Posts in ‘សេដ្ឋកិច្ច’ Category

ថៃ៖ ក្រុមហ៊ុន​​សេវាកម្ម​ទេសចរណ៍​អ៊ឺរ៉ុប មិន​ព្រួយ​ពី​ស្ថានការណ៍​តឹងតែង

ថៃ៖ ក្រុមហ៊ុន​​សេវាកម្ម​ទេសចរណ៍​អ៊ឺរ៉ុប មិន​ព្រួយ​ពី​ស្ថានការណ៍​តឹងតែង

ក្រុមអ្នករកទទួលទានផ្នែកទេសចរណ៍នៅអឺរ៉ុប មិនបានបង្ហាញការព្រួយបារម្ភ នៅចំពោះស្ថានការណ៍​តានតឹង​ផ្នែក​នយោបាយ នៅប្រទេសថៃនោះឡើយ ដោយក្រុមអ្នករកទទួលទានទាំងនោះ នៅតែអះអាងថា ប្រទេសថៃនៅតែជា​ទិសដៅទេសចរណ៍ ដែលបណ្ដាជននៅអ៊ឺរ៉ុប ចង់ទៅលេងកំសាន្ដក្នុងពេលវិស្សមកាលរដូវធ្លាក់ទឹកកកនេះដដែល។


អ្នកទេសចរណ៍ចាំជិះទូក ចេញកំសាន្ដតាមទន្លេ ឬនៅផ្សារបណ្ដែតទឹក នៅរាជាធានីបាងកក។ (រូបថត ឯកសារ)

ទេសចរណ៍ - ក្រុមអ្នករកទទួលទានខាងសេវាកម្មទេសចរណ៍ធំចំនួនបី ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេស​ស្វីស មានឈ្មោះថា គូអូនី (Kuoni), អូតែលប្លង់ (Hotelplan) និង ទ្វី ស្វីស (Tui Suisse) បានបង្ហាញពីក្ដីជឿជាក់​របស់ពួកគេ ថាបាតុកម្ម និងសកម្មភាពហិង្សានយោបាយ ដែលមានសភាពខ្លាំងក្លាទាំងនោះ វាសុទ្ធសឹងតែជាឆាក​ល្ខោន [...]

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

គណកម្មាការអ៊ឺរ៉ុប បានស្នើសុំទៅបណ្ដារដ្ឋជាសមាជិក ឲ្យចាត់វិធានការផ្នែកពាណិជ្ជកម្មមួយ ប្រឆាំងប្រទេសកម្ពុជា ដោយលែងឲ្យមានការនាំចូលត្រី ពីប្រទេសក្រីក្រមួយនេះ ដោយសារតែគណកម្មការអ៊ឺរ៉ុប បានរកឃើញថា ប្រទេស​កម្ពុជាបានទទួលបរាជ័យ ក្នុងការទប់ស្កាត់ពីការនេសាទខុសច្បាប់។ ជាការហាមឃាត់មួយ ដែលបានប៉ះពាល់​ទៅ​ដល់​ពាណិជ្ជកម្មនាំចេញ របស់ប្រទេសកម្ពុជា។ តែមន្ត្រីជំនាញជលផលកម្ពុជា បានចាត់ទុកថាការហាម​ឃាត់​នេះ មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។


រូបភាពជំនួស ស្ដីពីការនេសាទត្រី ដែលមានលក្ខណៈហួសប្រមាណ។ (រូបថត Wikipedia)

បទល្មើសនេសាទ - ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានផ្សាយឲ្យដឹងថា គណ​កម្មការ​សហគមន៍​អឺរុប បាន​ដាក់បញ្ចូលប្រទេសកម្ពុជា ជាមួយនឹងប្រទេសពីរទៀត (ហ្គីណេ [...]

