Posts in ‘សង្គម’ Category

អាត់ ធន់៖ គួរ​ដោះ​ស្រាយ​ប្រាក់​ខែ​កម្មករ នៅ​មុន​កម្មករ​«បះ​បោរ»​ជា​ថ្មី

អាត់ ធន់៖ គួរ​ដោះ​ស្រាយ​ប្រាក់​ខែ​កម្មករ នៅ​មុន​កម្មករ​«បះ​បោរ»​ជា​ថ្មី

លោក អាត់ ធន់ មេដឹកនាំសហជីពដ៏ល្បីមួយរូប បានថ្លែងផ្ដល់យោបល់ទៅរដ្ឋាភិបាលកម្ពុជាថា គួរតែយកឱកាស​ដែលកម្មករផ្អាកធ្វើបាតុកម្ម-កូដកម្ម និងការបើកភ្លើងខៀវ ពីអ្នកបញ្ជាទិញអន្តរជាតិ មកដើម្បីដោះស្រាយបញ្ហា​ប្រាក់ឈ្នួល អោយកម្មករអោយបានសមរ្យ។ ជាយោបល់ដែលមើលទំនងក្នុងន័យសម្របសម្រួល មុននឹងការតម្លើង​សាច់ដុំដាក់គ្នាជាថ្មី។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិការងារ - ស្របពេលដែលសហព័ន្ធសហជីព និងសមាគមចំនួន៩ បានព្រមានទៅរដ្ឋាភិបាលថា នឹងផ្ទុះកូដកម្ម​ទ្រង់ទ្រាយធំនោះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានផ្តល់យោបល់ទៅកាន់រដ្ឋាភិបាល ក៏ដូចជា​ក្រសួងការងារថា [...]

បុរស​មិន​មែន​ជា​បាតុករ​ម្នាក់ ត្រូវ​បាន​វាយ​ឲ្យ​បែក​ក្បាល ពេល​បង្រ្កាប

បុរស​មិន​មែន​ជា​បាតុករ​ម្នាក់ ត្រូវ​បាន​វាយ​ឲ្យ​បែក​ក្បាល ពេល​បង្រ្កាប

ការបង្រ្ការបស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៧ ខែ មករានេះបានបង្កអោយមនុស្សរបួសជាច្រើនាក់ ក្នុងនោះដែររួម​មាន​អ្នករត់ម៉ូតូឌុបម្នាក់ ដែលមិនចូលរួមជាមួយបាតុករ ក៏ត្រូវបានគេវាយ អោយរងរបួសយ៉ាងដំណំដែរ។


អ្នករត់ម៉ូតូឌុប លោក សុខ នី រងការវាយដំទាំងមិនដឹងអី។ (រូបថត MONOROOM.info/ O. Vary)

ហិង្សា - ក្នុងពេលបង្រ្កាបររបស់កងកម្លាំងសមត្ថកិច្ច ទៅលើក្រុមបាតុកររបស់លោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ អាយុ ៣៥ឆ្នាំ ត្រូវសន្តិសុខវាយអោយបែកក្បាល ខណៈពេលដែលលោក​បាន​ជិះម៉ូតូឡើងចិញ្ចើមផ្លូវម្ខាង មុខក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក ទល់មុខឈៀងខាងជើងក្រសូងព័ត៌មាន ស្រប​ពេលដែលក្រុមបង្រ្កាបបាតុករមកដល់។

ពេលលោក សុខ នី ដែលជាអ្នករត់ម៉ូតូឌុប [...]

ខេង ទីតូ៖ បង្រ្កាប​បាតុកម្ម ម៉ម សូណង់ដូ គឺ​ជា​បទ​បញ្ជា​សាលា​រាជធានី

ខេង ទីតូ៖ បង្រ្កាប​បាតុកម្ម ម៉ម សូណង់ដូ គឺ​ជា​បទ​បញ្ជា​សាលា​រាជធានី

«ការបោសសំអាតបាតុកម្មរបស់លោក ម៉ម សូណង់ដូ នៅមុខក្រសួងព័ត៌មាន គឺជាការអនុវត្តបទបញ្ជារបស់អាជ្ញាធរ​សាលារាធានីភ្នំពេញ ព្រោះសាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យធ្វើបាតុកម្មនោះទេ តែលោក ម៉ម សូណង់ដូ នៅ​តែជម្នះបញ្ជា»។ នេះជាការអត្ថាធិប្បាយរបស់លោក ខេង ទីតូ មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថកម្ពុជា ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះ។


កងកម្លាំងជាច្រើនរយនាក់ ត្រូវបានដាក់ពង្រាយនៅមុខក្រសួងព័ត៌មាន ដើម្បីបង្ក្រាបបាតុកម្មរបស់លោក ម៉ម សូណង់ដូ។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - មន្រ្តីអ្នកនាំពាក្យរូបនេះ អះអាងថា តាំងពីដើមមកកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធមិនដែល​មានចេតនា​បង្រ្កាបដោយហិង្សា [...]

