Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់

រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ៨ និង៧៤៦នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០១៥ ជិតស្ថានីយ៍ចំណត ក្រុង ណង់ហ្សីស (Nangis - Seine-et-Marne) ហើយបានធ្វើឲ្យទូរថភ្លើង ចំនួន៧ បានរត់ងាកចេញពីផ្លូវដែក ដែល​ភ្ជាប់​ទិសដៅ ពីក្រុងប៊ែលហ្វ័រ (Belfort) ទៅរដ្ឋធានីបារីស។ បើតាមប្រភពផ្លូវការពីអាជ្ញាធរ បានឲ្យដឹងថា រថភ្លើងបានផ្ទុក​មនុស្ស ចំនួន៣៥០ នាក់ បានងាកចេញពីផ្លូវ តែមិនបានក្រឡាប់ទេ។

រីឯក្រុមហ៊ុនជាតិ គ្រប់គ្រងផ្លូវដែក បារាំង (SNCF) បានប្រកាសថា អ្នកដំណើរដែលគ្មានរបួស នឹងត្រូវដឹកជញ្ជូនតាម​រថយន្ដក្រុង ឆ្ពោះទៅកាន់ទិសដៅចុងក្រោយ របស់ពួកគេ។ ចរាចរណ៍ផ្លូវដែក ដែលឆ្លងកាត់តាមទីនោះ ត្រូវបានកាត់​ផ្ដាច់ ទាំងទៅទាំងមក សម្រាប់រយៈពេលយ៉ាងហោច ២៤ម៉ោង។

អ្នកនាំពាក្យអាជ្ញាធរ បាននិយាយឲ្យដឹងទៀតថា មនុស្សជាង៣០នាក់ បានរងរបួសភាគច្រើន ដោយសាររថភ្លើង បាន​ចាប់ហ្វ្រាំងយ៉ាងគំហុក ហើយមានមនុស្សបីនាក់ បានរងរបួសធ្ងន់ [...]

ប៉ោយប៉ែត៖ សមត្ថកិច្ច​ខ្មែរ​​លក់​​សំបុត្រ​​«ថ្លៃ» ដើម្បី​ចូល​លេង​​វត្ត​​ថៃ ពេល​ចូល​​ឆ្នាំ?

ប៉ោយប៉ែត៖ សមត្ថកិច្ច​ខ្មែរ​​លក់​​សំបុត្រ​​«ថ្លៃ» ដើម្បី​ចូល​លេង​​វត្ត​​ថៃ ពេល​ចូល​​ឆ្នាំ?

«អាជ្ញាធរនៅទល់ដែន មិនបានឃុបឃិតលក់សំបុត្រ ក្នុងតម្លៃថ្លៃ ដូចពលរដ្ឋមួយចំនួនបាននិយាយនោះទេ» នេះ ជា​ការ​លើកឡើង របសលោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូច នគរបាល ប្រចាំនៅប៉ោយប៉ែត ដែលមានព្រំប្រទល់ នៅ​ជាប់​នឹងវត្ត«គោកស្បែក» ក្នុងប្រទេសថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។ លោកបានថ្លែងឡើងថា នៅរៀងរាល់ឆ្នាំ ពិត​ជា​មានការលក់សំបុត្រមែន តែដោយឡែក នៅក្នុងឆ្នាំ២០១៥នេះ មិនមានទៀតទេ ព្រោះមានបទបញ្ជា ពីចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ បានអនុញ្ញាតឲ្យទៅលេង នៅវត្តក្នុងទឹកដីថៃ ដោយមិនឲ្យសមត្ថកិច្ចខ្មែរលក់សំបុត្រ ដោយគ្រាន់​តែ​មាន​សិទ្ធ មើលការខុសត្រូវ ពីសន្តិសុខ សុវត្តិភាព នៅទីនោះប៉ុណ្ណោះ។

ការថ្លែងរបស់លោក ហាំ វណ្ណៈ បានធ្វើឡើង បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់ បានសម្ដែងការរអ៊ូរទាំ ថាដើម្បីចូល​ទៅ​លេង​បុណ្យចូលឆ្នាំថ្មី នៅក្នុងវត្ត«គោកស្បែក» ដែលជាវត្តថៃ នៅក្បែរព្រំដែននោះ ពលរដ្ឋត្រូវបង់ប្រាក់ ឲ្យសមត្ថកិច្ចខ្មែរ [...]

ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

ភ្លុកដំរីដែលមានចំនួន ៧៣៩ ត្រូវបានរឹបអូស ដោយអាជ្ញាធរថៃ កាលពីថ្ងៃសៅរ៍ ខណៈពេលដែលភ្លុកដំរីទាំងនេះ មក​ដល់កំពង់ផែ នៃរាជធានីបាងកក ហើយត្រៀមបំរុង ឆ្លងកាត់ទៅប្រទេសឡាវ។ អាជ្ញាធរគយរបស់ប្រទេសថៃ បាន​បញ្ជាក់​ថា នេះជាការរឹបអូស ភ្លុកដំរី ដែលមានចំនួនច្រើន ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រ។

នាវាដែលដឹកភ្លុកដំរីទាំងនោះ បានចេញពីប្រទេសកុងហ្គោ កាលពីខែកុម្ភះ ហើយបានឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុននឹង​មកដល់ប្រទេសថៃ។

