Posts in ‘សង្គម’ Category

«អ្នក​យក​ភាស៊ី​ចល័ត ចេញ​មួយ​ចូល​មួយ នៅ​ផ្សារ​ដើម​គ!»

«អ្នក​យក​ភាស៊ី​ចល័ត ចេញ​មួយ​ចូល​មួយ នៅ​ផ្សារ​ដើម​គ!»

អ្នកយកភាស៊ី នៅផ្សារដើមគ មានវិធីសាស្ត្រមកយកភាស៊ី តាមបែបចល័តគ្នា ​យ៉ាងពិសេស ចេញមួយ​ចូលមួយ បន្តគ្នា​មិនចេះដាច់។ នេះបើតាមការរអ៊ូរទាំ របស់ក្រុមអាជីវករមួយចំនួន នៅទីនោះ។

ស្រ្តីអាជីវករម្នាក់ នៅលើបណ្ដោយផ្លូវ ៣៣៦ បានរៀបរាប់ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា អ្នកស្រីលក់​មិនបាន​ចំណេញ​ប៉ុន្មាន​ទេ ព្រោះត្រូវចំណាយប្រាក់ សម្រាប់ភាស៊ីប្រចាំថ្ងៃច្រើនហួស ។ នេះ អ្នកស្រីនៅមិន​ទាន់និយាយ ដល់ថ្ងៃខ្លះ ដែលលក់មិនដាច់នោះផង។ អ្នកស្រី បានលើកឡើងថា អ្នកយកភាស៊ីម្នាក់ ដើរចេញ​មិនទាន់ផុត ពីកន្លែងលក់ផង ស្រាប់តែមានម្នាក់ទៀត មកយកបន្តពីក្រោយ។

អ្នកស្រីមិនដឹងថា អ្នកយកភាស៊ីទាំងនោះ មកពីខាងណាឲ្យច្បាស់ទេ ព្រោះមានអ្នកខ្លះ ពាក់ឯកសណ្ឋាន ហើយ​អ្នកខ្លះ គ្មានឯកសណ្ឋានទេ គឺស្លៀកពាក់ស៊ីវិល។ អ្នកខ្លះខុសកន្លែង ក៏មកយកភាស៊ីដែរ បើទោះ​ជា​កន្លែង​នេះ មិនមែនជាទីតាំង របស់ខ្លូនក៏ដោយ។

អ្នកលក់រូបនេះ បានបញ្ជាក់ទៀតថា [...]

ចុង២០១៥ អង្គការ​៦​នឹង​ទទួល​វិញ្ញាបន​បត្រ​​ផ្នែក​អភិបាល​កិច្ច​ល្អ

ចុង២០១៥ អង្គការ​៦​នឹង​ទទួល​វិញ្ញាបន​បត្រ​​ផ្នែក​អភិបាល​កិច្ច​ល្អ

ដោយផ្អែកលើការវាយតម្លៃមួយដ៏សមរម្យ ភាពត្រឹមត្រូវ មានឯករាជ្យ និងយុត្តិធម៌ ជាមួយនឹង​ជំនាញខាង​វិជ្ជា​ជីវៈ ចុងឆ្នាំ២០១៥ ខាងមុខនេះ យ៉ាងហោចណាស់ អង្គការសង្គមស៊ីវិលចំនួនប្រាំមួយ ដែលនឹងត្រូវទទួល​បាន នូវវិញ្ញាបនបត្រ ខាងអនុវត្តការងារល្អប្រចាំឆ្នាំ។ តំណាងគណៈកម្មាធិការកម្មវិធី អភិបាលកិច្ច និងការប្រតិបត្តិ ប្រកបដោយវិជ្ជាជីវៈ បានលើកឡើងថា GPP ជាប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្តមួយ ដែលធ្វើការដាក់ពិន្ទុ ទៅលើ​អង្គការសង្គមស៊ីវិលណា ដែលស្នើសុំ ដើម្បីធ្វើការវាស់ស្ទង់កម្រិត នៃការអនុវត្តរបស់ខ្លួន។

លោក ឈន វឌ្ឍនៈ ប្រធានកម្មវិធីអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ បានបង្ហាញថា អង្គការ​ណា​ក៏ដោយ អាចធ្វើការស្នើសុំ ធ្វើការវាស់ស្ទង់បាន ប្រសិនបើអង្គការនោះចង់ដឹងថា តើអង្គការរបស់ខ្លួន ដែលកំពុង​ដំណើរការបច្ចុប្បន្ននេះ មានលក្ខណៈប្រកបដោយវិជ្ជាជីវៈ ឬយ៉ាងណា? អង្គការទាំងនោះ មិនចាំបាច់​ចំណាយ​ថវិការ [...]

កម្មករ​សំណង់់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី ព្រោះ​លក្ខខណ្ឌ​ពីរ​ចំណុច

កម្មករ​សំណង់់​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី ព្រោះ​លក្ខខណ្ឌ​ពីរ​ចំណុច

