Posts in ‘សង្គម’ Category

អ៊ិត សំហេង៖ ច្បាប់​ស្តី​ពី​«សហជីព»​នឹងត្រូវ​អនុម័ត​ចុង​ឆ្នាំ​២០១៥

អ៊ិត សំហេង៖ ច្បាប់​ស្តី​ពី​«សហជីព»​នឹងត្រូវ​អនុម័ត​ចុង​ឆ្នាំ​២០១៥

តាមការអះអាងរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ដែលកំពុង​ស្ថិតក្នុងដៃក្រសួងនេះ នឹងត្រូវធ្វើការបញ្ចូន ទៅកាន់រដ្ឋសភាអនុម័ត ក្នុងឆ្នាំ២០១៥នេះ។ ការគ្រោងនឹងបញ្ជូន សេចក្តីព្រាងច្បាប់នេះ ត្រូវបានលោក អ៊ិត សំហេង ពន្យល់ទៀតថា សេចក្តីព្រាងច្បាប់ ស្តីពីសហជីពនេះ មាន​អាយុ៧ឆ្នាំហើយ ដែលក្នុងរយៈពេលនេះ បានឆ្លងកាត់ នូវការជជែកពិភាក្សាគ្នាច្រើន ជាមួយសហជីព​ដែល​ពាក់​ព័ន្ធ រួមទាំងសិក្ខាសាលា បានធ្វើឡើងចំនួនប្រាំពីរលើក មកហើយដែរ។

ការថ្លែងអះអាង របស់លោករដ្ឋមន្ត្រី បានលើកឡើង ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនង វិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ «កម្ពុជាដើម្បីសន្តិភាព ក្នុងទំនាក់ទំនងវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅ​សណ្ឋាគារ​អ៊ីនធើខន។

លោក អ៊ិត សំហេង បានថ្លែងទៀតថា៖ «ភាគីនីមួយៗ មិនអាចចង់បានច្បាប់មួយ ទៅតាមគំនិតយើងទាំង​ស្រុង​ទេ។ ច្បាប់សហជីព [...]

សម្រាប់​កម្មករ តើ​សហជីព​សំខាន់​យ៉ាង​ណា?

សម្រាប់​កម្មករ តើ​សហជីព​សំខាន់​យ៉ាង​ណា?

ស្រីពៅ សព្វថ្ងៃជានារីបម្រើការងារ ក្នុងក្លិបរាត្រីម្នាក់ បានលើកឡើង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា មិន​មែនតែកម្មកររោងចក្រ ឬ បុគ្គលិកក្រុមហ៊ុននោះទេ ដែលត្រូវការសហជិព រូបនាងផ្ទាល់ ក៏ត្រូវការបែបនេះដែរ។ ស្រ្តីរូបនេះ បន្តពីទុក្ខលំបាករបស់នាងថា ពាក្យថាស្រ្តីធ្វើការពេលយប់ ត្រូវបានមនុស្សជាច្រើន គិតថា ជាស្រីមិន​ល្អ ហើយមើលងាយមើលថោក ជាដើម។ ទោះជាយ៉ាងនេះក្តី នាងមិនបានខឹងសម្បារ នឹងពាក្យសម្តីឥត​ប្រយោជន៍​ទាំងនោះទេ ព្រោះយ៉ាងហោចណាស់ វាប្រសើរជាងការសុំទានគេ នៅតាមផ្លូវ។

នាងបន្តថា ជារៀងរាល់ថ្ងៃ ការងារនេះអាចជួយនាង និងគ្រួសារនាងមួយជ្រុង តែវាមិនបានទាំងស្រុងនោះទេ ព្រោះ​ថា បញ្ហាកើតឡើងរហូត ជាពិសេសគឺរឿងសុខភាព ព្រោះមិនបានគេងគ្រប់គ្រាន់ ហើយត្រូវបង្ខំចិត្ត​ឲ្យញ៉ាំ​ស្រា រាល់ពេលធ្វើការទៀតផង។ នាងបាននិយាយថា នាងត្រូវការសហជីព ដូចក្រុមអ្នកធ្វើការដ៏ទៃដែរ ដើម្បី​មាន​ឱកាសតវ៉ា [...]

ក្រុមហ៊ុន​ស្និត​សង្កាត់ រារាំង​ក្រុមហ៊ុន​ស្និត​ពលរដ្ឋ មិន​ឲ្យ​ដាក់​លូ

ក្រុមហ៊ុន​ស្និត​សង្កាត់ រារាំង​ក្រុមហ៊ុន​ស្និត​ពលរដ្ឋ មិន​ឲ្យ​ដាក់​លូ

ប្រជាពលរដ្ឋ ក្នុងភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានចំណាយលុយ ដើម្បី​ភាពងាយស្រួល ក្នុងការស់នៅក្នុងភូមិនោះ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងសកម្មភាពចុះ​មក​ហាម​ឃាត់នោះ ដោយមាននាំទាំងមន្រ្តីនគរបាល មកគម្រាមឲ្យបញ្ឈប់សកម្មភាព។ លោក ពិន វាត ជាពលម្នាក់ ក្នុង​ចំណោមអ្នកទាំង៣០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥នេះថា ក្រុមអ្នកភូមិ មិនមែនមិនបានសុំអនុញ្ញាត ពីមេភូមិចៅសង្កាត់នោះទេ គឺបានធ្វើ​រួច​រាល់​ហើយ ដែលថវិកាទាំងនោះ បានពីការចូលរួម របស់ប្រជាពលរដ្ឋទាំងអស់ ដែលចង់បណ្ដោះទឹកចេញពីភូមិ នៅពេលមានភ្លៀង ដែលមានលូប្រវែងប្រមាណ ជា១០០ម៉ែត្រ។

លោកថា នៅពេលបានសម្រេច នាំគ្នាស្រុះស្រួល ដាក់ជួលគ្រឿងចក្រឲ្យគេធ្វើ ហេតុអ្វីបានជាក្រុមហ៊ុននោះ មក​ឃាត់ហើយថា ប្រជាពលរដ្ឋទាំងនេះ ធ្វើដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ [...]

