Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ម្ចាស់​រថយន្ដ​ដឹក​ដី​ដែល​បុក​យុវតី​ជំទង់​ស្លាប់ ត្រូវ​បាន​ឃាត់​ខ្លួន

ម្ចាស់​រថយន្ដ​ដឹក​ដី​ដែល​បុក​យុវតី​ជំទង់​ស្លាប់ ត្រូវ​បាន​ឃាត់​ខ្លួន

យុវតីជំទង់ ដែលជាជនរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ង៉ូវ គឹមឡេង អាយុ១៧ឆ្នាំ រស់នៅភូមិបូរី​សន្តិភាព​២ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាល​ពីវេលាម៉ោង ១៦ និង ៤៥ នាទីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវ គីឡូម៉ែត្រលេខ៣០ ស្ថិត​នៅសង្កាត់ចោមចៅ ខណៈដែលនាងចេញ ពីសាលារៀនភាសាចិន នៅពេលរសៀល។

សាក្សី ដែលឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ម៉ូតូរងគ្រោះ មានម៉ាក ធូដេ (Today) ពណ៍ក្រហម ស្លាកលេខ ភ្នំពេញ ១CS-១២៩៣ និងបើកបរដោយយុវតី រងគ្រោះខាងលើ។ ចំណែកឯឡានដឹងដីបង្ករម៉ាក នីណូ (NINO) ស្លាកលេខ កំពង់ធំ ៣A-០៩៨៤ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ បុរសនេះ ត្រូវបានមន្រ្តីនគរបាលចរាចរណ៍ឃាត់ខ្លូន បន្ទាប់ពីព្យាយាមគេចខ្លួន នៅក្រោយការកើតហេតុ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានបគរបាលជំនាញ ប្រគល់ឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី [...]

ខ្វាច​មុខ​មិត្ត​ប្រុស​ខ្លួន​ចេញ​ឈាម ព្រោះ​មិន​ព្រម​រួមរ័ក្ស​ជា​មួយ

ខ្វាច​មុខ​មិត្ត​ប្រុស​ខ្លួន​ចេញ​ឈាម ព្រោះ​មិន​ព្រម​រួមរ័ក្ស​ជា​មួយ

ការបាត់បង់វិចារណញ្ញា ក្នុងពេលមួយភ្លែត អាចជួបបញ្ហាធំ ក្នុងជីវិត។ នាង តាបាថា លីហ្គ្រូម (Tabatha Lee Grooms) អាយុ៣៥ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទបង្ករបួសស្នាម ទៅលើមិត្តប្រុស​របស់​ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅ។ មូលហេតុ៖ ដោយហេតុថា ការឡូស រ៉ូឌ្រឺគូស ហ្គ្រាស (Carlos Rodrecus Grace) ដែលជាមិត្តប្រុសរបស់នាង បានបដិសេធមិនព្រមរួមរ័ក្ស ជាមួយនាង។ ហើយនាង តាបាថា មិន​ត្រឹមតែខ្វាច មុខបុរសស្នេហ៍របស់ខ្លួនទេ តែបន្ទាប់មក នាងបានទៅបង្ករឿង នឹងម្ដាយខ្លួនឯង​ថែម​ទៀត។

នៅថ្ងៃនោះ នាង តាបាថា ដែលរស់នៅ ជាមួយមិត្តប្រុស និងម្ដាយរបស់ខ្លួន ក្នុងក្រុង អ័ហ្គឹស្តា (Augusta) នៃ​រដ្ឋចរចា សហរដ្ឋអាមេរិក មានចំណង់ខាងផ្លូវភេទ ហើយបានស្នើរ ទៅបុរសស្នេហ៍របស់នាង។ ប៉ុន្តែ ការឡូស បានបដិសេធ និងបានច្រាននាងចេញ។ ទំនងជាមួម៉ៅក្ដៅក្រហាយ និងការបដិសេធរបស់មិត្តប្រុស នាង តាបាថា បានចេញទៅក្រៅ«ផឹក» ហើយបានត្រឡប់មកវិញ [...]

នគរបាល​តាម​ដេញ​បាញ់​ចោរ ពី​លើ​ឧទ្ធម្ភាគចក្រនៅ​ប្រេស៊ីល

នៅក្នុងរដ្ឋ ហ្គ័អាស (Goiás) នៃប្រទេសប្រេស៊ីល ការតាមប្រមាញ់មួយ បានធ្វើឡើងរវាងក្រុមនគរបាល និង​ចោរ​លួចរថយន្ដម្នាក់។ ហេតុការណ៍នេះ កើតឡើងតាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤មកម្លេះ ប៉ុន្តែវីដេអូ ទើបនឹងត្រូវបាន​អាជ្ញាធរប្រេស៊ីល បង្ហោះឲ្យឃើញ ក្នុងដើមសប្ដាហ៍នេះប៉ុណ្ណោះ។