ហេតុផលជាក់លាក់ នៃការតវ៉ា ដែលលើកឡើង​ដោយតំណាងកម្មករម្នាក់ បានប្រាប់ឲ្យដឹងថា មកពី​ថៅកែ​ក្រុមហ៊ុន ហុងកុងឡេន មិនគោរពច្បាប់ការងារ ជាពិសេសកិច្ចព្រមព្រៀង ជាមួយកម្មករពីរចំណុច ដែល​ពួក​កម្មករ​មិនអាចទទួលយកបាន។ ក្នុងនោះមាន៖ (១) មិនអនុញ្ញាត ឲ្យចេញក្រៅកន្លែងធ្វើការ ក្នុងម៉ោងឈប់​សម្រាក ញ៉ាំអារហារ។ (២) មិនគោរពម៉ោងកាងារ តែងតែបង្ខំកម្មករ ឲ្យចូលធ្វើការមុនម៉ោង ដោយគ្មានផ្តល់​ប្រាក់បន្ថែមផ្សេងៗ។ ហេតុផលទាំងពីរនេះ បានធ្វើឲ្យពួកម្មករទ្រាំមិនបាន ក៏រួមគ្នាធ្វើការតវាជាថ្មីទៀត ទាំង​ថ្ងៃត្រង់ នៅពីមុខការដ្ឋាន របស់ក្រុមហ៊ុន ដែលមានទីតាំង នៅផ្លូវ១១៦ភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូន រាជធានី​ភ្នំពេញ។

តាមសម្តីបុរសម្នាក់ ដែលជាបុគ្គលិក នៅក្នុងក្រុមហ៊ុនខាងលើដែរ បានប្រាប់ឲ្យដឹងថា កាលពីមុន ធ្លាប់មាន​ការតវា ពីសំណាក់កម្មករម្តងរួចមកហើយ គឺកាលពីចុងឆ្នាំ២០១៤ ឈានចូលឆ្នាំ២០១៥ លើកនេះ ជាការផ្ទុះ​ការតវា ជាលើកទីពីរហើយ។ លោកបញ្ជាក់ថា [...]

អាត់ ធន់ ព្រមាន​ថា​បាតុកម្ម​អាច​នឹង​«កើត​គ្រប់​ពេល» បើ​គ្មាន​ប្រាក់​ឈ្នួល​សមរម្យ

អាត់ ធន់ ព្រមាន​ថា​បាតុកម្ម​អាច​នឹង​«កើត​គ្រប់​ពេល» បើ​គ្មាន​ប្រាក់​ឈ្នួល​សមរម្យ

ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា លោក អាត់ ធន់ បានថ្លែងព្រមាន ទៅគ្រប់ភាគី ដែលពាក់ព័ន្ធទាំងអស់ ថាត្រូវធ្វើការកំណត់មួយ​ច្បាស់លាស់ ពីប្រាក់ឈ្នួល(ខែ) «អប្បបរមា» សមរម្យ​ទៅ​តាម​ភាពជាក់ស្តែង នៃសេដ្ឋកិច្ចទីផ្សារសេរី ជូនដល់កម្មករ និយោជិកទាំងអស់នៅកម្ពុជា។ បើមិនដូច្នោះទេ ការ​តវ៉ា បាតុកម្ម និងកូដកម្ម អាចនឹងកើតឡើងគ្រប់ពេល។

លោក អាត់ ធន់ បានថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ដែលមានត្រីភាគីចូលរួម (តំណាងកម្មករ តំណាងក្រុមហ៊ុន និងក្រសួងការងារ) កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ។ កន្លងមកក្រុមកម្មករ-និយោជិក បានធ្វើការទាមទារ នូវប្រាក់ខែអប្បបរមា​១៧៧​ដុល្លារ របស់ពួកគេ ដោយបានអះអាងថា ប្រាក់ខែទាបជាងនេះ មិនអាចឆ្លើយតប ទៅនឹងតម្រូវការរស់នៅ​ជាក់​ស្តែង នៃរបបទីផ្សារកម្ពុជាបច្ចុប្បន្នទេ។ រីឯ ក្រសួងការងារបានសម្រេច [...]

កម្មករ​សំណង់​ផ្ទុះ​ការ​តវ៉ា ថា​ក្រុមហ៊ុន​មិន​គោរព​ម៉ោង​ពេល​ការងារ

កម្មករ​សំណង់​ផ្ទុះ​ការ​តវ៉ា ថា​ក្រុមហ៊ុន​មិន​គោរព​ម៉ោង​ពេល​ការងារ

ហេតុការណ៍តវ៉ានេះ បានកើតឡើងនៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០១៥ នៅវេលាម៉ោង ១២ និង ៥០នាទី ថ្ងៃត្រង់ដោយក្រុមកម្មករ របស់ក្រុមហ៊ុនហុងគង់លែន (HongKong Land) ទល់មុខទីលានប្រជាធិតេយ្យ នៅតាមបណ្តោផ្លូវ១១៦ ក្នុងភូមិ២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាន ពីកម្មករម្នាក់ ដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា មូលហេតុដែលនាំឲ្យពួកគាត់ ចេញមកធ្វើការតវ៉ានេះ ដោយសារតែក្រុមហ៊ុនហុងគង់លែន មិនគោរពច្បាប់ការងារ។

លក្ខខណ្ឌការងារនោះមានពីរចំណុចដែលពួកគាត់មិនពេញចិត្តគឺ ទី១ ក្រុមហ៊ុននេះមិនអនុញ្ញាត ឲ្យពួកគាត់ ចេញមកហូបបាយទៀងម៉ោង (ត្រូវចេញម៉ោង១១ និង៣០នាទី តែម៉ោង១២ ទើបឲ្យចេញ)។ ទី២ ឲ្យកម្មករចូលធ្វើការមុនម៉ោង (ត្រូវចូលធ្វើការម៉ោង១:០០នាទី តែបែរជា ឲ្យចូលធ្វើការនៅម៉ោង ១២និង ៣០នាទី) ទើបពួកគាត់ចេញមកធ្វើការតវ៉ា ដើម្បីទាមទារឲ្យក្រុមហ៊ុន គោរពលក្ខខណ្ឌការងាររបស់ពួក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...