សហភាពអ៊ឺរ៉ុប នឹងចាត់ការរឿងស្ករប្រឡាក់ឈាមរបស់ លី យ៉ុងផាត់
សំណុំរឿងរំលោភដីធ្លីដោយក្រុមហ៊ុនស្ករអំពៅ របស់លោកឧកញ៉ា លី យ៉ុងផាត់ មកលើប្រជាពលរដ្ឋនៅខេត្តចំនួនបី គឺខេត្តកំពង់ស្ពឺ ខេត្តឧត្តមានជ័យ និងខេត្តកោះកុង ត្រូវបានសមាជិកសភាអឺរ៉ុបលោក ប៉ាទ្រីក ទីរ៉ូឡែន (Patrice Tirolien) ដែលទើបបញ្ចប់បេសកកម្មស៊ើបអង្កេតនៅកម្ពុជា អះអាងថា លោក នឹងបញ្ជូនរបាយការណ៍ស៊ើបអង្កេតនេះ ទៅកាន់សហភាអ៊ឺរ៉ុបឲ្យបានឆាប់ ដើម្បីមានវិធានការណ៍ច្បាស់លាស់ និងមានប្រសិទ្ធភាព ក្នុងការដោះស្រាយជម្លោះដីធ្លីនេះ។
ការដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋ ដើម្បីពង្រីកដីដាំអំពៅ នៅកោះកុង ក្នុងឆ្នាំ២០០៦។ (រូបថតផ្ដិតពីវីដេអូ AFP)
ជម្លោះដីធ្លី - ក្នុងសន្និសីតសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ នេះ លោក ប៉ាទ្រីក ទីរ៉ូឡែន ជាសមាជិកសភាអឺរ៉ុប [...]