អ៊ឺរ៉ុប ដាក់​កម្ពុជា​ក្នុង​«បញ្ជីខ្មៅ» ហាម​ការ​នាំ​ចូល​ត្រី

គណកម្មាការអ៊ឺរ៉ុប បានស្នើសុំទៅបណ្ដារដ្ឋជាសមាជិក ឲ្យចាត់វិធានការផ្នែកពាណិជ្ជកម្មមួយ ប្រឆាំងប្រទេសកម្ពុជា ដោយលែងឲ្យមានការនាំចូលត្រី ពីប្រទេសក្រីក្រមួយនេះ ដោយសារតែគណកម្មការអ៊ឺរ៉ុប បានរកឃើញថា ប្រទេសកម្ពុជាបានទទួលបរាជ័យក្នុងការទប់ស្កាត់ពីការនេសាទខុសច្បាប់។ ជាការហាមឃាត់មួយ ដែលបានប៉ះពាល់ទៅដល់ពាណិជ្ជកម្មនាំចេញ របស់ប្រទេសកម្ពុជា។ តែមន្ត្រីជំនាញខាងជលផលកម្ពុជា បានចាត់ទុកថាការហាមឃាត់នេះ មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណកម្មាការអ៊ឺរ៉ុប បានស្នើសុំទៅបណ្ដារដ្ឋជាសមាជិក ឲ្យចាត់វិធានការផ្នែកពាណិជ្ជកម្មមួយ ប្រឆាំងប្រទេសកម្ពុជា ដោយលែងឲ្យមានការនាំចូលត្រី ពីប្រទេសក្រីក្រមួយនេះ ដោយសារតែគណកម្មការអ៊ឺរ៉ុប បានរកឃើញថា ប្រទេស​កម្ពុជាបានទទួលបរាជ័យ ក្នុងការទប់ស្កាត់ពីការនេសាទខុសច្បាប់។ ជាការហាមឃាត់មួយ ដែលបានប៉ះពាល់​ទៅ​ដល់​ពាណិជ្ជកម្មនាំចេញ របស់ប្រទេសកម្ពុជា។ តែមន្ត្រីជំនាញជលផលកម្ពុជា បានចាត់ទុកថាការហាម​ឃាត់​នេះ មិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរទេ។


រូបភាពជំនួស ស្ដីពីការនេសាទត្រី ដែលមានលក្ខណៈហួសប្រមាណ។ (រូបថត Wikipedia)

បទល្មើសនេសាទ - ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) បានផ្សាយឲ្យដឹងថា គណ​កម្មការ​សហគមន៍​អឺរុប បាន​ដាក់បញ្ចូលប្រទេសកម្ពុជា ជាមួយនឹងប្រទេសពីរទៀត (ហ្គីណេ និងប៊ែលីស្ស) ទៅក្នុងបញ្ជីខ្មៅ​នៃក្រុមប្រទេសដែល​ទទួលបរាជ័យ ក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ហើយបានស្នើសុំអោយ​ប្រទេស​ទាំង​២៨ ក្នុង​សហគមន៍​អឺរ៉ុប​ទាំងមូល អោយ​បញ្ឈប់​ការ​នាំ​ចូល​ត្រី ពីប្រទេស​ទាំងបី​ខាងលើ។ សេចក្ដីប្រកាសព័ត៌មានមួយ​របស់គណកម្មាការ​អ៊ឺរ៉ុប បានបញ្ជាក់ទៀតថា មិនត្រឹមតែមានការហាមឃាត់ នូវការនាំចូលត្រីប៉ុណ្ណោះទេ តែកិច្ចសហប្រតិបត្តិការ​ដទៃ​ទៀត ដែលទាក់ទងនឹងវិស័យ«ជលផល» ជាមួយនឹងប្រទេសទាំងនេះ ក៏នឹងអាចធ្វើការហាមប្រាមដូចគ្នាដែរ។

គណកម្មាការអ៊ឺរ៉ុបដដែលបានឲ្យដឹងថា ជារៀងរាល់ឆ្នាំការចាប់ត្រីដោយខុសច្បាប់ មានកម្រិតពី១១ ទៅ១៦​លាន​តោន ក្នុងមួយឆ្នាំ ដែលស្មើនឹង១៥% នៃការនេសាទត្រីសរុបនៅលើពិភពលោក ហើយបានគម្រាមយ៉ាងធ្ងន់ធ្ងរ ទៅ​ដល់ការអភិរក្សប្រភេទត្រី និងសេដ្ឋកិច្ចនៃវិស័យជលផលនេះផង។ ប្រទេសចំនួនបីទៀត មានកូរ៉េខាងត្បូង ហ្គាណា និងប្រទេសគៀរ៉ាកាវ ក៏ត្រូវបានគណកម្មការនេះ ដាក់បញ្ចូលទៅក្នុងបញ្ជីត្រៀមបម្រុងមួយ ដែលនឹងឈានទៅ​ធ្វើ​ការហាមឃាត់ក្នុងពេលខាងមុខដែរ។

ស្នងការគណកម្មការ លោកស្រី ម៉ារីយ៉ា ដាម៉ាណាគី (Maria Damanaki) បាននថ្លែងឲ្យដឹងថា​ «ការសម្រេចចិត្តនេះ បង្ហាញពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់យើង ក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់»។ តែវាក៏ជាការ​សម្រេច​ចិត្ត ដែលត្រូវបានក្រុមអ្នកការពារបរិស្ថានពិភពលោក ហៅកាត់ថា ហ្គ្រិនភីស (Greenpeace) ទទួលស្វាគមន៍​អបអរ​យ៉ាងខ្លាំង ដោយបានប្រកាសថា ជាជំហានដ៏ល្អ ដើម្បីឲ្យមានវិសាលភាពដ៏យូរអង្វែង នៃវិស័យនេសាទ។

សម្រាប់មន្ត្រីរដ្ឋបាលជលផលកម្ពុជា លោក ណៅ ធួក ថ្លែងតាមវិទ្យុសម្លេងក្នុងស្រុកមួយ ឈ្មោះវាយោ បានទទួល​ស្គាល់ ពីបញ្ហា​អសកម្ម​ទាំងឡាយ ថាបាន​កើតឡើងមែន ដោយសារតែ​មាន​នាវា​បរទេស​ មក​ចុះ​បញ្ចី​នៅ​ស្រុក​ខ្មែរ ដោយ​បង់​លុយ​ថោកៗ ហើយ​ដោត​ទង់ជាតិ​ប្រទេស​ខ្មែរ ​រួច​បង្ក​បទល្មើស​នេសាទ​លើ​ដែនសមុទ្រ។ បើទោះជាការ​ហាមប្រាម​នេះ នឹងមិន​ប៉ះពាល់​ ដល់​ការនាំចេញ​ត្រី​របស់ប្រទេសកម្ពុជានោះក៏ដោយ តែ​លោកណៅ ធួក បាន​ទទួល​ស្គាល់ថា វាជាការហាមប្រាមមួយ ដែលនឹង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា។

រហូតមកដល់ថ្ងៃនេះ នៅមិនទាន់មានប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជាណាម្នាក់នៅឡើយ តបនឹងទណ្ឌកម្មដាក់​ប្រទេសកម្ពុជា ចូលក្នុងបញ្ជីខ្មៅរបស់សហគមអ៊ឺរ៉ុបនេះ៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...