បើសិនជានគរបាលជាច្រើននាក់ បានជិះរថយន្ដជាច្រើនគ្រឿង ដេញតាមពីក្រោយ រថយន្ដចោរនោះ តែក៏មាន​កងកម្លាំង ប្រដាប់ដោយអាវុធមួយចំនួន មានឈ្មោះ «GRAER» កំពុងជិះឧទ្ធម្ភាគចក្រតាមពីលើដែរ។ នៅពេល​ដែលជនសង្ស័យ បានបើករថយន្ដទៅដល់កន្លែងមួយ ដែលហាក់ដូចជាទូលាយ មិនសូវមានរថយន្ដ ឬយាន​យន្ដផ្សេងនោះ ភ្នាក់ងារដែលនៅលើឧទ្ធម្ភាគចក្រ បានផ្ទុះអាវុធជាច្រើនដង ទៅលើរថយន្ដជនសង្ស័យ។

ការបាញ់នេះ មិនមែនគ្មានប្រសិទ្ធិភាពទេ ព្រោះជនសង្ស័យ ត្រូវបានបាញ់ចំ នៅត្រង់ជើង និងត្រូវបង្ខំចិត្ត​បញ្ឈប់​រថយន្ដ ដើម្បីប្រគល់ខ្លួនឲ្យនគរបាលចាប់៕

ឃាត់​ខ្លូន​ជន​ជាតិ​វៀត​ណាម​០៩​នាក់ ពី​បទ​រស់​នៅ​រក​ស៊ី​ខុស​ច្បាប់

ឃាត់​ខ្លូន​ជន​ជាតិ​វៀត​ណាម​០៩​នាក់ ពី​បទ​រស់​នៅ​រក​ស៊ី​ខុស​ច្បាប់

ស្ត្រីបុរស ដែលមិនស្គាល់អត្តសញ្ញាណ ទាំង០៩រូបនោះ ត្រូវបានកងកម្លាំង អន្តោប្រវេសន៍ឃាត់ខ្លូន កាលពី ម៉ោង០៣ សៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចពីរខុសគ្នា។ ទីមួយ នៅក្នុងហាងកាហ្វេ យីហោ «ណាត់កាហ្វេរ» និងមួយកន្លែងទៀត យីហោ«កោសជប់» ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីអន្តោប្រវេសន៍ ដែលបានចុះទៅដល់ទីតាំង បានបញ្ជាក់ថា អាជ្ញាធរបានឃាត់ខ្លូន ជនជាតិវៀតណាម ០៩រូប ក្នុងនោះស្រ្តី០៨ នាក់ និងបុរសម្នាក់។ នៅក្នុងខ្លូនអ្នកទាំង០៩រូប គ្មានឯកសារណាមួយ ដែលបញ្ជាក់ថា ខ្លូន​មានក្រដាសស្នាមខ្មែរនោះទេ។ កម្លាំងអន្តោប្រវេសន៍ បានឲ្យដឹងទៀតថា អ្នកទាំងនោះនិយាយភាសាខ្មែរ មិន​ច្បាស់​ទៀតផង។

បច្ចុប្បន្នក្រុមស្រ្តីបុរស ជនជាតិវៀតណាមទាំង០៩រូប ដែលត្រូវបានមន្ត្រីអន្តោប្រវេសន៍រកឃើញ ថាបានបើក​កន្លែងរកស៊ី និងរស់នៅខុសច្បាប់ខាងលើ កំពុងត្រូវបញ្ជូនខ្លូន ទៅកាន់ការិយាល័យអន្តោប្រវេសន៍ [...]

មន្ត្រី​អាវុធ​ហត្ថ​ជ្រុះ​កាំភ្លើង រាល​កៃ​ត្រូវ​សន្តិសុខ​ធនាគារម្នាក់

មន្ត្រី​អាវុធ​ហត្ថ​ជ្រុះ​កាំភ្លើង រាល​កៃ​ត្រូវ​សន្តិសុខ​ធនាគារម្នាក់

ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះអាន រង្សី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់​បឹង​ត្របែក ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដៃ។ សាក្សីនៅកន្លែងកើតហេតុ លោក សុខ នាថ បានប្រាប់ឲ្យដឹង នៅ​វេលាម៉ោង១ និង៣០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីហេតុការណ៍នេះ កើតភ្លាមថា ម្ចាស់កាំភ្លើង ដែលបង្ករឲ្យជនរងគ្រោះ មានរបួសឈ្មោះ ហ៊ុន សុផល អាយុ ៥៦ ជាមន្រ្តីអាវុធហត្ថ ឋានៈវិរៈសេនីយ៍ត្រី រស់​នៅភូមិត្នោតជ្រំ សង្កាត់បឹងជំពន់ ខណ្ឌមានជ័យ ស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ លោកបន្ថែម​ថា កាំភ្លើងនោះជ្រុះពីដៃម្ចាស់កាំភ្លើង ហើយរាលកៃ ផ្ទុះត្រូវជនរងគ្រោះតែម្តង។

ដោយឡែក មន្រ្តីប៉ុស្តិ៍រដ្ឋាបាលនគរបាល ផ្សារដើមថ្កូវម្នាក់ មិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៨ ខែកក្កដានេះថា មន្រ្តីមានសមត្ថកិច្ច នៅមិនទាន់ចាប់បាន ម្ចាស់កាំភ្លើង​នោះ​នៅ​ឡើយ។ ភ្នាក់ងារនគរបាល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...