យីហោ​សម្លៀក​បំពាក់​អ៊ឺរ៉ុប នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​រោងចក្រ​នៅ​កម្ពុជា

យីហោ​សម្លៀក​បំពាក់​អ៊ឺរ៉ុប នឹង​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​រោងចក្រ​នៅ​កម្ពុជា

យីហោសម្លៀកបំពាក់ដែលមាន ទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសស៊ុយអែដ H&M គ្រោងនឹងត្រួតពិនិត្យ យ៉ាងដិត​ដល់​ខ្លាំងជាងមុន ទៅលើក្រុមហ៊ុន ឬរោងចក្រកាត់ដេរ ដែលផលិតសម្លៀកបំពាក់ឲ្យខ្លួន នៅក្នុងប្រទេសកម្ពុជា និងប្រទេស​បង់ក្លាដេស នៅពេលដែលឃើញស្ថានភាពការងារនៅក្នុងប្រទេសទាំងនេះ នៅមិនទាន់ឆ្លើយតប ទៅនឹងច្បាប់ការងារ​អន្តរជាតិនោះនៅឡើយ។


យីហោសម្លៀកបំពាក់ នៅមុខហាងលក់ខោអាវមួយ នៅទីក្រុងប៉ារីសប្រទេសបារាំង។ (រូបឯកសា)

សេដ្ឋកិច្ចការងារ - សេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុនយីហោសម្លៀកបំពាក់ ដ៏ធំរបស់ទ្វីបអ៊ឺរ៉ុបនេះ បានធ្វើឡើងនៅបន្ទាប់​ពីរលកចលនាតវ៉ា ទាមទាររបស់ពលករ នៅក្នុងប្រទេសទាំងពីរចេះតែបានកើតឡើងជាបន្តរបន្ទាប់ ក្នុងរយៈពេល​ចុង​ក្រោយនេះ ជាពិសេសនៅក្នុងប្រទេសកម្ពុជា [...]

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

រដ្ឋសភា​កម្ពុជា អនុម័ត​ថវិកា​ជាតិ ឬ​ថវិកា​បក្ស?

ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបានរដ្ឋសភាអនុម័តក្រោមសម្លេង៦៦ លើ៦៦ នៃសមាជិក​រដ្ឋសភា​ដែលមានវត្តមានមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែកសម្រាប់​សមាជិក​តំណាងរាស្រ្តរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិមិនមានវត្តមានឡើយ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីភ្នំពេញ - រដ្ឋសភាជាតិកម្ពុជាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ជាមួយនឹងការស្នើសុំពីប្រធានរដ្ឋសភា ដោយតំណាងរាស្រ្តសាម៉ី ក្នុងការ​ស្នើ​នូវ​យោបល់ដែលទាក់ទងនឹងច្បាប់ទាំងនោះ [...]

អ៊ែរ ឆាយណា នឹង​ភ្ជាប់​ជើង​ហោះហើរ ពី​ប៉េកាំង មក​សៀមរាប

អ៊ែរ ឆាយណា នឹង​ភ្ជាប់​ជើង​ហោះហើរ ពី​ប៉េកាំង មក​សៀមរាប

ក្រុមហ៊ុន អ៊ែរ ឆាយណា (Air China) ឬអាកាសចរណ៍ចិន នឹងបើកឲ្យមានសេវាកម្មហោះហើរមួយ ចាប់ពីថ្ងៃទី០១ខែ​ធ្នូ​ខាងមុខនេះទៅ រវាងរដ្ឋធានីប៉េកាំង ប្រទេសចិន និងទីក្រុងសៀមរាប ដែលសម្បូរទៅដោយប្រាសាទបូរាណរបស់ខ្មែរ។ ដូច្នេះសម្រាប់អ្នកទេសចរណ៍ក្នុងពិភពលោក ដែលមានបំណងចង់ទៅទស្សនាប្រាសាទបូរាណនានា របស់អតីតរាជធានី​របស់ចក្រភពមួយនោះ គេអាចស្វែងរកសេវាកម្មហោះហើរ តាមក្រុមហ៊ុនអាកាសចរណ៍របស់ចិនបាន។


យន្ដហោះរបស់អាកាសចរណ៍ អ៊ែរ ឆាយណា ប្រភេទប៊ូអីញ ៧៤៧ (Air China Boeing 747)។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍របស់ចិន បានផ្សាយពីដំណឹងដ៏គួរឲ្យរីករាយនេះ កាលពីថ្ងៃ​ទី៣១ខែតុលាកន្លងទៅ។ គេហទំព័របានសរសេរថា ទីរួមខេត្តសៀមរាប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...