Posts in ‘សង្គម’ Category

បុគ្គលិក​វិទ្យុ​អាស៊ី​សេរី គ្រោង​ប្តឹង​ថ្នាក់​ដឹកនាំ​វិទ្យុ ពី​អតីត​ភាព​ការងារ

បុគ្គលិក​វិទ្យុ​អាស៊ី​សេរី គ្រោង​ប្តឹង​ថ្នាក់​ដឹកនាំ​វិទ្យុ ពី​អតីត​ភាព​ការងារ

បុគ្គលិកនៃវិទ្យុអាស៊ីសេរី ផ្សាយជាភាសាខ្មែរមួយចំនួន ក្រោយការលាឈប់ និងដល់កំណត់នៃកិច្ចសន្យា របស់​ខ្លួន មិន​ត្រូវ​បានអ្នកគ្រប់គ្រង នៃវិទ្យុមួយនេះ គិតអតីតភាពការងារ ដែលខំបំរើការ អស់ជាង១០ឆ្នាំ​នោះ​ឡើយ។ នេះបើតាមការ​អះអាង របស់ក្រុមបុគ្គលិកមួយចំនួន ដែលបានសម្ដែង ការមិនពេញចិត្តរបស់ខ្លួន ហើយ​គ្រោង​នឹង​ដាក់​ពាក្យបណ្ដឹង ប្រឆាំង​ថ្នាក់​ដឹកនាំវិទ្យុ ក្នុងពេលខាងមុខ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី អ៊ុក សាវបូរី ដែលមានប្រវត្តការងារចាស់ទុំ ក្នុង​វិទ្យុ​អាស៊ីសេរី តាំងពីបើកដំណើរការរបស់វិទ្យុ ជាង១៧ឆ្នាំមកនោះ បានបើកកកាយ នូវភាពមិនប្រក្រតី​ក្នុង​វិទ្យុ​មួយ​នេះ​ថា ថ្នាក់ដឹកនាំ បានធ្វើបាបបុគ្គលិកចាស់ៗ តាមរយៈការគាបសង្កត់ ផ្នែកពេលវេលា ថវិការ និងទីកន្លែង ដែល​ត្រូវ​យកព័ត៌មានជាដើម។ អ្នកស្រីបន្ថែមថា «ឲ្យខ្ញុំចុះខេត្ត។ អ្វីដែលតវ៉ា គឺចុះខេត្តតាកែវ កំពត កែប [...]

ប្រធាន​ថ្មី​សោក​ស្តាយ ព្រោះ​គ្មាន​ស្រ្តី​ក្នុង​គណកម្មការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា

ប្រធាន​ថ្មី​សោក​ស្តាយ ព្រោះ​គ្មាន​ស្រ្តី​ក្នុង​គណកម្មការ​នាយក​ក្លឹប​អ្នក​កាសែត​កម្ពុជា

«ក្លឹបអ្នកការសែតកម្ពុជា មិនបានភ្លេចទេ ពីបេក្ខភាពនារី។ យើងបានប្រកូសប្រកាស ហើយបានបញ្ចុះបញ្ចូល បេក្ខភាពជា​ស្រ្តីនោះ យ៉ាងច្រើន ដើម្បីឲ្យគាត់ មកជួយឈរឈ្មោះ។ ប៉ុន្តែជាលទ្ធផលយើង គួឲ្យសោកស្តាយ ដោយសារយើង មិន​បាន​ទទួលបេក្ខនារី មកឈរឈ្មោះ ជាសមាជិកគណៈនាយក។» នេះ ជាការលើកឡើងរបស់លោក ប៉ែន បូណា ក្នុងកិច្ច​សម្ភាស ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីលោកជាប់ឆ្នោត ធ្វើជាប្រធានក្លឹបអ្នកកាសែតកម្ពុជា អាណត្តិទីប្រាំ ពីឆ្នាំ២០១៥ ដល់២០១៨។

ថ្លែងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នេះ លោក ប៉ែន បូណា បានសម្ដែងនូវការសោកស្តាយ របស់លោក ចំពោះ​អវត្តមានរបស់ស្រ្តី ក្នុងអាណត្តិទីប្រាំនេះ។ លោកបាននិយាយញថា មុនការបោះឆ្នោតនេះបានមកដល់ ក្រុមការងារលោក បានប្រកាសព័ត៌មាន និងទទូចឲ្យស្រ្តី ដែលជាអ្នកកសារព័ត៌មានទាំងអស់ ចូលរូមដាក់ពាក្យ ដើម្បីឈរឈ្មោះ ជា​បេក្ខភាព​សមាជិក នៃគណកម្មាធិការ នៃក្លឹបអ្នកការសែតកម្ពុជា។ [...]

