បាញ់សម្លាប់ក្នុងព្រះវិហារនៅអាមេរិក៖ ជនសង្ស័យត្រូវបានចាប់ខ្លួន
ក្រុង ឆារឡេស្ដុន ទាំងមូល កំពុងស្ថិតក្នុងភាពញ័ររន្ធត់ បន្ទាប់ពីការបាញ់ប្រហារ ដោយប្រើអាវុធមួយ បានធ្វើឲ្យមានមនុស្សស្លាប់៩នាក់ កាលពីយប់ថ្ងៃពុធទី១៧ ខែមិថុនា។ នៅរសៀលថ្ងៃព្រហស្បត្តិ៍ស្អែកឡើង ជនសង្ស័យឈ្មោះ ឌីឡាន រ៉ូហ្វ៍ (Dylann Roof) អាយុ២១ឆ្នាំ ត្រូវបានឃាត់ខ្លួន ដោយជនសង្ស័យខ្លួនឯង បានប្រគល់ខ្លួនឲ្យនគរបាល់ចាប់ខ្លួន មិនមានការតបតរអ្វីឡើយ។
ព្រះវិហារដែលរងការវាយប្រហារនោះ ជាព្រះវិហារមួយ ដែលមានវ័យចំណាស់ជាងគេ នៅក្នុងសហរដ្ឋអាមេរិក និងសម្បូរទៅដោយអ្នកគោរពបូជា ជាបណ្ដាជនស្បែកខ្មៅ។ នៅក្នុងរូបថត ដែលដកស្រង់ចេញពីវីដេអូសុវត្ថិភាព គេឃើញយុវជនស្បែក ស ឌីឡាន រ៉ូហ្វ៍ បានដើរចូលទៅក្នុងព្រះវិហារ ដោយពាក់អាវប្រផេះ និងមានកាត់សក់ របៀបជា«ចានផ្កាប់»នោះផង។
ដេញតាមជាង៧គ.ម ចាប់ចោរឆក់ម្នាក់នៅក្បែរស្ថានីយ៍ប្រេង
អ្នកដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងជនរងគ្រោះ និងជនសង្ស័យ ជាអ្នកជិះម៉ូតូដូចគ្នា នៅលើផ្លូវ សហព័ន្ធរុស្សី ស្រាប់តែមកដល់កន្លែងកើត ជនសង្ស័យបានជិះម៉ូតូមអៀប ជនរងគ្រោះហើយបានឆក់កាបូប ពីដៃស្រ្តីជាប្រពន្ធដែលនៅជិះ ពីខាងក្រោយ។
បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេច ជនរងគ្រោះបានស្រែក ឲ្យអ្នកនៅជិតនោះជួយ ខណៈដែលចោរមានគ្នាពីរនាក់ កំពុងបើកម៉ូតូរត់គេច យ៉ាងលឿន។ ពីទីតាំងកើតហេតុ ឆ្ពោះទៅលិចតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី។ ភ្លាមៗមានអ្នកដេញ តាមម៉ូតូជនសង្ស័យពីក្រោយ រហូតដល់ភូមិជម្ពូវ័ន្ត ត្រង់ចំនុចក្រោយ ហាងសាំងមួយ ទើបចាប់បានជនសង្ស័យ។
សាក្សីបានបន្តទៀតថា នៅពេលទៅដល់ទីតាំងនោះ គេចាប់បានតែជនសង្ស័យ តែម្នាក់ប៉ុណ្ណោះ រីឯម្នាក់ទៀត បានបើកម៉ូតូគេចខ្លូន បាត់ស្រមោល ខណៈដែលកំពុងតែរើកាបូបនោះ យករបស់ចេញ ហើយបម្រុងនឹងបោះកាបូបចោល។ ហេតុការណ៍ដេញតាម ក្រុមចោរមានគ្នាពីរនាក់ ចាប់បានម្នាក់នេះ បានកើតឡើង [...]
