ផ្ទុះចរន្តអគ្គិសនី ឆេះរោងចក្រតែខូចខាតតិចតួច
ករណីអគ្គីភ័យនេះ បានកើតឡើង នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ២០និង៣០ នាទីយប់ បានបង្កការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្មករនៅម្តុំនោះទាំងយប់។ មូលហេតុ ដែលបណ្តាលឲ្យមានអគ្គីភ័យ ឆេះរោងចក្រ ដោយសារតែការផ្ទុះចរន្តអគ្គិសនី នៅក្នុងរោងចក្រ ដែលមាន ទីតាំងនៅ តាមផ្លូវលំ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅពេលអគ្គីភ័យកំពុងឆាបឆេះ រថយន្តពន្លត់ចំនួន៣គ្រឿង បានទៅជួយពន្លត់ ប៉ុន្តែភាគីខាងរោងចក្រ មិនអនុញ្ញាតឲ្យចូលទៅពន្លត់ភ្លើងទេ លុះពេលចរចាជាមួយគ្នារួច ទើបខាងរោងចក្រ ឲ្យរថយន្តពន្លត់អគ្គីភ័យ ចូលទៅពន្លត់ភ្លើង។ ដោយសារតែអគ្គីភ័យនោះឆាបឆេះ មានលក្ខណះតិចតួច ទើបប្រើរថយន្តបាញ់ទឹក អស់តែមួយគ្រឿងប៉ុណ្ណោះ។ នៅក្នុងហេតុការណ៍ បណ្តាលឲ្យខូចខាតម៉ាស៊ីនចំនួន ៤គ្រឿង និងក្រណាត់មួយចំនួន ចំណែកឯមនុស្សវិញ មិនមានរងរបួសទេ។
លោក សេង ស៊ាញ ចៅសង្កាត់ស្ទឹងមានជ័យ ដែលមានវត្តមាន [...]