Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ខ្មាន់​កាំភ្លើង​បាន​បាញ់​រះ​លើ​នគរបាល រួច​ព្រមាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ដាឡាស

ការបាញ់ប្រហារ បានកើតឡើង នៅរំលងអាធ្រាត យប់ថ្ងៃសុក្រ ចូលមកព្រឹកថ្ងៃសៅរ៍ទី១៣ ខែមិថុនានេះ ក្នុង​សង្កាត់បញ្ជាការដ្ឋាន របស់កម្លាំងនគរបាល ក្រុងដាឡាស របស់រដ្ឋតិចសាស សហរដ្ឋអាមេរិក។ នេះបើតាម​ការ​ប្រកាសឲ្យដឹង ពីនគរបាលក្រុង ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រថយន្ដធុនមធ្យមមួយគ្រឿង ដែលសាក្សី​បាន​អះអាងថា មានពាសដោយដែកការពារនោះ បានបើកចូលមកបុករះ រថយន្ដតូចជាច្រើនគ្រឿង របស់នគរបាល ហើយអ្នកនៅក្នុងរថយន្ដធុនមធ្យមនោះ បានបើកការបាញ់ប្រហារឡើង សំដៅនគរបាល។ គ្រាប់បែកជាច្រើន ត្រូវបានគេរកឃើញ នៅក្រោមរថយន្ដនគរបាល។

បន្ទាប់ពីមានការបាញ់តបវិញ ពីសំណាក់នគរបាលនោះ ជនខ្មាន់កាំភ្លើង បានបើករថយន្ដគេ​ចខ្លួន តែបានចូល​ទៅ​ជាប់គាំង នៅក្នុងចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។ បើតាមទូរទស្សន៍ ស៊ីអិនអិន (CNN) ដែលបាន​តាម​ដាន​ករណីនេះ ជាប់រហូតនោះ បានរាយការណ៍ថា ការជជែកចរចាបានកើតឡើង រវាងជននៅក្នុងរថយន្ដ​ពាស​ដែកនោះ ជាមួយនឹងមន្ត្រីជំនាញ (ខាងចរចា) [...]

«ស្រាត» ព្រោះ​ខឹង​នឹង​អស់​កៅអី​លក់​លើ​យន្ដហោះ

«ស្រាត» ព្រោះ​ខឹង​នឹង​អស់​កៅអី​លក់​លើ​យន្ដហោះ

បុរសចំណាស់ ជាអ្នកដំណើរម្នាក់ នៅក្នុងព្រលានយន្ដហោះ ឆាឡុតឌូគ្លាស (Charlotte-Douglas) នៅក្នុង​រដ្ឋ​ការ៉ូលីនខាងជើង សហរដ្ឋអាមេរិក បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះមនុស្សជាច្រើននាក់ ដែល​កំពុង​ត្រៀមខ្លួន ឡើងយន្ដហោះ។ បុរសចំណាស់យើង បានទម្លាក់ចោល ចេញពីខ្លួន នូវខោអាវទាំងអស់ ដើម្បី​តវ៉ា​ប្រឆាំង នឹងការមិននៅសល់កន្លែងទំនេរទៀត នៃជើងហោះហើរមួយ ដែលបុរសត្រូវជិះ។ នេះបើតាមការ​ផ្សាយ​ឲ្យដឹង របស់ទូរទស្សន៍ NBC កាលពីចុងខែមុន។

បុរសជាតិអាមេរិកាំងរូបនេះ ត្រូវធ្វើដំណើរតាមយន្ដហោះ ឆ្ពោះទៅកាន់ប្រទេស ចាម៉ែអីក (Jamaïque) ហើយ​បាន​មក​ព្រលានយន្ដហោះ ដោយមិនបានគិតថា ជើងហោះហើររបស់លោក ត្រូវបានអ្នកដំណើរផ្សេងទៀត ទិញ​យកកន្លែងអស់នោះទេ។ ប៉ុន្តែនៅពេល ដែលលោកបានដឹងថា កន្លែងត្រូវបានអ្នកផ្សេងទិញអស់ហើយ បុរស​ចំណាស់ បានស្រែកឡូឡាខ្លាំងៗឡើង ដល់បុគ្គលិករបស់ក្រុមហ៊ុន អាកាសចរណ៍ Us Airways [...]

ឃាត់​ខ្លួន​អ្នក​ជួញ​គ្រឿង​ញៀន​លាក់​មុខ​ម្នាក់ នៅ​ក្នុង​សណ្ឋាគារ

ឃាត់​ខ្លួន​អ្នក​ជួញ​គ្រឿង​ញៀន​លាក់​មុខ​ម្នាក់ នៅ​ក្នុង​សណ្ឋាគារ

ជនសង្ស័យ ដែលត្រូវបាន ព្រះរាជអាជ្ញារងសាលាដំបូង លោក សៀង សុខ សហការជាមួយ នាយការិយាល័យ ក៩ នៃ​នាយកដ្ឋាន​ប្រឆាំងគ្រឿងញៀន របស់ក្រសួងមហាផ្ទៃ លោក យិន បញ្ញារិទ្ធ ចុះដឹកនាំ ធ្វើការឃាត់ខ្លូន នៅ​ក្នុងបន្ទប់សណ្ឋាគារ ឡាក់គីស្តា២នោះ ឈ្មោះ គួច ប៉ោឃាង អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅភូមិ​កោងកាង ឃុំស្ទឹង ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ក្នុងពេលឃាត់ខ្លួននោះ ជនសង្ស័យ ប៉ោឃាង បានស្នាក់​នៅ​បន្ទប់​លេខ៦១២ នៃសណ្ឋាគាខាងលើ។