ថៃជាទិសដៅមួយ ក្នុងចំណោមទិសដៅ ដ៏សំខាន់ផ្សេងទៀត នៃការរត់ពន្ធភ្លុកដំវី ឬផលិតផលស្នែងមានតម្លៃ ពីទ្វីប​អាហ្វ្រិក ទៅកាន់ទ្វីបអាស៊ី។ ប្រទេសនេះ អាចនឹងរងការដាក់ទណ្ឌកម្ម ប្រសិនបើមិនបាន បង្ហាញឲ្យឃើញ ពីការខិតខំ​ប្រឹងប្រែង ឬការរីចម្រើនទៅមុខ ក្នុងការប្រឆាំងការជួញដូរ ផលិតផលស្នែង ឬភ្លុកដូច្នេះទេ។

ភ្លុកដំវី ដ៏សន្ធឹកសន្ទាប់ ទាំងជាង៤តោន ដែលមានតម្លៃស្មើនឹង ៦លានដុល្លា ទំនងជានឹងត្រូវបែងចែក [...]

សព​ក្មេង​ប្រុស​លង់​ទឹក​ពីរ​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ទន្លេ​ស្រែ​ពក

សព​ក្មេង​ប្រុស​លង់​ទឹក​ពីរ​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ទន្លេ​ស្រែ​ពក

ក្មេងប្រុសជំទង់២នាក់ ដែលបានលង់ទឹកស្លាប់ កាលពីម្សិលម៉ិញនេះ ត្រូវបានគេរកសពឃើញហើយ នាវេលាម៉ោង​ជាង​៨ព្រឹក ថ្ងៃទី២០ ខែមេសានេះ នៅក្នុងទន្លេស្រែពក ដែលជាតំបន់រមណីយដ្ឋាន ទឹកជ្រោះ។ នេះបើតាមការថ្លែងឲ្យដឹង ពី​សកម្មជន របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនគីរី លោក ឆាយ ធី។

តាមការស្រង់សម្តី របស់ប្រជាពលរដ្ឋ ដោយមន្ត្រីសិទ្ធិមនុស្សរូបនេះ បានដាក់ការសន្និដ្ឋានថា ការស្លាប់របស់ក្មេង​ប្រុស​ជំទង់ទាំងពីរ អាចបណ្តាលមក ពីពួកគេព្យាយាម ហែលឆ្លងកាត់ទន្លេ ទើបលង់ទឹកបែបនេះ។ ពួកគាត់បានបញ្ជាក់ដែរថា ទឹកជ្រោះនៅក្នុងទន្លេខែនេះ មិនសូវហូរខ្លាំងនោះឡើយ។

លោក ឆាយ ធី បានបញ្ជាក់ទៀតថា មកដល់ពេលនេះ គេទើបតែស្គាល់ឈ្មោះ ក្មេងប្រុសជំទង់តែម្នាក់ប៉ុណ្ណោះ ឈ្មោះ ណាក់ ដែលមានទីលំនៅ នៅក្រុងបានលុង ទីរួមខេត្តរតនគិរី។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ និនអាចទំនាក់ទំនង មន្រ្តីអាជ្ញាធរតំបន់ នៃខេត្តរតនគីរី [...]

4U9525៖ ជំនួយ​ការ​បើក​បរ​យន្ដហោះ ស្វែង​រក​សម្លាប់​ខ្លួន តាម iPad

4U9525៖ ជំនួយ​ការ​បើក​បរ​យន្ដហោះ ស្វែង​រក​សម្លាប់​ខ្លួន តាម iPad

ការទម្លាយបន្ថែមទៀត នៃសារព័ត៌មានអាមេរិក «The New York Times» ទាក់ទងនឹងសំនុំរឿង ធ្លាក់យន្ដហោះអ៊ែប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែរមេនវីង របស់អាល្លឺម៉ង់ នៅលើជួរភ្នំអាលព៍ ភាគខាងត្បូងនៃប្រទេសបារាំង បាន​បង្ក​ឲ្យអ្នកធ្វើដំណើរ តាមយន្ដហោះ កាន់តែមានអារម្មណ៍តក់ស្លុតខ្លាំងឡើង។ ក្រុមអ្នកស៊ើបអង្កេតបាន ចូលទៅឆែកឆេរ​ក្ដារ​បញ្ជា iPad របស់យុវជនជំនួយការ បើកបរយន្ដហោះ លោក អេនឌ្រៀស លូបីត្ស៍ (Andreas Lubitz) ហើយបានរកឃើញ ថា​យុវជន​នេះ មានគម្រោងស្វែងរក ការសម្លាប់ខ្លួន ឲ្យប្លែកៗ តាំងពីយូរណាស់មកហើយ។

នៅក្នុងទិន្នន័យរុករក នៃក្ដាបញ្ជា iPad គេឃើញមានស្លាកស្នាមរុករក ស្វែងយល់ពីការបាត់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៤ នៃយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ និងការរុករក ការធ្លាក់យន្ដហោះ កាលពីឆ្នាំ​២០១៣ របស់​ក្រុមហ៊ុន ម៉ូហ្សំបិកអ៊ែរឡាញ (Mozambique Airlines) ក្នុងប្រទេសណាមីប៊ី (Namibie) ដែលជា​ករណី​ប៉ុនប៉ង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...