដើរកំសាន្ដ នៅលើ​ឆ្នេរ នៃទីក្រុង សែវេន (Cervantes)។ អ្នកទាំងពីរបានទូរស័ព្ទហៅនគរបាល ឲ្យមកយករបស់នេះភ្លាម ដើម្បីធ្វើការ​វិភាគ។ បើតាមស្ថានីយទូរទស្សន៍  9news ក្នុងស្រុក ដែលបានរាយការណ៍ ពីហេតុការណ៍នេះ បានយោងតាមការ​បញ្ជាក់​របស់អ្នកជំនាញ ហើយថ្លែងពន្យល់ថា វាអាច​ជា​កំណាត់ជូតដៃ របស់យន្ដហោះ MH370 ដែលអណ្ដែត​ច្រើន​សិប​ថ្ងៃខែ នៅលើផ្ទៃមហាសមុទ្រ ឥណ្ឌា មុននឹងមកទើរ នៅលើទីឆ្នេរ នៃប្រទេសអូស្ត្រាលីនេះ។

សម្រាប់អ្នកស៊ើបអង្កេតវិញ ស្ថិតក្នុងសភាពស្ងាត់ស្ងៀមនៅឡើយ ប៉ុន្តែបាននិយាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...