អនុញ្ញាតឱ្យធ្វើវេទិកានៅទីលានប្រជាធិបតេយ្យ ប៉ុន្តែហាមពាក់ព័ន្ធនយោបាយ!
កំណត់ហេតុកិច្ចប្រជុំ រវាងសាលារាជធានីភ្នំពេញ ជាមួយសម្ព័ន្ធសហគមន៍ កសិករ បណ្តាញនិស្សិត សហជីពកម្មករ និងសមាគម ក្នុងការរៀបចំវេទិការសាធារណៈ នៅលើទីលានប្រជាធិបតេយ្យ បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ អនុញ្ញាតឱ្យមានអ្នកចូលរួមតែ២០០នាក់ប៉ុណ្ណោះ ដែលអាចចូលវេទិការសាធារណៈ ស្តីពីកង្វល់យុវជន កសិករ និងកម្មករនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤។
ប៉ុន្តែដោយមានការទទូចស្នើរសុំ ពីអ្នកផ្តួចផ្តើមវេទិការ ស្នើឱ្យមានអ្នកចូលរួមប្រមាណ១៥០០នាក់នោះ សាលារាជធានីភ្នំពេញ នឹងសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសង្គមស៊ីវិល និងសហជីពចំនួន៦ បានឱ្យដឹងថាយុវជន កសិករ និងកម្មករ នឹងរៀបចំវេទិការសាធារណៈ ស្តីពីក្តីបារម្ភរបស់ពួកគេ ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ឧក្រិដ្ឋកម្មអ៊ិនធើណែត សេចក្តីព្រាងច្បាប់ស្តីពីដីកសិកម្ម [...]