Posts in ‘សង្គម’ Category

អាមេរិក​ស្នើរ ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ឲ្យ​ទទួល​ជន​ភៀស​ខ្លួន

អាមេរិក​ស្នើរ ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ឲ្យ​ទទួល​ជន​ភៀស​ខ្លួន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) បានជួបជជែកជាមួយ ដៃគូសន្ទនារបស់លោក រដ្ឋមន្ត្រីការ​បរទេស​ថៃ ដើម្បីពិភាក្សា ពីស្ថានភាពនៃជនភៀសខ្លួន តាមទូក នៅក្នុងសមុទ្រ អាដាមាន (Andaman) និងពីលទ្ធភាព សម្រាប់​ប្រទេស​ថៃ ក្នុងការផ្ដល់ជម្រកបណ្ដោះអាសន្ន ឲ្យក្រុមជនភៀសខ្លួនទាំងនោះ។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក ចេហ្វ រ៉ាធឃេ (Jeff Rathke) បានថ្លែងឲ្យដឹងថា៖ »យើងអំពាវនាវ ដល់​បណ្ដារដ្ឋាភិបាល នៃប្រទេសនៅក្នុងតំបន់ ធ្វើយ៉ាងណា កុំឲ្យរុញទូកទាំងនោះ ចេញទៅក្នុងសមុទ្រវិញ»។

សម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី វិញ បានស្នើសុំឲ្យមានការរួមចំណែក ពីប្រទេសភូមា ដែលជនភៀសខ្លួនមួយភាគ ជា​បណ្ដា​ជន​ភាគតិច រ៉ូហ្គិនយ៉ា (Rohingyas) កាន់សាសនាឥស្លាម នៅក្នុងប្រទេសមួយនេះ។ ប៉ុន្តែរដ្ឋាភិបាលក្រុង រ៉ង់ហ្គូន បាន​ឆ្លើយ​មកវិញរួចហើយថា រឿងនេះ មិនមែនជាបញ្ហារបស់ខ្លួនទេ។

[...]
សង្គម​ស៊ីវិល​ជាង​២៧០ មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

សង្គម​ស៊ីវិល​ជាង​២៧០ មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល

អង្គការសមាគមប្រមាណជាង២៧០ ដែលធ្វើការលើវិស័យ សិទ្ធិមនុស្ស សុខាភិបាល វិស័យអប់រំជាដើម បានបង្ហាញ ការ​ព្រួយបារម្ភ និងអំពាវនាវ ឲ្យរដ្ឋាភិបាល«បញ្ឈប់» ដោយលើកយកការពិគ្រោះយោបល់ ជាមួយអង្គការ សមាគមដែល​ពាក់​ព័ន្ធ ជាមុនសិន ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ប្រតិកម្មរបស់អង្គការ សមាគមជាង២៧០នេះ បានធ្វើឡើង បន្ទាប់ពីមានការប្រកាស របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា និងថ្ងៃជាបន្តបន្ទាប់មក ថាសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវដាក់ជូន ទៅគណរដ្ឋមន្រ្តីអនុម័ត នាខែឧសភាខាងមុខនេះ។ សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែន​រដ្ឋាភិបាល មានចំនួន៩ជំពូក និង៣៤មាត្រា។

ថ្លែង ក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែឧសភា លោក សួន ប៊ុនស័ក្ក ប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការ នៃអង្គការ-សមាគម ការពារសិទ្ធិមនុស្ស [...]

«ពលរដ្ឋ​ជាង២០០​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​ពីរ បោក​ក្នុង​ម្នាក់ៗ​៤០០ដុល្លា»

«ពលរដ្ឋ​ជាង២០០​នាក់ ត្រូវ​បាន​ក្រុមហ៊ុន​ពីរ បោក​ក្នុង​ម្នាក់ៗ​៤០០ដុល្លា»

លោក ធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) កាលពីព្រឹកថ្ងៃទី៧ ខែឧសភានេះ បានបង្ហាញ​នូវឈ្មោះ ក្រុមហ៊ុនចំនួនពីរ ដែលមានចេតនា«ឆបោក» លុយប្រជាពលរដ្ឋ ជាង២០០នាក់។ ក្រុមហ៊ុនទីមួយឈ្មោះ ស៊ិនឆឺរី (Century) និងក្រុមហ៊ុនទីពីរឈ្មោះ រ៉ាយនេតឆរ៉ល (Rice Natural)។ ក្រុមហ៊ុនទាំងពីនេះ ត្រូវបានបិទទ្វា និងទម្លាក់ «ស្លាក​យីហោរ» របស់ខ្លួនភ្លាមៗ និងគេចខ្លួនបាត់ស្រមោល បន្ទាប់ពីប្រមូលលុយ របស់ពលរដ្ឋ ដែលមានបំណង​ទៅ​ធ្វើការ នៅប្រទេសជប៉ុន បានគ្រប់ចំនួន។