សំងំសូត្រធម៌១ម៉ោង រួចដកកាំភ្លើងបាញ់ក្នុងព្រះវិហារ ស្លាប់៩នាក់
ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់ប្រហារ បង្កឲ្យមានមនុស្សស្លាប់៩នាក់ នៅយប់ថ្ងៃពុធ ក្នុងព្រះវិហារមួយ នៃសហគមន៍ជនស្បែកខ្មៅ នាភាគខាងជើង នៃក្រុងឆារឡេស្ដុន (Charleston - រដ្ឋការ៉ូលីនខាងត្បូង សហរដ្ឋអាមេរិក) ត្រូវបានគេដឹងថា បានចូលមកសំងំសូត្រធម៌ អស់រយៈពេល១ម៉ោង មុននឹងដកកាំភ្លើង បាញ់រះទៅលើបណ្ដាជន។ បន្ទាបមក ជននេះបានរត់គេចខ្លួន និងកំពុងត្រូវអាជ្ញាធរ កំពុងស្វែងរកចាប់ខ្លួននៅឡើយ រហូតមកដល់ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ នេះបើតាមប្រភព ពីមន្ត្រីនគរបាល។
លោក គ្រេហ្គ័រី មូឡេន (Gregory Mullen) នាយនគរបាលក្រុង ឆារឡេស្ដុន បានថ្លែងប្រកាស នៅក្នុងសន្និសីទសារព័ត៌មានថា ជនសង្ស័យ ជាជនស្បែកស និងប្រកបដោយសភាពគ្រោះថ្នាក់នេះ បានស្ថិតនៅប្រមាណជា ១ម៉ោង ជាមួយនឹងក្រុមមនុស្ស ដែលកំពុងសិក្សាពីគុម្ពីប៊ីប ក្នុងព្រះវិហារ មុននឹងបើកការបាញ់ប្រហារ។
ដើម្បីស្វែងរក ចាប់ខ្លួនជននេះ នគរបាលក្រុងបានសហការជាមួយ [...]
សតិមិនគ្រប់ មេឃក្ដៅប្រុងចុះមុជទឹកស្រះ តែរអិលលង់ស្លាប់
យុវជនរងគ្រោះ ដែលបានស្លាប់ ដោយសារលង់ទឹកនេះ ឈ្មោះ ផេង សំដារា ហៅ សំ អាយុ២០ ឆ្នាំ ជាកូនប្រុសរបស់មេភូមិ លោក ផេង សំអឿន និង អ្នកស្រី អ៊ិន យ៉ូ រស់នៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ លោកមេភូមិ ដែលជាឪពុកជនរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនរបស់លោក ដែលបានស្លាប់ ជាកូនពៅក្នុងចំណោមកូន ៤នាក់ ក្នុងបន្ទុក។
អ្នកស្រី អ៊ិន យ៉ូ បានរៀបរាប់ទាំងទុក្ខក្រៀមក្រំថា កូនអ្នកស្រីមួយនេះ មានស្មារតីមិនល្អទេ (មិនគ្រប់ទឹក) ឲ្យតែលឺសម្លេងមេក្រូ នៅទីណា គឺដើរតម្រង់ទីនោះ មិនថាឆ្ងាយ ឬជិតនោះទេ។ នៅថ្ងៃកើតហេតុ អ្នកស្រីថា នៅភូមិស្រែញ មានអ្នកភូមិនោះស្លាប់ កូនប្រុសអ្នកស្រីបានទៅទីនោះដែរ នៅពេលថ្ងៃក្តៅ ឃើញមានស្រះទឹកនៅជិត ក៏បានទៅក្បែរ បម្រុងចុះងូតទឹក ស្រាប់តែរអិលជើងធ្លាក់ទៅ លង់ទឹកផុតដៃជើង ព្រោះស្រះនោះជ្រៅ បានស្លាប់ភ្លាមៗ គ្មានអ្នកណាជួយទាន់។
តាមប្រភពព័ត៌មាន ពីឪពុកជនរងគ្រោះ បានអោយដឹងថា ហេតុការណ៍នេះ [...]
