អ.ស.ប ស្នើឲ្យអាជ្ញាធរស៊ើបអង្កេតករណីហិង្សា នៅស្ទឹងមានជ័យ
ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសុក្រទី១៥ខែវិច្ឆិកាកន្លងមកនេះ ពីកង្វល់របស់ខ្លួននៅចំពោះអំពើហិង្សា ដែលបានកើតឡើងកាលពីពេលថ្មីៗ នៅកម្ពុជា ជាពិសេសការបង្ក្រាបរបស់កងកម្លាំងនគរបាល ទៅលើបាតុកម្មដោយសន្តិវិធី ដោយមានទាំងការបាញ់គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងកៅស៊ូ ប្រឆាំងក្រុមបាតុករដៃទទេនោះផង។ នៅក្នុងសន្និសិទការសែតមួយ អ្នកនាំពាក្យរបស់ស្ថាប័នមួយនេះ បានស្នើសុំឲ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងស៊ីជម្រៅមួយ ទៅលើករណីខាងលើ។
លោក រូពែរ៍ ខូលវីល អ្នកនាំពាក្យនៃស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ (រូបថត HCDH)
សិទ្ធិមនុស្ស - នៅក្នុងសន្និសិទសារព័ត៌មាន [...]