Posts in ‘សង្គម’ Category

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

ហ្វេសប៊ុក ហ៊ុន សែន «សង្កេត»​ឃើញ​ទឹក​​លិច​ភ្នំពេញ!

មិនធម្មតាទេ ប្រសិនជានាយករដ្ឋមន្ត្រី បីទសវត្សន៍របស់កម្ពុជា បានដឹងពីករណីដ៏គ្រាំគ្រា នៃបណ្ដាអ្នក​រស់​នៅ ក្នុងរាជធានីភ្នំពេញ នាពេលនេះ។ តែអ្នកចុះផ្សាយ នៅក្នុងទំព័រ«Samdech Hun Sen, Cambodian Prime Minister» ដែលតែងជំនួសមុខ ឲ្យលោក ហ៊ុន សែន ទើបតែ»សង្កេត»ឃើញ ពីករណីនេះ និងសង្កត់ធ្ងន់ តែ​ទៅ​លើ​ការ​«កក​ស្ទះចរាចរណ៍»ប៉ុណ្ណោះ។

នៅលើជញ្ជាំងទំព័រហ្វេសប៊ុកមួយនេះ មានដាក់បង្ហោះ នាព្រឹកថ្ងៃទី០២ ខែសីហានេះ នូវរូបថតមួយចំនួន ទាក់​ទងនឹងការដាក់ប្រព័ន្ធលូ នៅក្នុងរាជធានី និងទិដ្ឋភាពនៃទឹកលិចវិថី ដ៏ល្ហាចល្ហិម ក្នុងរាជធានីភ្នំពេញ បន្ទាប់​ពី​ភ្លៀងធ្លាក់ពីរមេ ក្នុងពីរថ្ងៃជាប់គ្នានេះ។ នៅអមនឹងរូបថតទាំងនេះ ទំព័រ«Samdech Hun Sen, Cambodian Prime Minister» បានសរសេរថា «ភ្លៀងធ្លាក់២ថ្ងៃជាប់គ្នា ជាទ្រង់ទ្រាយធំ តាំងពីម្សិលមិញ គឺយើង​សង្កេត​ឃើញ មាន​ទឹកលិចនៅតាមដងផ្លូវ (...) [...]

ឃាត់​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ព្រោះ​រក​ឃើញ​ខោ​ស្លីប​​ស្រី​នៅ​ក្នុង​កុដិ

ឃាត់​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ព្រោះ​រក​ឃើញ​ខោ​ស្លីប​​ស្រី​នៅ​ក្នុង​កុដិ

បន្ទាប់ពីមានការរាយការណ៍ ពីពលរដ្ឋពុទ្ធបរិស័ទ្ធ ពីសកម្មភាពខុសប្រក្រតី ពីសំណាក់ព្រះសង្ឃមួយចំនួន ដែល​អាជ្ញាធរ បាននិយាយថា មាន​ទំនក់ទំនងមិនល្អ ជាមួយមនុស្សស្រី និងក្មេងស្ទាវខាងក្រៅ មានលួច​ប្រើ​ប្រាស់ថ្នាំញឿនជាដើមនោះ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានឃាត់ព្រះកាយ ព្រះ​សង្ឃ​២អង្គ នៅក្នុ​ងវត្តអង្គតាម៉ិញ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៥នេះ។ ការឃាត់ព្រះកាយ បានធ្វើឡើង​ភ្លាមៗ ក្នុងព្រឹកថ្ងៃដដែលនេះ ក្រោយពីអាជ្ញាធរបានឆែកឆេរ រកឃើញ នៅក្នុងកុដិលេខ៤ របស់លោក មាន​ថ្នាំ​ញៀន ស្រោមអនាម័យ និងខោទ្រនាប់មនុស្សស្រី។

ព្រះភិក្ខុទាំងពីរអង្គ ដែលត្រូវសមត្ថកិច្ច​ឃាត់ព្រះកាយនេះ មានព្រះនាម ដាវ ទេព្យ ព្រះជន្ម២៨ព្រះវស្សា និង​ព្រះ​នាម ជា វណ្ណដា ព្រះជន្ម៣០ព្រះវស្សា។ ព្រះសង្ឃទាំងពីរ ត្រូវបានបញ្ជូនព្រះកាយ ទៅសាលាអនុ​គុណ​ខណ្ឌ ក្នុងវត្តជម្ពូវ័ន ដើម្បីចាប់ផ្សឹក មុននឹងប្រគល់លោកទាំងពីរ ទៅឲ្យអាជ្ញាធរ។

[...]
អភិបាល​រាជធានី ចង់​ស្ថាបនា​ផ្សារ​ដើមគ​ ក្លាយ​ជា​ផ្សារ​ទំនើប

អភិបាល​រាជធានី ចង់​ស្ថាបនា​ផ្សារ​ដើមគ​ ក្លាយ​ជា​ផ្សារ​ទំនើប

«គម្រោង នៃការសាងសង់ផ្សារដើមគរ ជាកិច្ចអភិវឌ្ឍន៍នេះ ទៅជាអគារខ្ពស់មានច្រើនជាន់» នេះជា​ការថ្លែង​បញ្ជាក់ របស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្វើទៅកាន់ក្រុមអាជីវករ ក្នុងដំណើរចុះ​ទៅកាន់​ផ្សារដើមគរ ក៏ដូចជាផ្សារនាគមាស កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ។