ប៉ែន បូណា ជាប់​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា អាណត្តិទី៥

ប៉ែន បូណា ជាប់​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា អាណត្តិទី៥

លោក ប៉ែន បូណា ត្រូវបានអតីតប្រធានក្លឹប អ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បានផ្ទេរការងារ និងភារកិច្ចទៅឲ្យ បន្ទាប់​ពី​លោក ប៉ែន សមិទ្ធិ បានដឹងខ្លួនថា មិនអាចបន្តការងារទៅមុខទៀតបាន ក្នុងមូលហេតុមានជំងឺប្រចាំកាយ ហើយ​លោក ប៉ែន បូណា ក៏បានក្លាយ​ជា​ប្រធាន​ស្តីទី របស់ក្លឹបអ្នកកាសែតកម្ពុជា រហូតមក។

ប៉ុន្តែ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ លោក ប៉ែន បូណា បានក្លាយជាប្រធានពេញសិទ្ធិ នៃក្លឹបអ្នក​កាសែត​កម្ពុជា​ហើយ នៅក្នុងកម្មវិធីរៀបចំបោះឆ្នោតជ្រើសរើស គណកម្មាធិការនាយក នាភោជនីយដ្ឋានទន្លេបាសាក់ពីរ។ លោក ជា​បេក្ខជន​មួយរូប ពីក្នុង បេក្ខជនទាំង១៣រូប បានឈរឈ្មោះ សម្រាប់ការបោះឆ្នោតអាណត្តិទីប្រាំនេះ។

អ្នកចូលរួមទាំងអស់ ដែលសុទ្ធសឹង ជាអ្នកសារព័ត៌មាន ប្រមាណជាង១០០នាក់នោះ ត្រូវធ្វើការបោះឆ្នោត ជ្រើសរើស​មនុស្សចំនួន៩រូប ពីក្នុងបេក្ខជនទាំង១៣រូប ដែលខ្លួនពេញចិត្ត។ ល័ក្ខខ័ណ្ឌនេះ ក៏ត្រូវអនុវត្តដូចគ្នា [...]

ខឹម វាសនា ថា​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ «ថោក​ទាប»

ខឹម វាសនា ថា​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ «ថោក​ទាប»

«សូមមើលចរិតថោកទាប របស់ទស្សនាវដ្តី MONOROOM» នេះជាចំណងជើង ដែលគេអាចមើលឃើញ និងអាច​អាន​បាន នៅលើជញ្ជាំងហ្វេសប៊ុក របស់លោក ខឹម វាសនា «ប្រមុខ»គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ឬហៅថា​បក្ស​ជួង ដើម្បីប្រតិកម្មទៅនឹង អត្ថបទរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៥។ អត្ថបទនោះ បានចុះផ្សាយ ពីការយល់ច្រឡំ រវាងលោក ខឹម វាសនា និងលោក គឹម សន្តិភាព ទាក់ទងនឹង​ការ​ជាប់​សាច់​ឈាម ជាមួយនឹងលោក ជាម យៀប តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា។

» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ

សរសេរអមជាមួយរូបភាព ផ្តិតពីអេក្រង់អត្ថបទ របស់ទស្សនាវដ្ដីផងនោះ លោក«ប្រមុខ»របស់បក្សជួង បាន​សរសេរ​បន្តថា «ខ្ញុំសង្កេតទស្សនាវដ្តីនេះ​ យូរហើយ និយាយគ្មានវិជ្ជាជីវ:ទេ [...]

គឹម សន្តិភាព៖ «មិន​នឹក​ស្មាន​ថា សកម្មជន LDP ពូកែ​ជេរ!»

គឹម សន្តិភាព៖ «មិន​នឹក​ស្មាន​ថា សកម្មជន LDP ពូកែ​ជេរ!»

ជាថ្មីម្ដងទៀត លោក គឹម សន្តិភាព មន្ត្រីអ្នកនាំពាក្យ របស់ក្រសួងយុត្តិធម៌ បានប្រតិកម្ម ទៅនឹងការលើកឡើងនានា របស់​ក្រុមសកម្មជន របស់គណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ឬបក្ស«ជួង»។ លោក បានសម្ដែងការហួសចិត្ត ទៅ​លើ​ក្រុម​យុវជនទាំងនេះ ដែលលោកចាត់ទុកថា មានជំនាញ ខាង«ជេរ ប្រមាថកាតទាន» ដោយមិនសំចៃមាត់។

ប្រតិកម្មរបស់លោក គីម សន្តិភាព បានធ្វើឡើង បន្ទាប់ពីលោក បានសរសេរបញ្ជាក់ តាមបណ្តាញព័ត៌មានសង្គម របស់​ខ្លួនចែកជូនជាសាធារណៈ ថា លោក ខឹម វាសនា ដែលជាប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមានជាប់​សាច់ញាតិ ជាមួយលោក ជាម យៀប ឡើយ ព្រោះកន្លងមក មានការលើកយកឈ្មោះ លោក ជាម យៀប មកប្រើ​ប្រាស់ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន និងនាំឲ្យមានការភាន់ច្រលំ។

ក្នុងសារនៅលើជញ្ជាំងហ្វេសប៊ុក របស់លោក បានសរសេរថា៖ «សូមសមត្ថកិច្ច មេត្តាចាត់វិធានការ តាមផ្លូវច្បាប់ បើ​បុគ្គល ខឹម វាសនា ដើរអះអាង ឬប្រើប្រាស់ឈ្មោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...