នៅពេលដែលអ្នកបើកបរយន្ដហោះ វ៉ៃគ្នាមុនយន្ដហោះងើបពីដី...
បទពិសោធន៍ នៃការធ្លាក់យន្ដហោះ A320 របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែមេនវីន (Germanwings) របស់អាល្លឺម៉ង់ ដែលមូលហេតុមួយភាគ បណ្ដាលពីជម្លោះ រវាងអ្នកបើកបរយន្ដហោះ ក្នុងបន្ទប់បើកបរនោះ កំពុងបន្តលង ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត នៅលើពិភពលោក បង្កឲ្យការប្រុងប្រយ័ត្ន ក្នុងការផ្ដល់សេចក្ដីទុកចិត្ត ទៅលើអ្នកបើកបរ បានកើនឡើងទ្វេរឡើង។ នេះ ជាករណី របស់អ្នកបើកបរយន្ដហោះពីរនាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរឥណ្ឌា របស់ប្រទេសឥណ្ឌា ដែលត្រូវបានក្រុមហ៊ុន បញ្ឈប់លែងឲ្យកាន់ចង្កូតយន្ដហោះ ជាបណ្ដោះអាសន្ន កាលពីពេលថ្មីនេះ។
សារព័ត៌មានក្នុងប្រទេសឥណ្ឌា «Hindoustan Times» បានធ្វើសេចក្ដីរាយការណ៍ថា នៅមុនពេលយន្ដហោះ ហោះងើបចេញពីដី (តែយន្ដហោះ បានបញ្ឆេះម៉ាស៊ីន រួចហើយ) អ្នកបើកបរទាំងពីរនាក់ នៅក្នុងបន្ទប់យន្ដហោះ ត្រូវបានឃាត់ខ្លួនភ្លាមៗ។ មូលហេតុ ដោយសារតែជំនួយការបើកបរយន្ដហោះ មិនសប្បាយចិត្តនិងបញ្ជា របស់មេបញ្ជាការបើកបរយន្ដហោះ [...]