ហេតុការណ៍ ដែលឈានទៅដល់ ការឃាត់ខ្លូនជនសង្ស័យ និងប្រមូលបានវត្ថុតាង មួយចំនួននេះ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណជា ០៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគាឡាក់គីស្តា២ ក្នុងសង្កាត់​ផ្សារ​ដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាង ដែលក្រុមសមត្ថកិច្ច រឹបអូសបាននោះ មានថ្នាំញៀន ៤កញ្ចប់ និងលុយមួយចំនួនទៀត។

ព្រះរាជអាជ្ញារង លោក សៀង សុខ បានបញ្ជាក់ថា នៅពេលដែលចាប់បានបុគ្គលិក កាស៊ីណូម្នាក់នេះ [...]

ចុះ​បង្ក្រាប​«បារ»​បារាំង ដែល​បង្កប់​អ្នក​ជក់​ស៊ីហ្សា​បាន​៧នាក់

ចុះ​បង្ក្រាប​«បារ»​បារាំង ដែល​បង្កប់​អ្នក​ជក់​ស៊ីហ្សា​បាន​៧នាក់

«បារ»បារាំង ដែលរងការបង្ក្រាប ពីមន្ត្រីសមត្ថកិច្ចនោះ មានទីតាំងនៅផ្ទះលេខ ៣៨ ផ្លូវ ១១០ ក្នុងសង្កាត់ផ្សារ​កណ្តាលទី១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ អ្នកប្រើប្រាស់៧នាក់ ស្រីម្នាក់ ប្រុស៦នាក់ ត្រូវបានឃាត់ខ្លួន ដែល​មានទាំងប្រដាប់ប្រដារ ប្រើប្រាស់​ផ្សេងៗនៅ នឹងកន្លែងផងដែរ។ ករណីចុះបង្កា្របនេះ ដឹកនាំកម្លាំដោយ​ព្រះរាជអាជ្ញា លោក ប៊ុន ណារា និង​គណៈ​បញ្ជាកាអភិបាលខណ្ឌ លោក ហួត ចាន់យ៉ារ៉ាន និង លោក ចាន់ បណ្ឌិត​ នាយរងខណ្ឌដូនពេញ​ផង​ដែរ។

ហេតុការណ៍នេះ ត្រូវបានមន្រ្តីខាងលើបញ្ជាក់ថា បានចុះបង្ក្រាបកាលពីវេលាម៉ោង៣ និង ១៥នាទី​រសៀល​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥ នៅទីតាំងខាងលើ ជាប់នឹងផ្សារកណ្តាល។ កន្លែងដែលមានបង្កប់អ្នកជក់ថ្នាំ ប្រភេទ ស៊ីហ្សា ដែលត្រូវបានសាលាដំបូង ចេញដីការបង្កាប់ឲ្យចាប់ខ្លួននោះ មានស្លាកយីហោ Crepes Cofe ដែល​ចាប់​បាន​ម្ចាស់អ្នកបើកម្នាក់ ឈ្មោះ ចាន់ ថា មានទីលំនៅក្នុង ទីតាំងជក់ថ្នាំខាងលើ [...]

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

មាជ សុវណ្ណារ៉ា បដិសេធ​​ពាក្យ​ចចាម​អារាម នៃ​ការ​ប៉ង​ធ្វើ​ឃាត

សកម្មជនគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី១២ ខែមុថុនា នេះថា លោកបានជួប នូវគ្រោះថ្នាក់ចរាចរណ៍នេះ ជារឿងចៃដន្យប៉ុណ្ណោះ មិនមែនជាគម្រោងការ ឬ​ផែនការអ្វីឡើយ។ លោកបាននិយាយ ពាក់ព័ន្ធនឹងម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ ហើយបានគេច​ខ្លួនបាត់​នោះ យ៉ាងដូច្នេះថា៖ «ធម្មតាទេ ម្ចាស់គ្នាបុក រត់សិនហើយ ខ្លាចក្រែងលោគេវាយគេអី។ នៅខ្មែរយើង អញ្ចឹង។»

យ៉ាងណា លោកមិនបានធ្វើការចាប់ថ្នាក់ ឬយកកំហុស លើម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់នោះឡើយ។ ព្រោះលោកយល់ថា នេះជាអចេតនា ក្នុងការធ្វើចរាចរណ៍ប៉ុណ្ណោះ។ លោកថែមទាំងបញ្ជាក់ទៀតថា៖ «ជា​អចេតនា​ទេ គ្នាវ៉ាឡានធំ មកវ៉ាក់អើជាមួយយើង ដូចលេងបិទពួនអញ្ចឹង។»

លោកនៅតែអះអាងថា នេះមិនអាចជាករណី ក្នុងការប៉ងធ្វើឃាតឡើយ។ លោកបន្តថា ទ្រង់ទ្រាយនៃការប៉ង​ធ្វើ​ឃាតនោះ គេនឹងរៀបចំឲ្យមានលក្ខណៈ ម៉ត់ចត់បំផុត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...