ភរិយា វន់ ពៅ ប្រកាស«អាសន្ន»ពីស្ថានភាពជំងឺស្វាមីក្នុងពន្ធនាគារ
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ បានសម្ដែងការព្រួយបារម្ភកាន់តែខ្លាំងរបស់អ្នកស្រីថា សុខភាពស្វាមីរបស់អ្នកស្រីកាន់តែធ្ងន់ធ្ងរទៅៗ។ អ្នកស្រីទទួចទាមទារថា បើតុលាការមិនដោះលែងអោយនៅក្រៅឃុំទេនោះ ស្វាមីអ្នកស្រីអាចនឹងស្លាប់នៅក្នុងពន្ធនាគារ។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)
សុខភាពជនជាប់ឃុំ - បន្ទាប់ពីបានចូលសួរសុខទុក្ខស្វាមីបាន៩ដង នៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាមរួចមក នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ អ្នកស្រីប្រាក់ សុវណ្ណារី ភរិយា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ [...]