ម៉ម សូណង់ដូ៖ «ពូ​អត់​ដេញ​ទេ គឺ​គេ​ចេញ»

ម៉ម សូណង់ដូ៖ «ពូ​អត់​ដេញ​ទេ គឺ​គេ​ចេញ»

លោក ម៉ម សូណង់ដូ លោកប្រធានវិទ្យុសម្បុកឃ្មុំ បានធ្វើការបកស្រាយ ទៅនឹងការធ្វើបាតុកម្ម នៃអតីតកម្មករ និងបុគ្គលិករបស់លោកថា លោកមិនបានដេញ ពួកគេចេញពីការងារទេ តែផ្ទុយទៅវិញ គឺពួកគេទេ ដែលបាន​ឈប់ពីការងារ ដោយមិនបានជូនដំណឹង មកលោកជាមុននោះ។

ប្រតិកម្ម របស់លោកនាយកវិទ្យុសំបុកឃ្មុំ បានធ្វើឡើងក្នុងថ្ងៃទី១០ ម្សិលម៉ិញ  បន្ទាប់ពីអតីតកម្មករ និងបុគ្គលិក​របស់ក្រុមហ៊ុន សូណង់ដូ ខូអិលធីឌី មួយចំនួន បានមកជួបជុំគ្នា កាលពីថ្ងៃដដែលនេះ នៅមុខវិទ្យុសំបុកឃ្មុំ ដើម្បី​ធ្វើបាតុកម្ម និងដើម្បីដាក់សេចក្តីជូនដំណឹង ពាក់ព័ន្ធការធ្វើកូដកម្មរបស់ខ្លួន ប្រឆាំងការបញ្ឈប់​បុគ្គលិក ពីក្រុមហ៊ុននេះ។ នៅក្នុងលិខិតជូនដំណឹង ដែលបានចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ (លិខិតដំបូង​ចុះ​ថ្ងៃទី​២៧ ខែមិថុនា និងបានសុំកែវិញ ដាក់ថា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥) មានសរសេរសម្តែងការខកចិត្ត មិន​អាច​ទទួលយកបាន នូវការបញ្ឈប់ កម្មករ និយោជិក ដែលចូលរួមជាមួយសហជីព។

[...]
អាជីវករ​វៀតណាម​នៅ​ផ្សារ​នាគ​មាស៖ ត្រូវ​អាជីវករ​ខ្មែរ​រើ​តូប​សិន!

អាជីវករ​វៀតណាម​នៅ​ផ្សារ​នាគ​មាស៖ ត្រូវ​អាជីវករ​ខ្មែរ​រើ​តូប​សិន!

អាជីវករជនជាតិវៀតណាមបីនាក់ បានតម្លើងសសៃរករ ដាក់អាជ្ញាធរផ្សារ នាគមាស កណ្ដាលរាជធានីភ្នំពេញ ដែលបានចុះធ្វើសណ្តាប់ធ្នាប់ផ្សារ កាលពីថ្ងៃទី៩ ខែមិថុនាម្សិលម៉ិញនេះ ដែលចង់ស្នើ មន្ត្រីអាជ្ញាធរទាំងនោះ ដោះស្រាយបញ្ហារុះរើតូប ទាំងអស់គ្នា ដោយគ្មានការរើសអើង។

អាជីវករជនជាតិវៀតណាមនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកនិងគ្រួសារ មិនប្រឆាំងនឹង​ការ​រៀបចំផ្សារ របស់អាជ្ញាធរនោះឡើយ។ និយាយជាភាសារខ្មែរ ប៉ៃឡាំៗ ជនជាតិវៀតណាម ឈ្មោះ វណ្ណ បាន​បញ្ជាក់​ប្រាប់ ទៅអាជ្ញាធរវិញថា ថ្វីត្បិតតែគេ ជាជនជាតិវៀតណាម ក៏ពិតមែន តែជាកូនកាត់ និងបាន​រស់នៅ​លើ​ទឹកដីខ្មែរនេះ ជាយូឆ្នាំមកហើយ ព្រមទាំងមានឯកសារបញ្ជាក់គ្រប់គ្រាន់ ដូលពលរដ្ឋខ្មែរដទៃ​ទៀត​ដែរ។

លោក វណ្ណ បានបន្តថា មិនត្រឹមតែប៉ុណ្ណោះ លោកបានចូលរួមបោះឆ្នោត ដូចជនជាតិខ្មែរដែរ ដោយ​លោក​មាន ទាំងអត្តសញ្ញាណប័ណ្ឌ មានទាំងសៀវភៅគ្រួសារ មានទាំងប័ណ្ណបោះឆ្នោត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...