ចាន់ សូវ៉េត៖ ស្ថានភាពសង្គមនឹងតានតឹង ក្រោយសាលដីការបន្តឃុំជន២១នាក់
ការដែលចៅក្រមសម្រេច បដិសេធសុំនៅក្រៅឃុំ របស់ជនជាប់ចោទទាំង២១នាក់នេះ វានឹងធ្វើអោយសកម្មភាព ធ្វើបាតុកម្មតវ៉ារបស់សហជីព ប្រជាពលរដ្ឋរីករាលដាលធំឡើង ដែលបញ្ហានេះអាចបណ្តាលអោយ មានការរំលោភសិទ្ធិកាន់តែធ្ងន់ធ្ងរឡើង។ នេះជាការអះអាងរបស់ លោក ចាន់ សូវ៉េត មន្ត្រីជាន់ខ្ពស់មួយរូប ពីសមាគមការពារសិទ្ធិមនុស្ស អាដហុក។
នៅខាងស្ដាំរូបថតនេះ ៖ កូនប្រុស និងភរិយារបស់លោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
វិបត្តិសង្គម - មន្រ្តីសង្គមស៊ីវិល និងមន្រ្តីឃ្លាំងមើលសិទ្ធិមនុស្សបានសម្តែងការខកចិត្ត និងការព្រួយបារម្ភជាខ្លាំងចំពោះការសម្រេចរបស់សាលាឧទ្ទរណ៍កាលពីថ្ងៃទី១២ ខែកុម្ភះនេះ បដិសេធសំណើរសុំនៅក្រៅឃុំរបស់ជនសង្ស័យទាំង២១នាក់ ។ [...]