ពលរដ្ឋរិះគន់ចៅសង្កាត់ប៉ោយប៉ែត ថាប្រព្រឹត្តអំពើពុករលួយ
ស្នូរលាន់ឮមិនសូវស្រួល ពីសង្កាត់ប៉ោយប៉ែត ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចៅសង្កាត់នៅទីនោះ លោក អាំង គីហេង ត្រូវបានពលរដ្ឋចោទថា បានប្រព្រឹត្តិអំពើពុករលួយ ដោយយកថ្លែបង់សេវាសាធារណៈ លើសពីការកំណត់របស់ច្បាប់។
ពលរដ្ឋម្នាក់ លោក កៅ ណារ៉ុង រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥នេះថា លោកនិងប្រជាពលរដ្ឋជាច្រើននាក់ទៀត ដែលមានបញ្ហា ត្រូវចំណាយលុយកាក់ច្រើន នៅពេលធ្វើឯកសារសាធារណៈមួយចំនួន មានធ្វើ ប្លង់កម្មសិទ្ធិដីធ្លីជាដើម។ ពលរដ្ឋរូបនេះបានបន្ថែមថា ក្នុងច្បាប់ដែលរដ្ឋកំណត់ គឺមួយប្លង់ ត្រូវចំណាយត្រឹម២ម៉ឺនរៀលប៉ុណ្ណោះ។
លោក កៅ ណារ៉ុង បានពន្យល់ថា តែផ្ទុយទៅវិញ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបានសង្កាត់ កំណត់ឲ្យបង់ប្រាក់ ចាប់ពីប្រាំម៉ឹនរៀលឡើងទៅ ដើម្បីទទួលបានឯកសារ កម្មសិទ្ធដីធ្លីទាំងនេះ ស្របច្បាប់។ លោកថា [...]