បាតុកម្ម​របស់ ម៉ម សូណង់ដូ រង​ការ​បង្រ្កាប​ចាស់​ដៃ​ពី​សមត្ថកិច្ច

បាតុកម្ម​របស់ ម៉ម សូណង់ដូ រង​ការ​បង្រ្កាប​ចាស់​ដៃ​ពី​សមត្ថកិច្ច

ការដង្ហែក្បួនតវ៉ារបស់លោក ម៉ម សូណង់ដូ នៅព្រឹក ថ្ងៃទី២៧ ខែមករា នេះត្រូវបានទទួលការបង្រ្កាបយ៉ាងចាស់ដៃ ពីសំណាក់កងកម្លាំងប៉េអ៊ឹម ប្រដាប់ដោយខែល និងដំបង ខណៈក្រុមអ្នកតវ៉ាបានធ្វើដំណើរមកដល់​មុខក្រសួង​ព័ត៌មាន លើកំណាត់ផ្លូវព្រះមុនីវង្ស។ ក្នុងការបង្រ្កាបនេះ កងកម្លាំងរបស់អាជ្ញាធរ បានប្រើគ្រាប់បែកផ្សែង និងវាយ​បង្ក្រាប​ដោយដំបងឆក់។


លោក ម៉ម សូណង់ដូ បន្ទាប់ពីរងរបួសជើង ត្រូវបានគ្រាចេញពីការប្រឈម។ (រូបថត MONOROOM.info/ O.Vary)

បាតុកម្ម និងសិទ្ធិ - នៅម៉ោង ៩ និង ២០ នាទីព្រឹក ថ្ងៃទី២៧មករា ឆ្នាំ២០១៤នេះ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំ បានដឹកនាំការហែក្បួនធ្វើបាតុកម្ម ចេញពីជិតទីលានប្រជាធិបតេយ្យ ម្តុំស្ពាននាគ ខាងត្បូងវត្តភ្នំ ដើរកាត់​តាមវត្តភ្នំ [...]

ប្រតិកម្ម ទឹម សាក់មុនី៖ វាយ​ម្តង​មួយៗ សម្លាប់​ម្តង​មួយៗ អោយ​អស់!

ប្រតិកម្ម ទឹម សាក់មុនី៖ វាយ​ម្តង​មួយៗ សម្លាប់​ម្តង​មួយៗ អោយ​អស់!

សកម្មជនតវ៉ាដីធ្លីនៅសហគមន៍បុរីកីឡា អ្នកស្រីទឹម សាក់មុនី បានប្រតិកម្មខ្លាំងៗ ចំពោះអាជ្ញាធរដែលបានប្រើ​កម្លាំងធ្វើការបង្រ្កាប ទៅលើប្រជាពលរដ្ឋដែលធ្វើការតវ៉ា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២៦ ខែមករានេះ។ ពលរដ្ឋរងគ្រោះ ដែលមានរូបអ្នកស្រីផ្ទាល់ម្នាក់ដែរ បានរងនូវការសំពងយ៉ាងចាស់ដៃ ពីក្រុមកងកម្លាំង​ទាំង​នោះ ដោយបាន​ចាត់ទុកប្រតិបត្តិការរបស់ពួកគេ គ្រាន់តែជាការរក្សាសណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះ។


អ្នកស្រីទឹម សាក់មុនី សកម្មជនតវ៉ាទាមទារសិទ្ធិដីធ្លី មកពីសហគមន៍បូរីកីឡា។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិមនុស្ស - «គេប្រើសំដីថា មូលហេតុដែលគេធ្វើការបង្រ្កាប ដោយសារយើងមកឈរតវ៉ា ខូចសណ្តាប់ធ្នាប់​សាធារណៈ។ (...) ចុះដែលគេទៅឈូសឆាយផ្ទះប្រជាពលរដ្ឋ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...