ឆក់បុគ្គលិកអគ្គិសនីកម្ពុជាពីរនាក់ ម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់
ជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងហេតុការណ៍នេះ ឈ្មោះ នូជា ពន្លឺ អាយុជាង៣០ឆ្នាំ មិនទាន់មានគ្រួសារទេ សព្វថ្ងៃជាបុគ្គលិក នៅអគ្គិសនីកម្ពុជា។ ចំនែកឯបុរសម្នាក់ ដែលឡើងទៅជួយមិត្តរួមអាជីព ហើយត្រូវឆក់ខ្លួនឯងដែរនោះ ឈ្មោះ រឹម សុវណ្ណារ៉ា ជាអ្នកធ្វើការជាមួយគ្នា នៅក្នុងគោលដៅ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រធានក្រុមការងារ ដែលធ្វើការតបណ្ដាញ នៅតំបន់នោះ លោក ហៀង ស័ក្កសិទ្ធ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា ដំបូងជនរងគ្រោះ មិនទាន់មានគ្រោះថ្នាក់ដល់ជីវិតទេ ព្រោះអ្នកឡើងទៅជួយនោះ បានសង្គ្រោះមកដល់ដីហើយ តែពេលប៉ុន្មាននាទីក្រោយមក គាត់បានស្លាប់ ពេលបញ្ជូនទៅ មិនទាន់ដល់មន្ទីរពេទ្យផង។ លោកបានបន្តថា អ្នកដែលឡើងទៅជួយជនរងគ្រោះ ក៏មានគ្រោះថ្នាក់ដែរ តែគ្រាន់តែសន្លប់ មិនបាត់បង់ជីវិតទេ នៅក្នុងនោះ ក្រុមរបស់លោក មានគ្នា០៤នាក់ ទាំងរូបលោកផ្ទាល់។ [...]
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-វិជ្ជាជីវៈរបស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
ដំណឹងថ្មីៗ
-
អានពិស្ដារ
- 238146
កែម ឡី៖ ចិននាំកម្ពុជាយក«កោះត្រល់» ឯអាមេរិកនាំកម្ពុជាយក«នីតិរដ្ឋ»
-
January 07, 2015
ប៉ែន សុវណ្ណ គ្រោងប្តឹងវៀតណាម និងអ្នកពាក់ព័ន្ធទៅ ICC រឿងបំភ្លៃថ្ងៃ ៧មករា
-
May 16, 2017
ថៃព្រមានបិតហ្វេសប៊ុក ជុំវិញរូបភាពអាស្រូវរបស់ស្ដេចខ្លួន
-
September 13, 2016
ហ៊ុន សែន ព្រមានកំទេច«ពលរដ្ឋ»ចូលរួមបាតុកម្ម
-
June 29, 2016
ហ៊ុន សែន៖ អាគុក កុំព្រហើន! ចុយ... អាម្សៀរនេះ...
ជុំវិញវប្បធម៌ សិល្បៈ
-
អានពិស្ដារ
- 20794
នេះ ជាអាគារកប់ពពកខ្ពស់ជាងគេបង្អស់ នៅអ៊ឺរ៉ុប
-
June 06, 2018
ចម្រៀងផ្លូវការនៃបាល់ទាត់ពិភពលោក ២០១៨ នៅរ៉ូស្ស៊ី
-
April 21, 2018
របាំនិងចម្រៀងខ្មែរក្នុងទស្សនីយភាពមួយ នៅរដ្ឋធានីប៉ារីសល្ងាចនេះ
សោភ័ណភាព សុខភាព ជីវិត
-
អានពិស្ដារ
- 25967
គ្រោះធម្មជាតិនៅឥណ្ឌូនេស៊ី៖ សុខចិត្តស្លាប់ខ្លួនដើម្បីឲ្យយន្ដហោះងើបខ្លួនដោយសុវត្ថិភាព
-
September 28, 2018
រវល់ឈ្លក់នឹងទូរស័ព្ទ ទុកឲ្យកូនលង់ទឹកជិតស្លាប់
-
September 09, 2018
ស្ថាបនិកពេទ្យគន្ធបុប្ផាដែលសង្គ្រោះកុមារខ្មែរ បានលាចាកលោកក្នុងអាយុ៧១ឆ្នាំ
កំសាន្ដ តារា ពីនេះពីនោះ
-
អានពិស្ដារ
- 9516
«រាត្រីចន្ទទឹកឃ្មុំ នៅបន្ទប់សណ្ឋាគារ... ជាន់ទី៣៥» សំណើចខ្លី
-
October 09, 2018
«សំដីឲ្យប្រផ្នូល របស់កូនស្រី» សំណើចខ្លី
-
September 25, 2018
«ចេញមួយកេសហ្មង ឲ្យតែនរណាហៅ! ចេញមួយកេស!»