ដោយសារតែមូលហេតុនេះ ទើបពលរដ្ឋទាំងអស់ បាននាំគ្នាមកកាន់សមាគមអាដហុក និងស្នើឲ្យសមាគមមួយនេះ ជួយ​ជា​វិធានការផ្លូវច្បាប់ ទៅក្រសួងពាក់ព័ន្ធនានា ដើម្បីបានទទួលប្រាក់ ដែលក្រុមហ៊ុនទាំងពីរ បានឆបោកនៅ យកទៅសង​បំណុល ដែលបានខ្ចីគេវិញ និងក៏ស្នើ ឲ្យមានការដាក់ទោសជនល្មើស តាមផ្លូវច្បាប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្នាក់ការសមាគម អាដហុក អ្នកស្រី កាន់ [...]

ជម្លោះ​ដីធ្លី​នៅ​បុទុម​សាគរ ជា​រឿង​ពុក​រលួយ នៃ​មន្រ្តី​ជំនាញ?

ជម្លោះ​ដីធ្លី​នៅ​បុទុម​សាគរ ជា​រឿង​ពុក​រលួយ នៃ​មន្រ្តី​ជំនាញ?

ក្នុងជំនួបពិសេសមួយ រវាងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងលោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នាវិមានរដ្ឋសភា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ បានបង្ហាញថា ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន​ចិន​មួយ ក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងមានការដោះស្រាយ ដោយតម្លាភាព និងគ្មានហិង្សា។ ឯបញ្ហាវិវាទដីធ្លី ដែល​ឈានទៅរក ការប្រើប្រាស់នូវហិង្សាកន្លងមកនោះ ត្រូ​វបានលោក សាយ សំអាល់ ចាត់ទុកថា ជាករណី​ទំនាស់​រវាង​បុគ្គល និង​បុគ្គលប៉ុណ្ណោះ មិនមែនជាគោលការណ៍របស់ក្រសួង ហើយក៏មិនមែនជាគោលការណ៍ របស់ក្រុមហ៊ុនដែរ។

ការលើកឡើងនេះ ត្រូវបានមន្រ្តីសង្គមស៊ីវិលម្នាក់ ដែលបានធ្វើអង្កេត និងស្រាវជ្រាវលើករណីទំនាស់នេះ បដិសេធ​ចោល។ លោក សុខ សុខុម មន្រ្តីសម្របសម្រួលអង្គការស្រាវជ្រាវជាតិកម្ពុជា ប្រចាំខេត្តកោះកុង បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា បញ្ហាដីធ្លីដែលកើតមានវិវាទ រវាងក្រុមហ៊ុនចិន [...]

ឈប់​សម្រាក​ចូល​ឆ្នាំ​ច្រើន​ថ្ងៃ ពេល​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅកែ​លប​រត់​និង​បិទ​រោង​ចក្រ

ឈប់​សម្រាក​ចូល​ឆ្នាំ​ច្រើន​ថ្ងៃ ពេល​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅកែ​លប​រត់​និង​បិទ​រោង​ចក្រ

ការឈប់របស់កម្មករ កម្មការិនី នៃរោងចក្រហ្វូគួយ មានភាពចម្លែក ដោយសាររោងចក្រអនុញ្ញាត ឲ្យឈប់សម្រាក ពេល​ចូលឆ្នាំខ្មែរ តាំងពីថ្ងៃទី១០ និងចូលធ្វើការវិញ នៅថ្ងៃទី២០ ខែមេសា។ ការឈប់នេះ មានភាពខុសប្លែកពីឆ្នាំមុនៗ ដែល​ឲ្យ​ឈប់មុនមួយថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ។

កម្មការនី រុណ ចាន់លីណា បានផ្តល់កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកគាត់ធ្វើការនៅរោងចក្រ «ហ្វូគួយ ឬឆាងតុងព្រីនធីង» ស្ថិតក្នុងសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។ កម្មការិនីបន្តថា ការ​ធ្វើការតវ៉ានាពេលនេះ បន្ទាប់ពីដឹងថា ថៅកែ(ចិន)រត់ចោល និងបិទរោងចក្រ តាំងពីថ្ងៃទី២០។ កញ្ញាបន្តថា កម្មករទាំងអស់ ដែលមិនទទួលបានប្រាក់ខែ ក៏បាននាំគ្នា ធ្វើការតវ៉ាជាបន្តបន្ទាប់ រហូតមកដល់ក្រសួងការងារ តែនៅគ្មានដំណោះ​ស្រាយ​ណាមួយ សមស្របឡើយ។

កញ្ញារូបនេះបន្តថា ក្នុងថ្ងៃទី៤ ខែឧសភានេះ តំណាងកម្មករទាំង១២៣នាក់ បានចូលទៅកាន់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...