ក្នុងដំណើរចុះផ្ទាល់ ទៅធ្វើការស្ទង់មតិនេះ លោកអភិបាលរាជធានី ចង់ប្រាប់ក្រុមអាជីវករទាំងអស់ថា ការ​អភិវឌ្ឍន៍​ផ្សារ នឹងអាចបញ្ជៀសការកកស្ទះចរាចរណ៍ បញ្ជៀសការលក់ដូរអនាធិបតេយ្យ បញ្ជៀសការខ្វះ​អនាម័យ បរិដ្ឋាន និងបញ្ជៀសការលក់ដូរ របស់អាជីវករក្រីក្រ ដែលគ្មានកន្លែងលក់ដូរ ពិតប្រាកដជាដើម។

ប៉ុន្តែលោក សុជាតិវង្ស នៅមិនទាន់កំណត់ ពីពេលវេលាណាមួយ​ជាក់លាក់ ពាក់ព័ន្ធនឹងគម្រោងសាង់សង់​ផ្សារនោះឡើយ។ តែលោកគ្រាប់តែបញ្ជាក់ ទៅកាន់ក្រុមអាជីវករ ពិសេសក្រុមអាជីវករ ដែលលក់ដូរខាង​ក្រៅ​ផ្សារថា ពួកគាត់អាចបន្តការលក់ដូរនេះ នៅកន្លែងដើម រហូតដល់ចប់កុងត្រា [...]

ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំពាវនាវ ឲ្យគ្រប់សាសនាទាំងអស់ នៅប្រទេសកម្ពុជា ត្រូវរួម​សាមគ្គីគ្នា ដើម្បីភាពសុខដុមរមនា នៃជាតិកម្ពុជាទាំងមូល។ សេចក្ដីអំពាវនាវរបស់លោក បានធ្វើឡើង​នា​វិមាន​រដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «សុខដុមរមណីកម្ម ក្នុង​វិស័យ​សាសនានៅកម្ពុជា»។

ថ្លែងនៅចំពោះសមាជិក នៃគណកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា តំណាង​ព្រះសង្ឃនៃព្រះពុទ្ធសាសនា តំណាងសាសនាឥស្លាម និងសាសនាគ្រិស្ទ៍ ប្រមាណជាង២០០នាក់ លោក ហេង សំរិន បានថ្លែងឡើងថា ការលើកឡើងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការកំហែងនៃភាពជ្រុលនិយម ផ្នែក​សាសនា បង្កឲ្យមានសង្គ្រាម នៃក្រុម«រដ្ឋអ៊ីស្លាម (ISIS)» នៅមជ្ឈិមបូព៌ា និងនៅទ្វីអាហ្វ្រិកខាងជើង។

ប្រធានរដ្ឋសភារូបនេះបានបន្តថា ជាតិកម្ពុជា មិនមានការរើសអើង ផ្នែកសាសនាណាមួយឡើយ តែផ្ទុយ​ទៅ​វិញ សាសនា បានក្លាយជាចំណុច [...]

អ្នក​កាសែត​ត្រូវ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង គ្មាន​នរណា​ការពារ​ឲ្យ​ទេ!

អ្នក​កាសែត​ត្រូវ​ការពារ​ខ្លួន​ដោយ​ខ្លួន​ឯង គ្មាន​នរណា​ការពារ​ឲ្យ​ទេ!

ច្បាស់ហើយ! ពលរដ្ឋកម្ពុជា ជាពិសេសអ្នកសារព័ត៌មាន ភាគច្រើន ចង់បានច្បាប់មួយ ការពារអ្នកសារព័ត៌មាន ជាមួយនឹងការបញ្ជាក់ ឲ្យបានច្បាស់លាស់ នូវសិទ្ធិទទួលបានព័ត៌មាន របស់អ្នកសារព័ត៌មាន ពីសំណាក់​ក្រសួង​ស្ថាប័ន របស់រដ្ឋទាំងនោះ ជាពិសេសការពារ នូវការម៉ាក់ងាយ មកលើអ្នកសារព័ត៌មាន ពីសំណាក់មន្រ្តីអាជ្ញាធរ របស់រដ្ឋ តាមរយៈការប្រើហិង្សាជាដើម។ ឆ្លើយទៅនឹងចំណោទ ដែលលើកឡើង នៅក្នុងសិក្ខាសាលាស្ដីពី «កិច្ចគាំពារអ្នកកាសែត សិទ្ធិទទួលព័ត៌មាន និងយេនឌ័រ» កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ លោក អ៊ុក គឹមសេង អតីតទីប្រឹក្សាក្រសួង ក្រសួងព័ត៌មាន មិនបានបញ្ជាក់ពីសិទ្ធិ ឬការកម្រិតសិទ្ធិ របស់អ្នកសារព័ត៌មាន ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នរដ្ឋទាំននោះទេ ហើយក៏មិនបានបញ្ជាក់ ពីការអន្តរាគមជាផ្លូវការ ពីក្រសួង​ព័ត៌មាន មកលើមន្រ្តីសាធារណៈទាំងឡាយ ដែលវាយតប់ មកលើអ្នកសារព័ត៌មានដែរ។

លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...