«ឆ្នាំ២០១៧ មានសុវត្ថិភាពបំផុត សម្រាប់វិស័យអាកាសចរណ៍»
ស្ថាប័ន «Aviation Safety Network» ដែលមានជំនាញខាងធ្វើស្ថិតិ ទៅលើគ្រោះថ្នាក់យន្ដហោះ បានប្រកាសកាលពីថ្ងៃចន្ទថា ឆ្នាំ២០១៧កន្លងទៅនេះ ជាឆ្នាំដែលវិស័យអាកាសចរណ៍ស៊ីវិលពិភពលោក មានសុវត្ថិភាពបំផុត មិនដែលកើតមាន បើរាប់តាំងពីឆ្នាំ១៩៤៦មក។
ក្នុងពេញមួយឆ្នាំ២០១៧ គ្រោះថ្នាក់យន្ដហោះ បានកើតមានត្រឹមតែ១០ដងប៉ុណ្ណោះ នៅជុំវិញពិភពលោក ដែលបានធ្វើឲ្យអ្នកដំណើរ និងអ្នកបម្រើការ នៅលើយន្ដហោះ ៤៤នាក់ស្លាប់។ ស្ថាប័ន «Aviation Safety Network» ដដែល បានរំលឹកឡើងវិញថា កាលពីឆ្នាំ២០១៦ គ្រោះថ្នាក់យន្ដហោះបានកើតមាន ១៦ដង ហើយបណ្ដាលឲ្យមនុស្សស្លាប់ ៣០៣នាក់។
ស្ថាប័ន «Aviation Safety Network» ជាផ្នែកមួយ នៃមូលនិធិ «Flight Safety Foundation» ដែលជាសមាគមមួយឯករាជ្យ មិនគិតកម្រៃ និងមានទីតាំងស្ថិតក្នុងក្រុង «Alexandria» នៃរដ្ឋ [...]