យុវជនរួមគ្នាបង្កើតជា «សភាត្រាប់» បង្រៀនសភាពិត? (vdo)
ជាយុវជនកម្ពុជាម្នាក់ យុវជនចង់បង្ហាញពីគំនិត និងយោបល់មួយចំនួន ដែលរួមមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ក្នុងការចេញសេចក្តីព្រាងច្បាប់ផ្សេងៗ ពិសេសច្បាប់បោះឆ្នោត។ នេះជាការលើកឡើងរបស់ក្រុមយុវជន នៅក្នុងសម័យប្រជុំពេញអង្គលើកទី២ របស់សភាយុវជនត្រាប់ ដែលបានធ្វើកាលពីថ្ងៃទី២៦ ខែធ្នូនេះ រៀបចំដោយ ERA នៅសណ្ឋាគារអ៊ីភើរៀល។
កញ្ញា កុប ច័ន្ទណាំ មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជានិស្សិតឆ្នាំទី៤ផ្នែកទស្សនៈវិទ្យា ដែលត្រូវបានជ្រើសតាំងជាតំណាងសភាយុវជនត្រាប់ បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំចង់ផ្ញើសារទៅសភាពិត។ (…) គណបក្សទាំងពីរ ដែលមានសម្លេងក្នុងសភាហ្នឹង ចង់ឲ្យគាត់ទទួលយកសំណើ ដែលសភាយុវជនត្រាប់ របស់យើងអនុម័តច្បាប់។ (…) ហើយឲ្យគាត់ទទួលយកមតិយោបល់ ពីយុវជនឲ្យបានច្រើន។»
[...]