អាមេរិក៖ ភូមិខ្មោចមួយ លក់ដាច់ក្នុងតម្លៃ ជិត២លានដុល្លារ
ភូមិ ចនសុនវីល ដែលស្ថិតនៅក្នុងរដ្ឋ ខ័ណេទីខូដ ភាគខាងជើងនៃសហរដ្ឋអាមេរិក ទើបនឹងត្រូវបានលក់ដាច់ នៅក្នុងការដេញថ្លៃមួយ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែតុលាកន្លងទៅ ក្នុងតម្លៃជិត២លានដុល្លារ។ អានាគតម្ចាស់ថ្មី ដែលបានទិញភូមិ«ខ្មោច»នេះ មិនត្រូវបានបង្ហាញអត្តសញ្ញាណជាសាធារណៈទេ។ ប៉ុន្តែសម្រាប់តម្លៃនេះ អ្នកឈ្នះក្នុងការដេញថ្លៃ នឹងទទួលបានផ្ទៃដីប្រមាណជា ២៥ហិចតា រួមជាមួយនឹងអាគារលំនៅដ្ឋាន និងអាគារសាធារណៈមួយចំនួនទៀត។
ហេតុអ្វី បានជាភូមិនេះ បានក្លាយជាភូមិរហោឋាន?
នៅក្នុងទសវត្សរ៍ឆ្នាំ៦០ មហាសេដ្ឋីមួយរូប បានទិញភូមិនេះ ក្នុងមួយផ្នែកដ៏ធំមួយ ដើម្បីដាក់ទុនអភិវឌ្ឍន៍ទីនោះ ឲ្យក្លាយជាទីកន្លែងដើម្បីទទួលទេសចរណ៍។ វិទ្យុក្នុងតំបន់មួយ បាននិយាយថា នៅពេលនោះ ចនសុនវីល [...]